ភាគទី37:អូនសំណាងណាស់ដែលមានបង

809 85 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា ហ្វីអូរ៉ា
ភាគទី37

❤✨សូមអានដោយក្ដីរីករាយ✨❤

" បងនិងធ្វើឲ្យអូនក្លាយជាមនុស្សពិសេសជាងគេ " រាងក្រាស់បោះត្រាស្នាមថើបលើថ្ងាសរបស់រាងល្អិតមួយខ្សឺតដោយក្ដីស្រឡាញ់ គេសន្យានិងធ្វើឲ្យជីមីនមានអារម្មណ៍ថាខ្លួនពិសេសជាងគេ គ្រប់យ៉ាងដែលគេធ្វើគឺចេញពីចិត្តមិនបានសម្ដែង គេអាចធ្វើវាបានដើម្បីមនុស្សដែលខ្លួនស្រឡាញ់ទោះបីជាគេមិនធ្លាប់ធ្វើអាកប្បកិរិយាបែបនេះដាក់អ្នកណាពីមុនក៏ដោយគេស្វែងយល់ពីភាពផ្អែមល្ហែមព្រោះតែចរិតរបស់គេគឺសោះកក្រោះ ប៉ុន្តែគេក៏នឹកសរសើរខ្លួនឯងដូចគ្នាពីបុរសដែលសោះកក្រោះដូចផ្ទាំងទឹកកកមកជាបុរសដ៏សែនកក់ក្ដៅសម្រាប់ជីមីន។
" តែប៉ុន្នេះក៏អូនមានអារម្មណ៍ពិសេសជាងគេដែរ ទោះអូនមិនពិសេសសម្រាប់គេតែអូនត្រឹមតែពិសេសសម្រាប់បងនេះគឺជាអ្វីដែលអូនសប្បាយចិត្តនិងចង់បាន
បងក៏ដូចគ្នាបងពិសេសល្អគ្រប់យ៉ាងសម្រាប់អូន អូនក៏ស្រឡាញ់បងខ្លាំងណាស់ដែរ អរគុណចំពោះក្ដីស្រឡាញ់និងការមើលថែចំពោះអូនកន្លងមក " ជីមីនងើបក្បាលពីដើមទ្រូងរបស់ស៊ូហ្កាដោយងើយមើលមុខរបស់ស៊ូហ្កា
ព្រមទាំងពោលពាក្យសម្ដីដ៏ផ្អែមល្ហែមពិរោះសម្រាប់គេនិងស៊ូហ្កា គូរស្នេហ៍របស់ពួកគេគឺបែបនេះទើបវាមិនសូវជាមានរឿងឈ្លោះឬស្មុគស្មាញច្រើន។
" បងស្រឡាញ់អូនជីមីន ស្រឡាញ់អូនខ្លាំងណាស់ក្មេងឆ្លាត " នាយរឹតបន្តឹងកម្លាំងឱបទ្វេរដងដូចជាខ្លាចគេចាប់យកជីមីនទៅណាអញ្ចឹង។
" កុំ surprise អូនខ្លាំងពេកអូនគាំងស្លាប់ឥឡូវហើយ "
" អៅ៎ ចុះមិនសប្បាយចិត្តទេឬ? "
" សប្បាយហើយរំភើបខ្លាំងនិងណា៎បងឯងនេះ ចូលចិត្តធ្វើឲ្យអូនរំភើបណាស់ ស្រឡាញ់បងណាស់ " រាងល្អិតនិយាយធ្វើមាត់ស្រួចៗយ៉ាងគួរឲ្យស្រឡាញ់អ្នកទាំងពីរក៏បន្តជិះទៅមុខសម្លឹងមើលទិដ្ឋភាពពីផ្ទៃសាគរ ស៊ូហ្កាពូកែណាស់ខាងរឿងរ៉ូមេនទិចបែបនេះ តែគេក៏ចូលចិត្តខ្លាំងណាស់ដែរវាមានជាចម្រៀងប្រភេទស្លូប្រគុំលេងយ៉ាងពិរោះរណ្ដំចិន្តាតែម្ដងបូករួមជាមួយវ៉ាញ៍និងបរិយាកាសទេសភាពទៀតគ្រប់យ៉ាងគឺឥតខ្ចោះតែម្ដង។
