ភាគទី36:សុំរៀបការ

965 93 3
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី35

❤✨សូមអានដោយក្ដីរីករាយ✨❤

" ស៊ូ ហា៎!បងចាំបានទេកាលដែលយើងជួបគ្នាដំបូងពួកយើងមិនត្រូវគ្នាសោះឡើយបងមិនចូលចិត្តអូនទេ "
ជីមីនរំលឹកគ្រាដំបូងកាលដែលពួកគេជួបគ្នា នឹកឃើញគឺពិតជាចង់តែសើចមិនគួរណាវិះនិងសម្លាប់គេហើយតែបែជាពេលនេះស្រឡាញ់គេស្ទើលេប មិនគួរឲ្យជឿសោះ។
" តែពេលនេះបងស្រឡាញ់អូនខ្លាំងណាស់ អូនពង្វក់ចិត្តបងប្រាកដណាស់ " ស៊ូហ្កាយាដៃច្បិចថ្ពាល់ជីមីនលេងដោយការគ្រឺតខ្នាញ់ អ្នកទាំងពីរកំពុងតែដើរសាសងគ្នាចូលក្នុងភោជនីយដ្ឋានដ៏ល្បីឈ្មោះដែលស៊ូហ្កាបានកក់ទុករួច គេកក់ហើយក៏សុំបិទហាងតែម្ដងមិនឲ្យមានភ្ញៀវមកទេគឺនេះសម្រាប់តែគេនិងជីមីនរបស់គេប៉ុន្នោះ។
" អូនស្អប់បងណាស់ចូលចិត្តធ្វើបាបអូនណាស់ កាលមុន " ជីមីនធ្វើជាងរង៉ក់ដាក់ស៊ូហ្កាដោយធ្វើដូចជាខ្លួននៅខឹងគិតនៅទង្វើររបស់ស៊ូនៅឡើយតែតាមពិតភ្លេចវាបាត់អស់នៅថ្ងៃដែលអ្នកទាំងពីរស្រឡាញ់គ្នាជំនួសមកវិញដោយអនុស្សាវរីយ៍ល្អៗរបស់ពួកគេទាំងពីរ ពួកគេអាចចាប់ដៃគ្នាសាងស្នេហាមួយនេះបាន
គឺវាមានសឹងតែគ្រប់រសជាតិដែលពួកគេជួបប្រទះទៅហើយ។
" អូ៎!អូ៎! កុំខឹងបងអី អង្គុយចុះមក " ស៊ូហ្កាទាញកៅអីឲ្យជីមីនអង្គុយនិងដើរមកដាក់បង្គុយនៅលើតុដែលទល់មុខទៅនិងជីមីន បរិយាកាសនៅទីនេះគឺពិតជា
រ៉ូមេនទិចល្អណាស់ ស៊ូហ្កាពិតជាពូកែឲ្យគេរៀបចំពិតមែន។
" នៅទីនេះមានបរិយាកាសយ៉ាងមិចដែរជីមីន? " គេសង្ឃឹមថាជីមីននិងពេញចិត្តនៅអ្វីដែលគេបានឲ្យអ្នកចាត់ការរៀបចំទៅចុះ។
" អូនពេញចិត្តខ្លាំងណាស់ស្រស់ស្អាតព្រមទាំងរ៉ូមែនទិចពិតមែន " ជីមីនសម្លឹងមើលបរិយាកាសជុំវិញនេះដោយក្ដីរីករាយវាស្អាតប្លែករ៉ូមែនទិចគេចូលចិត្តខ្លាំងណាស់។
" បើអូនពេញចិត្តបងក៏សប្បាយចិត្តដែរ "
" អូនឃ្លានហើយឬនៅ? " រាងតូចគឺចូលចិត្តញ៉ាំអាហារតែម្ដងទើបស៊ូហ្កាសួរបែបនេះក្រែងឃ្លាន។
