ភាគទី12:ភ័យខ្លាច!!

1.6K 158 3
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី12

✨❤សូមរីករាយក្នុងការអាន❤✨

" លោកនិយាយហើយថាស្អែកជូនខ្ញុំទៅដើរលេងគ្មានភ្លេចទេណា៎ " រាងល្អិតសម្លក់មុខស៊ូហ្កាដោយចង្អុលមុខគេចំៗ គេព្យាយាមធ្វើមុខកាចដាក់ស៊ូហ្កា!!ភ្លេចសាកមើលជំទាលឲ្យបែកផ្ទះ!!

" មិនដឹងទេ!!យើងភ្លេចបាត់ហើយ " ស៊ូហ្កាក៏ពោបខ្លួនចុចទូរស័ព្ទលេងយ៉ាងព្រងើយ តាមចិត្តក្នាញ់ណាសឹងតែធាក់ឲ្យធ្លាក់ពីលើគ្រែទៅហើយ។

" សាកតែអត់ជូនខ្ញុំទៅ!!ចាំខ្ញុំប្រាប់រឿងដែលខ្ញុំលង់ទឹកដោយសារលោកទៅអ្នកម៉ាក់ " ជីមីននិយាយញញឹមស្រស់ធ្វើដូចមិនខឹងទាំងដែលចិត្តចង់តែធាក់ស៊ូហ្កាទេ!!

" ស្អែកយើងជូនទៅក៏បាន!!យប់ហើយដេកទៅក្មេងឡប់! " គេមិនបានភ្លេចនោះទេ!!គ្រាន់តែញ៉ោះជីមីនលេង ជីមីនក៏អស់ចិត្តដើរទៅសាឡុងកន្លែងដែលគេគេង ស៊ូហ្កាចុចទូរស័ព្ទលេងមួយសន្ទុះក៏បិទទុកគេងដូចគ្នា។
__________
" បងគិតថាជីមីនគួរតែរៀនបើកឡានខ្លួនឯងហើយវាងាយស្រួលពេលចង់ទៅណាអាចទៅខ្លួនឯង " ណាមជុនជាអ្នកផ្ដើមគំនិត បើជីមីនរៀនបើកឡានខ្លួនឯងវានិងមានការងាយស្រួលពេលគេចង់ទៅណា។

" ត្រូវហើយបងប្រុស!!ម្យ៉ាងឡានរបស់យើងក៏មានច្រើនម៉ាកច្រើនម៉ូត!!បងស៊ូបង្រៀនជីមីនជិះទៅយ៉ាងមិចដែរ?? " ជុងហ្គុកយល់ស្របនិងគំនិតនេះ!!គេងាកទៅមើលស៊ូហ្កាព្រោះវាល្អបើស៊ូហ្កាជាអ្នកបង្រៀនដោយផ្ទាល់ម្យ៉ាងពួកគេគួរតែមានឱកាសស្និទ្ធស្នាលគ្នាខ្លះ។

" ជុងហ្គុកនិយាយត្រូវណាស់!ស៊ូកុំភ្លេចបង្រៀនជីមីនផង។ " ណាមជុនយល់ស្របនិងគំនិតជុងហ្គុកដូចគ្នា ស៊ូហ្កាវិញដួសបបរក្នុងចានយកមកញ៉ាំដោយទឹកមុខសែនធុញគេទៀតហើយខ្ជិល!!រាងល្អិតវិញណាឮបែបនេះញញឹមឡើងខ្ជិប ពួកគេក៏បន្តការញ៉ាំអាហារពេលព្រឹកបន្ត។
___________
" ទៅដើរលេងចង់ទៅលេងនៅទីណា?? " រាងក្រាស់ក៏សួរទៅរាងល្អិតដែលនៅក្បែរដៃ!!ក្រែងគេមានកន្លែងដែលចង់ទៅដៅទុកមុន។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now