ភាគទី20:ប្រច័ណ្ឌ?!

1.6K 142 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី20

❤✨សូមរីករាយក្នុងការអាន✨❤

" បាទ បាទបងចាញ់ហើយ " ស៊ូហ្កាពោលយ៉ាងស្រទន់ព្រមទាំងប្រែសព្វនាមឲ្យកាន់តែជិតស្និទ្ធថែមទៀត ធ្វើឲ្យជីមីនក្រហមថ្ពាល់អស់ហើយ គេពិបាកនិងហាស្ដីសព្វនាមបែបនេះណាស់ជាពិសេសគឺត្រូវហៅខ្លួនឯងអូនតាមដែលស៊ូហ្កាបានប្រាប់ គេរឹងអណ្ដាតទៅមុខមិនកើតសោះ។
" ត្រូវតែចាញ់!និយាយអញ្ចឹងស្អែកយើងត្រូវទេសេអ៊ូលវិញហើយមែនទេ? " រាងល្អិតយកម្រាមដៃតូចញិបរបស់ខ្លួនចុចច្រមុះរបស់នាយក្រាស់គេខ្នាញ់ណាស់ចង់តែខាំសាច់លេងទេ សាច់ឡើងស្លេកស្អាត!ខុសតែបន្តិចពីគេ ជីមីនមានសម្បុរស្បែកទឹកដោះគោសាច់ទន់រលោងគួរឲ្យចង់ប៉ះពាល់។
" ត្រូវហើយម៉្យាងក៏ត្រូវចាត់ការរឿងរបស់ហ៊ែលហ្វា "
ស៊ូអង្អែលក្បាលជីមីនលេងថ្នមៗ ពួកគេអង្គុយលេងលើសាឡុងជជែកគ្នាលេង!រួចក៏គយគន់វង់ភក្ត្រាគ្នាទៅវិញទៅមក!
" អូនគិតថាមិនបាច់ប្ដឹងនាងទេ!នាងគ្រាន់តែគិតខុសមួយពេលនោះទេ!ដកពាក្យបណ្ដឹងវិញទៅណា៎ស៊ូ "
ជីមីនទទូចសុំឲ្យស៊ូដកពាក្យបណ្ដឹងពីនាងទៅកាន់ខាងប៉ូលីសវិញព្រោះគេមិនបានកើតអ្វីឡើងដែរ ម៉្យាងនាងគ្រាន់តែគុតខុសមួយពេលចាត់ទុកថាវាជាមេរៀនសម្រាប់នាងចុះ!បែបនេះគេមានចំណែកដូចគ្នាដែលទៅឈ្លោះគ្នាជាមួយនាងឲ្យនាងបង្ករវាក្លាយជាគុំនំ គុំនិងសងសឹកគេវិញ!
" ក៏បានបងធ្វើដើម្បីអូន " ដំបូងស៊ូហ្កាមានការរារែកក្នុងចិត្តដូចគ្នាប៉ុន្តែក៏ត្រូវយល់ព្រមប្រសិនបើជីមីនចង់បានបែបនេះគេនិងព្យាយាមប៉ះពៅចំពោះជីមីន!
រាងមាំក្រសោបកាយតូចមកឱបក្នុងរង្វង់ដៃយ៉ាងកក់ក្ដៅ
ពួកគេបានរួមរស់ជាមួយគ្នាជិតមួយខែមកហើយប៉ុន្តែបែជាមិនសូវបានចាប់អារម្មណ៍និងគ្នាសោះទើបតែពេលនេះ។
" នេះខ្សែរដៃរបស់ពួកយើងចាំបងពាក់ឲ្យអូន!ខ្សែរដៃមួយគូរនេះនិងតំណាងឲ្យពួកយើងមិនអាចខ្វះមួយណាបានគឺត្រូវតែពីរនៅជាមួយគ្នា " ស៊ូហ្កាលើកខ្សែរដៃមួយគូរនោះឡើង យកខ្សែរដៃដែលមានទំហឹងតូចបំពាក់ឲ្យជីមីននិងមួយទៀតសម្រាប់គេ!ចំណងស្នេហ៍របស់ពួកគេនិងល្អព្រោះថាគ្មាននរណាម្នាក់ជំទាស់នោះទេ!រាងល្អិតសប្បាយចិត្តជាខ្លាំងគេដាក់ចិត្តស្រឡាញ់ស៊ូមិនខុសទេព្រោះឥឡូវស៊ូបានកែប្រែពីមនុស្សដែលសោះកក្រោះមកជាមនុស្សដ៏កក់ក្ដៅ គេអាចយកឈ្នះបេះដូងរបស់ស៊ូបានសឹងតែមិនជឿនិងខ្លួនសោះឡើយ។
