ភាគទី11:ពេលវេលាល្អ

1.6K 169 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី11

❤✨សូមរីករាយក្នុងការអាន✨❤

ជីមីនក៏ឱបចង្កេះស៊ូហ្កាជាប់គេខ្លាចខ្លាំងណាស់ចេះមកបន្លាចគេកើតដែរ រាងល្អិតក៏ផ្អឹបមុខនិងចង្កេះស៊ូហ្កាជាប់ ស៊ូហ្កាលួចសើចដើម,កតមាត់លេខមួយឆ្នាស់ក៏ឆ្នាស់ប៉ុន្តែខ្លាចខ្មោចមិនសមសោះ។

" ហេ៎ លោកហា៎ស្អែកជូនខ្ញុំទៅដើរលេងបន្តិចមកណា នៅតែផ្ទះខ្ញុំអផ្សុកខ្លាំងណាស់ " ជីទាញជាយអាវរបស់គេរំអុកឲ្យគេព្រមដោយព្យាយាមធ្វើទឹកមុខឃ្យូតឃ្យូតដាក់គេ។

" ស្អែកចាំយើងជូនទៅអូខេ " ស៊ូក៏បះដាក់តូចចេញពីជាយអាវរបស់គេរួចដើរទៅអង្គុយលើពូករបស់គេវិញ។

" បើនិយាយអញ្ចឹងខ្ញុំមិនទាន់ស្គាល់លេខទូរស័ព្ទរបស់លោកទេ សុំលេខទូរស័ព្ទមួយខ្សែរមក " ជីមីនក៏ហក់ពីសាឡុងកាន់ទូរស័ព្ទម៉ាកទំនើបរបស់ខ្លួនហុចទៅឲ្យ
ស៊ូហ្កាវាយលេខទូរស័ព្ទឲ្យគេ ដៃមាំក៏លូកចាប់កាន់ទូរស័ព្ទក្នុងដៃរបស់រាងល្អិតរួចក៏ចាប់ផ្ដើមវាយបញ្ចូលលេខទូរស័ព្ទរបស់គេទុកក្នុងទូរស័ព្ទរបស់ជីមីនព្រមទាំងសេវឈ្មោះខ្លួនឯងជារួចរាល់"បងស៊ូហ្កា❤"ជីមីនក៏ទាញទូរស័ព្ទមកមើលវិញ គ្រាន់តែឃើញឈ្មោះដែលសេវព្រឺសម្បុរសុទ្ធតែបងហើយថែមបេះដូងទៀត ទើបនិងវិះសម្លាប់គេសោះ។ជីមីនក៏ដើរមកកន្លែងដែលគេគេងគេកំពុងតែចុចលេងហ្គេមសុខសុខសារមួយក៏លោតឡើង។
( យកលេងទូរស័ព្ទយើងហើយតេមកលេងផង!!)បង
ស៊ូហ្កា❤ ជីមីនមិនខ្វល់ក៏អូសសារនោះចេញពីអេក្រង់។
( ចូលមើលហើយតបបន្តិចទៅ!! ) បងស៊ូហ្កា❤ ស៊ូហ្កាក៏ងាកខ្វាច់មកសម្លឹងរាងល្អិតដែលកំពុងតែអង្គុយខ្ទប់មាត់សើចហឺយគេនេះប្រសព្វមែន2ម៉ែត្រពីគ្នាសោះក៏ឆាតមកដែរនិយាយផ្ទាល់ទៅយ៉ាងមិច!!

" តបឆាតយើងបន្តិចទៅ " ស៊ូហ្កាក៏ដើរតាំងៗមកជិតរាងល្អិតធ្វើទឹកមុខដូចមេឆ្មាកំពុងខឹង ជីមីនគេក៏អង្គុយសើចកាច់,កបន្តមើលចុះពិតជាគួរឲ្យចង់សើចណាស់ នេះមែនទេជាស៊ូហ្កា ដែលតែងតែពាក់មុខយក្សដាក់គេនៅពេលដែទៅរករឿងស្រីរបស់គេ។

" ខ្ជិល " ជីមីនក៏លានអណ្ដាតឌឺ។

" លេងរឹកណាស់ឯងនេះ " គេកម្រឆាតទៅអ្នកណាមុនណាស់ហើយរាងល្អិតបែជាមិនចូលតបទៅវិញ!!ក្នាញ់

" អៅ៎ បើមានរឹកឲ្យលេងក៏លេងនិងហើយ " រាងល្អិតញាក់ជញ្ចើមព្រឺតៗដាក់គេ ស៊ូក្នាញ់រាងល្អិតជាពន់ពេកក៏បម្រុងវ៉ៃគេទៅហើយ ប៉ុន្តែរាងល្អិតរហ័សរត់សើចលេងឡើងពេញបន្ទប់ សម្លេងសើចរបស់ជីមីននិងសម្លេងស្រែកឲ្យឈប់របស់ស៊ូហ្កាឡើងខ្ទរពេញក្នុងបន្ទប់មើលទៅទំនងជាសប្បាយណាស់ប៉ុន្តែក៏ហត់។