" ហា៎ ស៊ូបង surprise អូនទៀតហើយ " ជីមីនមិនអាចទប់ទឹកភ្នែកតែយំចេញមកហ៊ូតែម្ដងស៊ូបានឲ្យគេរៀបចំផ្ទាំងមួយដាក់លើទូកដែលពួកគេជិះកាត់វាមានដូចជា 'ជីមីន រ៉ូហ្វីអូ ព្រះអង្គម្ចាស់តូចរបស់បង' 'បេះដូងរបស់ស៊ូហ្កា ហ្វីអូរ៉ាគឺដាក់បានតែជីមីន រ៉ូហ្វីអូ ម្នាក់គត់' 'ជីមីន រ៉ូហ្វីអូ គឺជាម្ចាស់បេះដូងរបស់ស៊ូហ្កា ហ្វីអូរ៉ាតែម្នាក់គត់' ចុងបញ្ចប់គឺ 'បងស្រឡាញ់អូន ពួកយើងរៀបការជាមួយគ្នាបានទេ បងនិងមើលថែអូនអស់មួយជីវិត បងនិងមើលថែអូនដោយក្ដីស្រឡាញ់ចេញពីបេះដូងដ៏បរិសុទ្ធរបស់បង' ពាក្យទាំងអស់នេះវាពិតជាធ្វើឲ្យជីមីនរំជើបរំជួលជាពន់ពេក គេទប់ទឹកភ្នែកមិនបាននោះទេព្រោះវាពិតជាមានអត្ថន័យជ្រាលជ្រៅពេកហើយ។
" បងដឹងបងអាចមុនមែនជាបុរសម្នាក់ដែលល្អឥតខ្ចោះតែបងសុំធ្វើជាបុរសម្នាក់ដែលអាចតាមមើលថែផ្ដល់ក្ដីស្រឡាញ់ឲ្យអូនអស់មួយជីវិត បងធ្លាប់បានធ្វើកំហុសជាច្រើនលើអូន បងក៏បានសងវាដោយសេចក្ដីរបស់បងចំពោះអូន ពាក្យថាស្រឡាញ់វាងាយស្រួលក្នុងការនិយាយក៏ពិតមែន ប៉ុន្តែវាមិនងាយស្រួលទេក្នុងការបង្ហាញដើម្បីឲ្យអូនបានដឹងថាបងស្រឡាញ់អូន សម្ដីវាមិនអាចបញ្ជាក់គ្រប់យ៉ាងទដបងដឹង ដូច្នេះទើបបងបង្ហាញទង្វើរនិងកាយវិការច្រើនជាង បងមិនសូវជាចេះសម្ដីផ្អែមល្ហែមនោះទេប៉ុន្តែបងព្យាយាមធ្វើវាដើម្បីអូនបងក៏មិនមានអារម្មណ៍ថាដាក់សម្ពាធខ្លួននោះដែរព្រោះបងធ្វើវាដោយសារតែអូនមនុស្សជាទីស្រឡាញ់របស់បង សម្រាប់ភ្នែកអ្នកដទៃបងមិនដឹងនោះទេតែចំពោះបងអូនគឺឥតខ្ចោះគ្រប់យ៉ាង អូនល្អគ្រប់យ៉ាងមិនបាច់ទៅកែប្រែចំណុចដែលអូនចង់កែនោះទេបងស្រឡាញ់អូន ដូច្នេះបងអាចទទួលយកនៅអ្វីគ្រប់យ៉ាងរបស់អូន សំខាន់ពេលនេះបងនិងអូនពួកយើងស្រឡាញ់គ្នាហើយក៏មិនបានឲ្យអ្នកណាមកបំបែកយើងចេញពីគ្នាបានដែរ " ជីមីនសប្បាយចិត្តជាខ្លាំងគេសំណាងដែលរកបានមនុស្សប្រុសដូចជាស៊ូហ្កាព្យាយាមរៀនផ្អែមល្ហែមដាក់គេទាំងដែលពីមុនមិនចេះ ថែមទាំងមិនប្រកាន់នៅចរិតរករឿងច្រើនង៉ក់ងររបស់គេថែមទៀត
