ភាគទី31:សម្រុះសម្រួល!!

1.2K 114 3
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី31

❤✨សូមរីករាយក្នុងការអាន✨❤

" គ្រាន់តែមានសង្សារសោះចាំបាច់ភ័យ " ទឹកមុខរបស់ជុងហ្គុកដូចជាភ័យៗមុខឡើងស្លេកអស់ហើយ ស្លឹកដោយសាររឿងអ្វីឲ្យប្រាកដទៅ ខ្លាចគ្រួសារដឹងឬក៏ភ័យដោយសារតែពួកគាត់នាំគ្នាជំរិតសួរពេក?
" ពួកបងញ៉ោះខ្ញុំរហូតប៉ាម៉ាក់មើលពួកគាត់ហ៎ក " ជុងហ្គុកពេបមាត់ចង៉យំបន្តិចអីបន្តិច ដោយសារតែស៊ូហ្កានិងណាមជុនអង្គុយនិយាយញ៉ោះគេឥតឈប់ឥតឈរ គេមិនដឹងនិយាយអ្វីឲ្យឈ្នះមានតែទូលពិតប៉ាម៉ាក់ព្រោះអាងខ្លួនជាកូនពៅនោះអី។
" បងបងញ៉ោះព្រោះស្រឡាញ់ទេកូន " អ្នកស្រីហ្វារីសគាត់សើចតែម្ដងបន្ទាប់ពីបានឃើញទឹកមុខគេ ចងចិញ្ចើមឡើងលើមុខខឹង!!គ្រប់គ្នាសើចជាពិសេសណាមជុននិងស៊ូហ្កាតែម្ដងអាណិតណាស់ខំទូលពិតប្រាប់ប៉ាមាក់ហើយប៉ុន្តែគាត់មិនកាន់ជើងគេទៅវិញ។
" ឯងញ៉ែថេយ៉ុងបាន?ឃើញឈ្លោះតែគ្នាសោះបានគ្នាជាសង្សារដែរ " ជីមីនងាកទៅសម្លឹងជុងហ្គុកខ្វាច់ពេលឮណាមជុននិយាយបែបនេះ!!ត្រូវហើយឃើញតែឈ្លោះគ្នាឥតល្ហែសោះ តែឥឡូវបានគ្នាជាសង្សារប៉ុន្តែគេចង់សួរថាញ៉ែថេយ៉ុងយ៉ាងមិចទៅបើថេយ៍កាចឆ្នាស់យ៉ាងនេះ។
" បានថេយ៉ុងជាសង្សារពិបាកបន្តិចហើយបង ចរិតខ្ញុំយ៉ាប់តែថេយ៍គុណនិងពីរ " ពិតមែនទោះគេរៀងពិបាកនិយាយបន្តិចមែនប៉ុន្តែរវាងគេនិងថេយ៉ុង ថេយ៉ុងមានចរិតកាចឆ្នាស់ហើយមិនចេះចាញ់បើនិយាយឬឈ្លោះត្រូវតែបានឈ្នះបើនិយាយពីចិត្តវិញពីរលានចិត្ត។
" ចរិតអូនមានយ៉ាប់ឯណាឡើងគួរឲ្យស្រឡាញ់សោះ "
ខ្លាចថាប្រពន្ធអន់ចិត្តនិងចរិតខ្លួនឯងទើបស៊ូហ្កាគេសុខចិត្តនិយាយបញ្ជៀសទៅជាល្អវិញ។
" អូនសម្លាញ់ កូនៗពួកគេផ្អែមល្ហែមដល់ហើយ ចុះអូនពេលណាទើបចេះនិយាយផ្អែមល្ហែមដូចកូនៗ " អ្នកស្រីហ្វារីសខ្ញាំដៃស្វាមីបន្តិច គាត់មានអារម្មណ៍ថាអៀនៗជាមួយកូនៗដែរណា៎មិនមែននៅតែពីរនាក់ក្នុងបន្ទប់ឯណា។
" ហឺស នាំតែបងឯងបានចិត្ត "
" បាទ បងមិនហ៊ានជាមួយអូនទេអ្នកស្រីប្រពន្ធ ម៉ោះដល់ស្រាយរឿងកូនៗរួចហើយអូនទៅឡើងសម្រាកទៅ"
គាត់កាន់ដៃអ្នកស្រីហ្វារីសកាត់មុខកូនៗដោយកាយវិការផ្អែមល្ហែមជំនួសសម្ដី។
