ភាគទី22:ជួបជេរ

1.2K 122 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី22

❤✨សូមរីករាយក្នុងការអាន✨❤

ចំណាយពេលជាយូរម៉ោងឡានបានធ្វើដំណើរកាត់ផ្លូវជាច្រើនទម្រាំបានមកដល់ផ្ទះដែលជាទីមនោរម្យរបស់ពួកគេ អ្នកបម្រើមកឈរចាំត្រៀបត្រាពេញខាងមុខផ្ទះដើម្បីរង់ចាំស្វាគមន៍ដំណើរចៅហ្វាយរបស់ពួកគេ អ្នកបម្រើពីរបីនាក់បានមកជួយលើកឥវ៉ាន់យកទៅទុកឲ្យអ្នកប្រុសទាំងបួន ស៊ូចុះពីលើរថយន្តមកដោយមានជីមីននៅពីលើដៃដោយសារតែការធ្វើដំណើរមានរយៈពេលវែងគួរសមទើបធ្វើឲ្យកាយស្ដើងទន់ត្របកភ្នែកគេងទៅ ពួកគេនាំគ្នាធ្វើដំណើរចូលក្នុងផ្ទះដើម្បីសម្រាកព្រោះមានអារម្មណ៍ថាចុករោយណាស់ ជុងហ្គុកគក់ច្របាច់សាច់ដៃខ្លួនថ្នមៗ ដោយសារតែអាការៈចុករោយ ឯឡានវិញណាមជុនបានហុចសោរឡានឲ្យអ្នកបម្រើយកទៅទុកនៅក្នុងឃ្លាំងបាត់ហើយ
មកដល់ខាងលើបន្ទប់ស៊ូហ្កាដាក់កាយតូចថ្នមៗទៅលើពូកដោយសម្លឹងទៅមើលវង់ភក្ត្រាតូចច្រឡឹងឲ្យតែមើលគឺកាន់តែស្អាតតែម្ដង ធ្វើឲ្យគេគ្មានចិត្តចង់នៅជាមូយអ្នកណាក្រៅពីរាងល្អិតព្រោះសម្រស់របស់ក្មេងនេះបានដិតដាមពេញខួរក្បាលរបស់គេទៅហើយ។
" មុខតូចច្រមិចថ្ពាល់ប៉ោងគួរឲ្យស្រឡាញ់ខ្លាំងណាស់ "
ស៊ូហ្កាមើលមុខជីមីនបណ្ដើរវិភាគបណ្ដើរហេតុអ្វីស្អាតយ៉ាងនេះគេរកចន្លោះមិនឃើញសោះឡើយ គេបោសគំនិតទាំងនោះចេញពីខួរក្បាលដោយទាញភួយមកដណ្ដប់ឲ្យជីមីនត្រឹមដើមទ្រូងរួចកាន់កន្សែងដើម្បីចូលទៅងូតទឹកជម្រះកាយឲ្យបានស្រស់ស្រាយ។
" Hyung ជីមីនមិនទាន់ភ្ញាក់ទេ? " ជុងហ្គុកសួរពីចម្ងាយនៅពេលដែលឃើញដំណើរស៊ូហ្កាចុះមកដើរលេងក្រោយផ្ទះតែឯងព្រោះរាល់ដងតែងតែត្រសងទៅទាំងគូរស្អិតរមួតបេះមិនចេញ។
" ជីមីនមិនទាន់ភ្ញាក់ទេ ប្រហែលបន្តិចទៀតឃ្លានក៏ភ្ញាក់ហើយ " ដើរមកដល់ដាក់ខ្លួនអង្គុយចុះរួចតបទៅ
ជុងហ្គុក។
" គេតែងតែបែបនេះបើមិនឃ្លានមិចខ្ចីភ្ញាក់ឬធ្វើអីទេ "
ជុងហ្គុកនិងឃើញក៏អស់សំណើចនិងចរិតជីមីនដែរ
ឲ្យតែឃ្លានទោះអាធ្រាត្រយ៉ាងណាក៏ទៅរកអីមកញ៉ាំដែរ
បើថាត្រូវធ្វើអីតែមិនបានញ៉ាំអង្គុយឱបដៃធ្វើមុខក្រម៉ូវតែម្ដង គេដឹងដោយសារជីមីននិងគេស្និទ្ធស្នាលនិងគ្នាហើយគេពិនសង្កេយមិនចម្លែកទេដែរដឹង។
" ពួកឯងនៅទីនេះជុំគ្នាល្មម បងមានរឿងចង់ប្រាប់ពួកឯង " ណាមជុនដែលខំដើររកពួកគេពេញភូមិគ្រឹះទៅហើយបែជាឃើញនៅទីនេះ គេដើរសឹងវិលមុខទៅហើយព្រោះភូមិគ្រឹះគឺធំ! ណាមជុនដាក់បង្គុយលើកៅអីជិតអ្នកទាំងពីរ។
" បងមានរឿងអ្វីចង់និយាយ? " ស៊ូហ្កាសួរព្រោះចង់ដឹងដូចគ្នាមើលទៅប្រហែលជាមានអ្វីល្អកើតឡើងឃើញទឹកមុខរបស់គាត់រីកស្រស់ដល់ហើយ។
" បងមានសង្សារហើយ បងចង់ណែនាំគេឲ្យពួកឯងស្គាល់ គេជាមនុស្សប្រុស " ណាមជុនក៏ប្រាប់តាមដំណឹង គេនិយាយជាមួយជីនតាំងពីនៅជេជូ ហើយរឿងដែលគេនិយាយគឺត្រូវតែធ្វើបានហើយប្រាកដច្បាស់