ព្រមទាំងមិនឲ្យគេកែប្រែចរិតទាំងនោះដែលខ្លួនគិតថាវាគួរឲ្យស្អប់ តាមពិតជីមីនក៏មិនចង់កែចរិតទាំងនេះដែរប៉ុន្តែគេដឹងពីភ្នែកអ្នកដទៃដែលមើលមកគេគួរឲ្យធុញជំនួសស៊ូទើបគេចង់កែប្រែរតែបើស៊ូដែលជាសមីខ្លួនថាមិនអីផងហេតុអីគេចាំបាច់ត្រូវកែរ គេក៏ឆ្ងល់ដូចគ្នាហេតុអីគេចាំបាច់កែវាដោយសារអ្នកដទៃព្រោះគេមិនមែនចេះតែដលរធ្វើចរិតបែបនេះដាក់អ្នកដទៃឯណាគឺធ្វើដាក់តែស៊ូហ្កាម្នាក់ប៉ុន្នោះ។
" អូនសំណាងណាស់ដែលមានបងហើយក៏អរគុណដូចគ្នាដែលបានចូលមកក្នុងជីវិតរបស់អូន " ស៊ូហ្កាញញឹមយ៉ាងស្រទន់ស្រស់ដាក់ជីមីនដូចគ្នា ថ្ងៃនេះវាពិសេសជាខ្លាំងសម្រាប់ពួកគេ មិនធ្លាប់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដូចថ្ងៃនេះសោះ សម្ដីដែលពួកគេបង្ហាញទៅវិញទៅមកវាជ្រួលជ្រាបក្នុងបេះដូងជាខ្លាំងធ្វើឲ្យក្ដីស្នេហ៍កើនឡើងថ្វេរឥតឈប់ឈរ។
" បងក៏ដូចគ្នាបងសំណាងណាស់ដែលមានអូន "
" អរគុណដែលនៅក្បែរបងរហូតមក " ជីមីនដាក់ក្បាលលើស្មារធំទូលាយរបស់ស៊ូហ្កា រាងក្រាស់ក៏យកដៃក្រសោបស្មាជីមីនដូចគ្នា។
" អូនទេទើបត្រូវដែលនិយាយបែបនេះ " ជីមីនស្ញេញព្រោះគេគិតថាចរិតរបស់គេយ៉ាប់បន្តិចអរគុណស៊ូហ្កាហើយដែលទ្រាំបានមិនធុញនិងគេមិនចោលគេនោះ។
" តែនិយាយអញ្ចឹងពួកយើងជិតរៀបការហើយណា៎ "
ជីមីននឹកឃើញបែបនេះក៏សប្បាយចិត្តថែម ថ្ងៃរៀបការរបស់ពួកគេទើបជាថ្ងៃដែលសុភមង្គលពេញលេញវាចូលមក។
" បាទ ត្រៀមខ្លួនទៅលោកកូនកម្លោះតូច " ស៊ូហ្កាញីសក់ជីមីនឲ្យទក់ទីដោយសារតែស្រឡាញ់គ្រឺតខ្នាញ់ ជីមីនពេបមាត់រួចក៏ចូកសក់ឲ្យវាធ្លាក់មកមានរបៀបស្រស់ស្អាតជាងមុន។
" គួររត់ចោលរោងការលេងទេដឹងបើកូនកម្លោះពិនធ្វើឲ្យរំភើបបែបនេះ " ជីមីនអើតមុខទៅជិតរាងក្រាស់ព្រមទាំងញាក់ចិញ្ចើមព្រឺតដាក់គេទៀត ធ្វើឲ្យស៊ូហ្កាអត់ខ្នាញ់មិនបានក៏ចាប់ថើបក្រញិចជីមីនទៅ។
_____________
• ស្កាយ៍លែត មីននី •
* ជិតចប់ហើយចា៎ យ៉ាស៎តិចភ្លេចរឿងមីនមីនបាត់ដឹង😹❤*

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Wo Geschichten leben. Entdecke jetzt