" ថាពួកបងទៅផ្អែមដូចស្ករតែប៉ាម៉ាក់ផ្អែមលើសនិងទៀត " តាមពិតគេមិនចង់ច្រណែនទេ ប៉ុន្តែថេយ៉ុងបើឲ្យតែគេព្យាយាមនិយាយផ្អែមល្ហែមអញ្ចឹងដឹងតែជេរគេយកតែម្ដង និយាយរួមស្នេហារបស់គេគឺ Tom and Jerry មិនចេះផ្អែមល្ហែមយ៉ាងមិច។
" តោះ មីនអូនសម្លាញ់ទៅសាងស្នេហ៍យើងវិញ " គិតទៅបងគេនេះពិនឌឺណាស់ណ៎ខំនិយាយប៉ុន្នឹងហើយមិនអាណិតចិត្តគេសោះបែជាឌឺថែម!!ស៊ូហ្កានិងជីមីនកាន់ដៃគ្នាយ៉ាងត្រសងទៅលេងនៅសួនច្បារខាងក្រោយផ្ទះព្រោះវាមានទេសភាពស្រស់ស្អាត ស្អាតដូចជាជីមីនអញ្ចឹង។
" បើមានបញ្ហារជាមួយថេយ៉ុងប្រាប់បងបាន ចាំបងជួយដោះស្រាយ "
" អរគុណច្រើនហើយបងជុន តែបើតាមដឹងបងទើបតែមានរឿងឈ្លោះគ្នាជាមួយបងជីនទេ ដោះស្រាយរឿងនិងសិនទៅបង " ជុងហ្គុកយកដៃប៉ះស្មារបងជាកម្លាំងចិត្ត!!
ជីកកាយមកពីណាមែនទេគេឈ្លោះគ្នាឡើងស្ងាត់ស្ងៀមបំផុតសាហាវមិនធម្មតាសោះ។
• សួនច្បារ •
" ស៊ូបងត្រូវសន្យាថាមិនឲ្យមានរឿងនេះជាលើកទីពីរទេណា៎ " ជីមីនលើកកូនដៃបង្ហាញជាការសន្យារវាងពួកគេទាំងពីរ រាងល្អិតគេមិនចង់ជួបប្រទះរឿងបែបនេះទៀតឡើយ។
" កុំភ័យអីណាបងសន្យាជាមួយអូនណាអូនសម្លាញ់ "
ស៊ូផ្ដិតស្នាមដើបលើថ្ងាសរបស់ជីមីនមួយខ្សឺត បោះត្រាទុកជាស្នាមស្នេហ៍។
" ចុះបើបងមិនត្រឡប់មកសុំទោសនិងលួងអូនទេ តើអូនឈឺចាប់ឬអត់?មានអារម្មណ៍ចង់ធ្វើអ្វី? "
" ក៏យកអ្នកថ្មី ស្អាតពិនអូនដែរ ដែលគ្មានអ្នកស្រឡាញ់" សម្ដីរបស់ជីមីនធ្វើឲ្យស៊ូហ្កាខ្នាញ់តែម្ដង ថាចង់បានប្រុសថ្មីមុខគេនេះ គេជាស្វាមីគេប្រច័ណ្ឌ។
" មិនបាច់មកធ្វើមុខដូចជាប្រច័ណ្ឌខ្លាំងណាស់ណាទេ ចុះត្រង់បងមានស្រីអូននៅហាមិនបាន " ជីមីនគេចង់ឈ្នះទើបបន្តសម្ដីផ្ចាញ់ផ្ចាលទៅកាន់ស៊ូហ្កា។
" បានហើយមិនបាច់និយាយរឿងនិងនោះទេ បងឲ្យអូនឈ្នះហើយទៅកុំភ័យអី និយាយតែរឿងណាសប្បាយៗបានហើយ "
" អត់ អត់ចង់ ចង់ឲ្យបងដឹងកំហុសខ្លួនឯង " ជីមីនច្រត់ដៃនិងចង្កេះឱនមុខទៅជិតគេ។
" បងស៊ូហ្កា " អ្នកទាំងពីរងាកទៅមើលតាមប្រភពសម្លេងហើយក៏គាំងទាំងពីរអ្នកទៅ។
_______
• ស្កាយ៍លែត មីននី •
( ទាយលេងមើលទៅថាជាអ្នកណា😹 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now