" ក៏ឃ្លានដែរហើយ "
" ចាំបងឲ្យគេលើកម្ហូបមកអញ្ចឹង " បុគ្គលិកក៏លើកម្ហូបមកដល់ព្រោះស៊ូបានរៀបចំគ្រប់យ៉ាងទៅហើយ គ្រប់យ៉ាងគឺល្អសមប្រកបខ្លាំងណាស់។
" ចេញពីទីនេះបងនាំអូនទៅកន្លែងមួយអូខេណា៎ " គម្រោងដែលស៊ុបប្រាយ៍រាងតូចមិនទាន់ចប់ត្រឹមនេះទេ គេនិងធ្វើឲ្យជីមីនមានអារម្មណ៍ថាគេជាមនុស្សសំណាង ទាំងអស់នេះគេធ្វើឡើងដោយក្ដីស្រឡាញ់ដោយការចេញពីចិត្ត មិនបានសម្ដែងធ្វើល្អឲ្យជីមីនលើកលែងកំហុសដែលគេធ្លាប់ប្រព្រឹត្តអាក្រក់ដាក់ជីមីននោះទេ
គ្រប់យ៉ាងគឺដោយសារតែក្ដីស្រឡាញ់។
" បាទ អូនតាមតែបងទេ តែអូនសរសើរបងណាស់ពូកែឲ្យគេរៀបចំដល់ហើយ " វាស្រស់ស្អាតរ៉ូមែនទិចខ្លាំងណាស់ មានទាំងបាច់ផ្កាកុលាបដែលស៊ូហ្កាត្រៀមឲ្យគេដោយឲ្យបុគ្គលិកយកវាមករួមជាមួយនិងអាហារ ម្ហូបដែលស៊ូកម្ម៉ង់សុទ្ធតែម្ហូបដែលគេចូលចិត្តនិងមិនមាននូវអ្វីដែលគេមិនចេះញ៉ាំនោះទេ។
" អូនសរសើរពេកហើយ " រាងក្រាស់ហូតក្រដាសពីរសន្លឹកទាញយកមកទុកជូតមាត់ឲ្យរាងល្អិត ញ៉ាំសប្បាយឡើងប្រឡាក់មាត់អស់ទៅហើយ។
ការ Dinner របស់ពួកគេក៏បញ្ចប់ទៅយ៉ាងរលូនល្អពេលនេះស៊ូហ្កាបាននាំជីមីនមកលើកាណូតម្ដង ជីមីនរាងភ្ញាក់ផ្អើលព្រោះមិនធ្លាប់បានជិះកាណូតពីមុនមកទេ។
" នេះផ្ការសម្រាប់ក្មេងគួរឲ្យស្រឡាញ់ដូចអូន " ស៊ូហ្កាហុចផ្ការក្រឡាបសមួយបាច់ឲ្យទៅជីមីនវាស្រស់ស្អាតខ្លាំងណាស់ហើយពណ៌សនេះគឺតំណាងឲ្យសេចក្ដីស្មោះត្រង់និងចិត្តបរិសុទ្ធ។
" បងចង់ surprise អូនអីទៀតហើយ " ជីមីនរលីងរលោងទឹកនេត្រាព្រោះតែរំភើបស៊ូធ្វើដើម្បីគេច្រើនណាស់គេមិនដែលរំពឹងថាបានមនុស្សដូចជាបុរសដែលឈរនៅចំពោះមុខគេជាគូរស្នេហ៍នោះទេ ស៊ូហ្កាពិតជាល្អពេកហើយសម្រាប់គេ បុរសម្នាក់ដែលតែងតែស្រឡាញ់មើលថាយកចិត្តទុកដាក់លើគេ បារម្ភខ្វាយខ្វល់ពីគេគ្រប់វេលាដឹងពីគេនិងយល់ពីគេសឹងតែគ្រប់យ៉ាងទៅហើយវាគឺជាអ្វីដែលខ្លួនមិនដែលរំពឹងថានិងមានមនុស្សដ៏ល្អយ៉ាងនេះមកស្រឡាញ់គេ។