ដោយឃើញជុងហ្គុករកហើបមាត់សួរថាជាស្រីឬប្រុសណាមជុនក៏បានប្រាប់តែម្ដង។
" អាណិតឯងណាស់ជុងហ្គុកនៅស៊ីងហ្កលតែម្នាក់ឯង "
ស៊ូហ្កានិយាយជាមួយមុខស្មើរដោយសំណើច!!ជុងហ្គុក
ហេលហាលក្នុងចិត្តជាខ្លាំងចាប់ពីពេលនេះទៅត្រូវជួបកាយវិការផ្អែមល្ហែមរបស់បងបងទាំងពីររបស់គេទៀតហើយ តែស៊ូហ្កាមួយគេច្រណែនសឹងស្លាប់ឥឡូវមានណាមជុនមួយគូរទៀត!!តែថាអញ្ចឹងគេដូចគ្នាមិនយកសង្សារទេតែអង្គុយច្រណែន មិនយល់សោះ បើគេចង់បានគឺស្រីៗចោមរោមតែម្ដងព្រោះដោយសារតែសម្រស់ស្រស់សង្ហាររបស់គេ ព្រមទាំងជាអ្នកមានថែមទៀត។
" និយាយអញ្ចឹងស្អែកអ្នកម៉ាក់និងមកវិញហើយ គាត់បានតេមកប្រាប់បងព្រោះនិយាយរឿងការងារក៏បានបញ្ចប់" ណាមជុននឹកឃើញក៏ប្រាប់ទៅអ្នកទាំងពីរតែម្ដងកុំឲ្យមានការភ្ញាក់ផ្អើលនិងដំណើររបស់លោកប៉ាអ្នកម៉ាក់។
" មួយខែជាងទៅហើយ!ការងារប្រាកដជាបញ្ចប់ដោយរលូនល្អ " ស៊ូហ្កាជាអ្នកបញ្ចេញសម្ដីណាមជុនងក់ក្បាលយល់ស្របនិងសម្ដីដែលគេនិយាយ!ប្រាកដណាស់ថាការងារនិងរលូនល្អ។
___________
ណាមជុនបានទៅយកជីននិងថេយ៉ុងមកទីនេះដើម្បីជប់លាងនិងឲ្យអ្នកទាំងពីរបានស្គាល់មុខមាត់របស់គេផង។
" ជីមីន " ថេយ៉ុងរត់យ៉ាងលឿនទៅឱបជីមីនគេបានជួបគ្នាទៀតហើយនិស្ស័យមិនពង្រាត់ពិតមែនឯជីមីនវិញទប់លំនិងមិនជាប់វិះនិងផ្ងារក្រោយទៅហើយ រកតែឲ្យគេត្រៀមខ្លួនមិនទាន់!!សំណាងហើយដែលស៊ូហ្កាមិនទាន់ចុះមកបើមិនដូច្នោះទេប្រច័ណ្ឌស្លាប់ហើយ។
" អៅ៎ ឯងមកទីនេះជាមួយអ្នកណា " ថេយុងព្រលែងគេពីការឱបជីមីនសួរទៅតែម្ដង។
" មកជាមួយបងជីនបងជុនជាអ្នកនាំមក "
" ជីមីន!ថេយ៉ុងសួស្ដី " នាយក្រាស់ចុះពីលើកាំជណ្ដើរដើរតម្រង់ទៅរកពួកគេ!!គេស្គាល់ឈ្មោះថេយ៉ុងដោយសារតែជីមីនបាននិយាយប្រាប់គេថាអ្នកទាំងពីរជាមិត្តជិតស្និទ្ធ ថេយ៉ុងញញឹមបន្តិចដោយមិនចង់រំខានវេលាអ្នកទាំងពីរថេយ៉ុងក៏ដើរចេញពីទីនោះ។
" ជួបគ្នាទៀតហើយ! " ថេយ៍ក្រលេកទៅឃើញជុងហ្គុកឧទានឡើងដោយសម្លេងខ្សឹបៗ!មិនសូវចង់ជួបមុខសោះកម្មវេរាអីយ៉ាងនេះ ហឺស!គេគិតថាបម្រុងនិងដើរគេចទៅហើយប៉ុន្តែ។
" សួស្ដីថេយ៉ុង ជួបគ្នាទៀតហើយក្មេងតូច " អាពាក្យក្មេងតូចរបស់ជុងហ្គុកធ្វើឲ្យថេយ៍ត្រូវងាកមកមើលគេដោយ ស្វៃប្រវត្តស្អីមកក្មេងតូចយ៉ាងមិចគេអាយុ18ហើយណាខ្វះតែពីរឆ្នាំទៀតទេអាយុ20ហើយមកហៅក្មេងតូចវាមិនសម!!
" អាលោកមុខដូចឡប់ គួរឲ្យស្អប់ " ស្នាមញញឹមលើថ្ពាល់សង្ហាររបស់ជុងហ្គុករលប់បាត់ទៅ!អ្នកណាចូលចិត្តឲ្យគេជេរ??
_____________
• ស្កាយ៍លែត មីននី •
( ជួបជេរ😔 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now