______________
ជុងហ្គុកចុះមកស្រូបយកខ្យល់ឱកាសនៅម្ដុំមាត់សមុទ្រលេងដើម្បីកាត់ស្ត្រេស គេដើរក៏បានជួបនិងថេយ៉ុងគេចាំមុខក្មេងម្នាក់នេះបានច្បាស់ណាស់ឃើញថាក្មេងមុខស្អាតបែបនេះក៏ងាយចាំគ្រាន់តែមិនស្គាល់ថាជាអ្នកណាដឹងត្រឹមតែថាជាមិត្តរបស់ជីមីនប៉ុណ្ណោះបើមើលទៅឃើញថាកំពុងតែដើរមកជិតគេហើយទេតើ។
" អៅ៎ យើងជួបគ្នាទៀតហើយ " ថេយ៉ុងព្យាយាមញញឹមនិយាយរាក់ទាក់ទៅកាន់គេទាំងដែលចិត្តមិនសូវជាចង់ព្រោះកាលដែលជួបគ្នាលើកដំបូងសម្លឹងមកគេដោយក្រសែភ្នែកចម្លែកទៅហើយប្រហែលជានាយទំនងជាមិនចូលចិត្តគេផង។
" ត្រូវហើយ " ជុងហ្គុកនិយាយដោយអត់ជាតិដាក់ថេយ៉ុងគេមិនសូវជាចង់រាក់ទាក់ជាមួយថេយ៉ុងសោះជាធម្មតាគេចូលចិត្តនិយាយរាក់ទាក់ជាមួយគេណាស់ប៉ុន្តែមិនដឹងយ៉ាងមិចចេះតែមិនពេញចិត្តនិងថេយ៍។
" សួរតាមត្រង់លោកឯងចេះតែយ៉ាងមិចឲ្យតែជួបខ្ញុំដឹងតែជីវិតដូចរលំរលាយអញ្ចឹងមុខអត់ជាតិដូចអ្នកជម្ងឺ "
ថេយ៉ុងឱបដៃសួរទៅកាន់គេដោយសួរផាំងៗបន្លំថាឲ្យជុងហ្គុកទៀត។
" យើងមិនដឹង ដឹងត្រឹមថាយើងមិនសូវជាចូលចិត្តឯង "
ជុងហ្គុកមិនបានទៅខ្វល់និងសម្ដីប៉ុន្មានម៉ាត់មុននេះរបស់ថេយ៍ដែរឆ្លើយតាមសំណួរដែលថេយ៉ុងសួរ!ថេយ៉ុងហួសចិត្តមិនដែលស្គាល់ហើយក៏មិនបានទៅធ្វើអីគេដូចគ្នាបែជាមិនចូលចិត្តគេ គេមិនខ្វល់ទេប៉ុន្តែវាហួសចិត្តទៅវិញ!ឡប់!!
" ខ្ញុំមិនចូលចិត្តលោកដូចគ្នា អាលោកមុខមុខដូចកង្កែប " ថេយ៉ុងដើរចេញទៅបាត់ទៅបន្ទាប់ពីបានថាឲ្យនាយហើយ!ធ្វើដូចប្រុសសង្ហារមុខដូចកង្កែបភពព្រៃសោះ។
_____________
" ជីន បងចង់ណែនាំអូនឲ្យប្អូនៗរបស់បងបានស្គាល់ណាស់!បងប្រាកដថាអូននិងជាមនុស្សដែលបងស្រឡាញ់ពិតប្រាកដចេញពីបេះដ៏ជ្រាលជ្រៅមិនមែនស្រឡាញ់អូនមិនច្បាស់លាស់មួយពេលៗឡើយ "
ណាមជុនសាសងផ្ដោះផ្ដងស្នេហាជាមួយនិងសង្សាររបស់គេដែលបានទាក់ទងជាមួយគ្នាមួយរយៈធំប៉ុន្តែគេមិនទាន់បានប្រាប់ទៅគ្រួសារគេនៅឡើយប៉ុន្តែគេប្រាកដក្នុងចិត្តណាស់ថាគេពិតជាស្រឡាញ់ស៊ុកជីន!ដោយសារតែការងារទើបធ្វើឲ្យពួកគេជួបស្នេហ៍មួយនេះ
ណាមជុននិងស៊ុកជីនគឺជាអ្នកជំនួញដូចគ្នាហើយបានទាក់ទងគ្នារឿងមុខជំនួញនិស្ស័យបានបណ្ដាលឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា!ប្ដូរពីពាក្យអ្នករួមជំនួញមកជាគូរសង្សារទៅវិញ ហើយម្នាក់នេះគឺ គីម ស៊ុកជីនបងប្រុសរបស់គីម ថេយ៉ុងកម្លោះតូចម្នាក់នោះគ្រួសារស៊ុកជីនជាអ្នកមានមុខមាត់និងជាមហាសេដ្ឋីដូចជាគ្រួសារ