" បានហើយឈប់រត់ទៅយើងហត់ណាស់ " ស៊ូហ្កាក៏ឈប់រត់តាមវ៉ៃរាងល្អិតដាក់បង្គុយចុះលើពូកទន់ហើយដកដង្ហើមមួយៗជើងខ្លីសោះតែរត់លឿនគ្រាន់បើ ជីមីនក៏ឈប់នៅនិងមួយកន្លែង!!លើកនេះស៊ូហ្កាជាកូនឆ្មារច្បាស់ណាស់ ហិ ហិ។

" អា៎យ ហិហិ រសើបណាស់ឈក់ចាក់ទៅ ហិហិ ឈឺ "
ជីមីនរមួលខ្លួនសើចឡើងហៀហូរទឹកភ្នែកទៅហើយរសើបក៏រសើបឈឺក៏ឈឺ វ៉ៃគេមិនបានមកចាក់ចង្កេះគេ។

" ថ្ងៃក្រោយឈប់ឌឺយើងទៀត " រាងក្រាស់ញញឹមក្នុងនាមជាអ្នកឈ្នះរួចក៏ងើបខ្លួនចេញពីជីមីននិងបញ្ឈប់ការចាក់ចង្កេះគេព្រោះពេលលេងអម្បាញ់មិញគឺពួកគេទាំងពីរដួលទៅលើពូកហើយស៊ូហ្កាជាអ្នកនៅពីលើជីមីន។

" ជីមីន អ្ហក់អូ៎យឈឺចុះភ្លាមចុះអូ៎យឈឺ " កំឡុងពេលចុះពីលើជីមីន ជីមីនក៏ទាញកាយរបស់គេចុះក្រោមជាប់និងពូកដោយឡើងជិះពីលើស៊ូហ្កាអុកទម្ងន់ចង្កេះរបស់គេយកនិងខ្លាំងៗ ស៊ូហ្កាក៏ចុចពេញពោះដែរមានតូចមែនប៉ុន្តែបើអុកហើយទម្លាក់ទម្ងន់សង្កត់ពីលើខ្លាំងៗបែបនេះបែកពោះគេស្លាប់ជាមិនខាននោះទេ!!ឆ្អល់ពោះណាស់។ អ៊ឹម ស៊ូហ្កាក៏ទម្លាក់បបូរមាត់របស់ខ្លួនលើបបូរមាត់តូចជីមីនគេគាំងស្ញេញជាលើកទីពីរមុននិងឈប់អុកគេបន្ត ស៊ូហ្កាក៏ដកបបូរមាត់គេចេញគេគិតថាធ្វើបែបនេះរាងល្អិតនិងឈប់អុកពីលើគេទៀតវាក៏បានផល។
ភូស ភូស
ជីមីនក៏យកខ្នើយកើយមកវ៉ៃលើគេខ្លាំងៗនៅឡើងជិះពីលើគេដូចដើម ស៊ូហ្កាក៏ប្រើកម្លាំងរុញទាញចង្កេះតូចនោះចេញគេឆ្អល់ពោះតែម្ដង!!
ភូស ភូស ភូស
ពួកគេក៏ងើបឈរវ៉ៃគ្នាកណ្ដាលពូកគប់ខ្នើយទៅវិញទៅមករួចក៏បន្តមកវាយលើគ្នាតែមិនចំត្រូវតែខ្នើយ ព្រោះពួកគេយកខ្នើយមករងជំនួសអ្នកណាទៅដែលមិនការពារខ្លួនឈរឲ្យគេវ៉ៃហ្វ្រីហ្វ្រីនោះ??វគ្គនេះគឺវ៉ៃគ្នាដោយប្រើដៃជើងលែងប្រើរបស់មករង ពួកគេបញ្ចេញក្បាច់មកឡើងទំនងដូចជាចេះតៃខ្វាន់ដូណាស់ប៉ុន្តែបែជាមិនវ៉ៃគ្នាទៅវិញពួកគេក៏ទម្លាក់ខ្លួនគេនៅជិតគ្នដោយដង្ហើមភើតផតព្រោះហត់។
__________
• ស្កាយ៍លែត មីននី •
( សុំទោសដែលយឺតដោយសារតែខ្ញុំមានរវល់ទើបមកពីក្រៅ🙏🏻💗 )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Όπου ζουν οι ιστορίες. Ανακάλυψε τώρα