" អូនចាំមើលសិនទៅ " រាងក្រាស់កាន់ដៃជីមីនចូលមកក្នុងកាណូតដើម្បីធ្វើដំណើរជិះលេងលំហែលើដែនទឹកដ៏ថ្លាឆ្វង់ ជីមីនរីករាយនិងគ្រប់ទង្វើររបស់ស៊ូតែម្ដង ទិដ្ឋភាពនាពេលរាត្រីពិតជាស្រស់ស្អាតទាក់ទាញពិតមែន។
" វ៉ាវ៎ " ជីមីនលាន់មាត់សរសើរនិងដ្រូនដែលបង្ហោះឡើងជាឈ្មោះរបស់គេនិងស៊ូពេញផ្ទៃអាកាសនោះ
វាក៏លេចចេញនៅពាក្យផ្អែមល្ហែមជាច្រើនទៀតដែលធ្វើឲ្យគេអត់និងរំភើបមិនបាន។
" ចាំបាច់ធ្វើដល់ថ្នាក់នេះដែរ?អ្ហឹក " ជីមីនសួរទៅស៊ូហ្កាដោយទឹកភ្នែកព្រោះតែសេចក្ដីរំភើប ស៊ូវែកសក់ជីមីនទៅមួយចំហៀងដើម្បីកុំឲ្យវាធ្លាក់មកបាំងភ្នែក។
" កុំទាន់យំអីណាប៉ិននេះវាតិចតួចទេសម្រាប់មនុស្សដែលបងស្រឡាញ់ " ស៊ូក្រសោបកាយតូចមកឱបជាប់ក្នុងរង្វង់ដៃដើម្បីជាការលួងលោមបញ្ឈប់ទឹកភ្នែករបស់ក្មេងតូចដែលកំពុងយំក្នុងរង្វង់ដៃគេនេះ!!រាងក្រាស់ដកកន្លែងដៃចេញពីហោប៉ៅអាវយកមកផ្ដិតជូតទឹកភ្នែករបស់រាងតូច ជីមីនក៏បន្តរីករាយជាមួយនិងគ្រប់យ៉ាងដែលស៊ូហ្កាបានរៀបចំគេកំពុងតែអន្លង់អន្លោចជាមួយនិងបទចម្រៀងដែលស៊ូបានចាក់កំដរអារម្មណ៍តែក៏ស្រាប់អាក់ការចាប់អារម្មណ៍នៅពេលដែល....
" ជីមីនរៀបការជាមួយនិងបងបានទេ? " ស៊ូលុតជង្គង់សុំហុចប្រអប់ចិញ្ចៀនទៅរាងតូចដើម្បីជាការសុំរៀបការ
ជីមីនឡើងយំទៅហើយដោយសារតែរំភើបខ្លាំងព្រមជាមួយក្ដីរីករាយយ៉ាងក្រៃលែងតែអារម្មណ៍ដែលរំភើបគឺវាមានច្រើនលើស។
" កុំយំតែឆ្លើយនិងបងវិញណា " រាងក្រាស់បន្ទន់សម្លេងប្រាប់ទៅកាន់ជីមីនយ៉ាងសុភាពកក់ក្ដៅ។
" អូនយល់ព្រម អ្ហឹកក ហ៊ឹក " រាងក្រាស់ក៏ងើបឡើងរួចទាញកាយតូចមកជាប់ផ្អិតនិងដើមទ្រូងកក់ក្ដៅរបស់គេយ៉ាងណែនគេសប្បាយចិត្តខ្លាំងណាស់
គ្រប់យ៉ាងដែលពួកគេទាំងពីរបានឆ្លងកាត់មកផ្ដល់ជាផ្លែផ្កាយ៉ាងល្អមកកាន់អ្នកទាំងពីរវិញ។
__________
• ស្កាយ៍លែត មីននី •
*រឿងជិតចប់ហើយអ្នកអាន😔😽❤*

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now