ណាមជុនយ៉ាងអញ្ចឹងហើយក៏ធ្លាប់បានរួមជំនួញជាមួយគ្នាជាយូរមកហើយព្រមទាំងជាមិត្តនិងគ្នា(គ្រួសារណាមជុននិងគ្រួសារស៊ុកជីន)
" ប្រុសឆ្កួតមកនិយាយឲ្យគេអៀន " ជីនខ្ញាំដៃគេមួយល្មមស្នាមប៉ុន្តែបើសួរថាគេអៀនដូចដែលនិយាយឬអត់គេអៀនមែនប៉ុន្តែមិនដល់ក្រហមមុខអីទេ!កាលដែលណាមជុនញ៉ែដំបូងចិត្តរឹងណាស់មិនងាយព្រមឡើយ
បែបថាមនុស្សស៊ុកជីនមិនសូវជាចាញ់ជាមួយនិងពាក្យផ្អែមល្ហែមអីទេ!ពួកគេបណ្ដើរគ្នាលេងនៅមាត់សមុទ្រយ៉ាងសប្បាយ កាលដែលបានមកជួបគ្នាគឺណាមជុនជាអ្នកបបួលជីនឲ្យមកដែរដើម្បីបានជួបគ្នាព្រោះមិនចង់បែកនឹក បើរាល់ដងពួកគេឧស្សាហ៍ជួបគ្នានៅក្រុមហ៊ុនដូច្នេះបើណាមជុនមិនទៅធ្វើការពួកគេក៏មិនបានជួបគ្នា
ទើបណាមជុនបបួលស៊ុកជីនមកដែរទៅព្រមទាំងអាចមានពេលវេលាជាមួយគ្នាដូចជាមកដើរលេងតែពីរនាក់អញ្ចឹង!!
_____________
" ស៊ូហ្កាបងឆាតជាមួយស្រីណាហ្នឹង? " គ្រាន់តែចេញពីបន្ទប់ទឹកភ្លាមជីមីនចាប់មួលស្លឹកត្រចៀកគេមកមួយទំហឹងឡើងក្រហមអស់ទៅហើយ មុននេះគេចូលទៅងូតទឹកហើយទុកទូរស័ព្ទឲ្យជីមីនលេងតែក៏មិនដឹងថានិងឆែកមើលបែបនេះសោះ!មុនដំបូងទទូចថាសុំលេងហ្គេមសោះតែបែជាមកឆែកឆាតរបស់គេទៅវិញ!ជីមីនទាញទូរស័ព្ទយកឆាតដែលគេនិយាយជាមួយស្រីម្នាក់នោះឲ្យស៊ូហ្កាមើលដើម្បីកុំឲ្យប្រកែកទៀត។
" អួ៎យ អូនលែងដៃពីត្រចៀកបងសិនទៅដាក់ត្រចៀកបងឥឡូវហើយ " ស៊ូហ្កាចាប់បេះដៃតូចពីត្រចៀកព្រោះវាឈឺខ្លាំងណាស់!ប្រច័ណ្ឌអីប្រច័ណ្ឌយ៉ាងនេះចាប់បោកឥឡូវហើយ។
" មិនលែងឆ្លើយភ្លាមនាងជាអ្នកណា " ជីមីនអូសគេមកអង្គុយលើពូកជិតគេដើម្បីជំរិតសួរស៊ូហ្កាបន្ត!ខំគិតថាឈប់រវល់ជាមួយស្រីស្នេហ៍របស់គេទៀតហើយតែនៅដដែល!ស៊ូហ្កាក្រលេកមើលឆាតនោះម្ដងទៀតសង្កេតមើលឈ្មោះនៅលើឆាតព្រមទាំងប្រូហ្វាល់គេសើចដោយហួសចិត្តព្រោះថាជីមីនគិតខុសខ្លាំងណាស់ព្រះអើយក្មេងនេះប្រច័ណ្ឌមិនមើលអ្វីពិតមែនគ្រាន់តែគេសេវថាម៉ាយហ្គើលសោះ។
" គាត់គឺជាម៉ាក់របស់បង ត្រូវជាម៉ាក់ក្មេករបស់អូន "
ស៊ូហ្កាផ្ដល់ចម្លើយដោយសង្កត់សម្លេងច្បាស់ៗ ជីមីនទម្លាក់ដៃពីត្រចៀកស៊ូចុះដោយញញឹមបន្លប់ព្រមទាំងហួសចិត្តនិងខ្លួនឯងដូចគ្នាមិនគិតមើលឲ្យច្បាស់ទេមកថាម៉ាក់របស់គេនិងស្រីគេ!ឆ្កួតខ្លាំងណាស់ជីមីនគេសឹងតែបោកក្បាលនិងពូកទៅហើយ!
__________
• ស្កាយ៍លែត មីននី •
( ជីមីនប្រច័ណ្ឌទាំងម្ដាយគេឡើងថាស្រី🥲 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now