ភាគទី25:បងបែកចិត្តហើយ?

1.2K 121 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី25

❤✨សូមរីករាយក្នុងការអាន✨❤

*ក្មេងឆ្កួត*-ជុងហ្គុក-
សរសេរតែមួយឃ្លានេះក្នុងប្រយោគឆាតគេក៏បោះទូរស័ព្ទទៅមួយចំហៀងពូកដោយក្ដៅងំ ដៀលគេទៀតហើយចាំមើលទៅបើសាកតែដៀលលើកក្រោយចាប់រំលោភតែម្ដងក្មេងឈ្លើយ គេក៏បិទភ្នែកសម្ងំគេងទៅដោយនឹកខ្មាស់និងពាក្យសម្ដីរបស់ថេយ៉ុងពេក។
ថេយ៉ុងគ្រាន់តែឃើញសារលោកឡើងលើអេក្រង់ទូរស័ព្ទគេក៏មិនបានចុចចូលមើលដែរគឺអូសវាចេញពីស្គ្រីនអេក្រង់ដោយបន្តអង្គុយមើលរឿងក្នុងយូធូបបន្តទៀត គេខ្ជិលជេរតបណាស់មើលរឿងវិញក្ដីសុខជាង។
" អ្ហា៎យ តួរប្រុសសារភាពស្នេហ៍ទៅកាន់តួរស្រីហើយក្ដីសុខណាស់ " ថេយ៉ុងភ្លាត់មាត់ស្រែកដោយសារតែសប្បាយអរជាមួយសាច់រឿងពេក តួរប្រុសលួចស្រឡាញ់តួរស្រីជាយូរមកហើយទើបនិងសារភាពព្រមទាំងបង្ហាញវាដោយភាពផ្អែមល្ហែមខុសពីចរិតគេដែលសោកក្រោះមិនរាប់ញ្ញាតិ យកសៀវភៅជាមិត្តតែតួរស្រីជាអ្នកចូលមកកែប្រែជីវិតរបស់គេ តួរស្រីប្រាកដណាស់ថានិងយល់ព្រមព្រោះតែនាងក៏បានលួចស្រឡាញ់គេដែរ រឿងរបស់ថេយ៍ក៏បានបញ្ចប់!!
" ឧទាហរណ៍ថាយើងជាតួរស្រីម្នាក់និងយើងរំភើបស្លាប់ហើយ " ថេយ៉ុងស្លុងអារម្មណ៍ស្រមើស្រមៃយ៉ាងមានក្ដីសុខព្រោះតែគេចូលចិត្តណាស់ខាងរឿងស្រមើស្រមៃនឹង។
តុក តុក
ដោយសារតែសម្លេងស្រែករបស់ថេយ៉ុងឮខ្លាំងពេកទើបធ្វើឲ្យជីនមកគោះទ្វារខ្លាចថានិងមានរឿងអីស្រែកឲ្យដូច
កញ្ចែរ ថេយ៉ុងប្រញ៉ាប់ដកកាសចេញពីត្រចៀករួចដើរទៅបើកទ្វារឲ្យជីនព្រោះបើពាក់កាសនិយាយជាមួយជីនវាមើលទៅគ្មានសីលធម៌សោះ។
" មានរឿងអ្វីថេយ៉ុងបងឮសម្លេងឯងស្រែកឡើងដល់បន្ទប់បង បងភ្ញាក់ជាងណាស់ " បន្ទាប់ពីថេយ៉ុងដើរមកបើកទ្វារឲ្យជីនហើយជីនក៏ដើរមកអង្គុយលើកៅអីសាច់រលោងដែលទុកសម្រាប់អង្គុយនោះ។
" ខ្ញុំមើលរឿងហើយរំភើបពេកស្រែកលេងទៅ " ថេយ៉ុងស្ញេញទាំងខ្លាចៗ អាចនិងត្រូវក្រញ៉របស់បងគេម្ដងទៀតជាពុំខានទេបើស្រែកចង់បែកផ្ទះទៅហើយតែស្រែកដោយសារមើលរឿង។
" ឃ្លូស មើលរឿងសោះស្រែកចង់រញ្ជួយផ្ទះ " ខំភ័យស្ទុះមកមើលតែបែជាស្រែកដោយសាររឿងសមតែពីរបីដៃទៀតទេតើប្អូន ដោយគ្មានការអ្វីបន្តនិងហួសចិត្ត
ជីនដើរទៅបន្ទប់របស់គេគេងវិញទៅ Swag ទៀត។
_________
" ស៊ូបងកំពុងតែធ្វើអីមិចមិនគេង " ជីមីនកាន់កែវទឹកដោះគោស្រស់ដែលខ្លួនបានចុះទៅយកមកញ៉ាំមុននេះដាក់លើតុ ឃើញស៊ូហ្កាមិនទាន់គេងនៅតែចុចទូរស័ព្ទញញឹមសើចៗធ្វើឲ្យគេសួរឡើងបើតាមគិតកំពុងតែឆាតជាមួយនរណាម្នាក់ច្បាស់ណាស់តែជីមីនមិនហ៊ានសួរដេញដោលប្រច័ណ្ឌខុសរឿងទៀតខ្លាច
ស៊ូហ្កាធុញ។
" បងគេងឥឡូវហើយអូនគេងមុនទៅ " ស៊ូបែខ្នងទៅម្ខាងទៀតធ្វើឲ្យជីមីនមានអារម្មណ៍ថាចម្លែកអារម្មណ៍ណាស់ព្រោះរាល់ដងនាយជាអ្នកដែលទាញខ្លួនយកទៅគេងឱបតែទាស់អីតែលើកនេះបែជាដេញគេឲ្យគេងមុនព្រមទាំងគេងបែខ្នងដាក់គេទៀត!!ជីមីនមិនហ៊ានគិតអ្វីច្រើនលើសនេះក៏អកទឹកដោះគោខ្លួនផឹកអស់រួចចូលមកគេងលើគ្រែជាមួយស៊ូហ្កាទៅ។
_________
" បងប្រុស មិនទៅទទួលដំណើរលោកប៉ាអ្នកម៉ាក់ទេ? "
ជុងហ្គុកសួរឡើងទៅកាន់ណាមជុនព្រោះខ្លាចឲ្យគាត់រង់ចាំពួកគេ សុខចិត្តទៅរងចាំដំណើរពួកគាត់មុន។
" បងថារៀបនិងទៅហើយ " ណាមជុនញញឹមបន្តិចកាន់សោរឡានរៀបនិងដើរទៅយកឡានទៅហើយប៉ុន្តែប៉ាម៉ាក់របស់គេបែជាបានមកដល់មុនបាត់ទៅហើយជុងហ្គុករត់ទៅឱបលោកប៉ាអ្នកម៉ាក់ដោយសេចក្ដីនឹករឭក!!អ្នកបម្រើនាំគ្នាជញ្ជូនឥវ៉ាន់ចូលទៅក្នុងផ្ទះឥវ៉ាន់ពេលទៅដូចជាតិចជាងនេះគុណនិងពីរប៉ុន្តែដោយសារតែគាត់ទិញរបស់ខ្លះមកហើយ។
" ជីមីនម៉ាក់សុំឱបបន្តិចណា៎ នឹកណាស់ " ជីមីនញញឹមយ៉ាងបំព្រងដោយសេចក្ដីរីករាយបន្ទាប់ពីបានឃើញពួកគាត់មកដល់គេរត់ពីផ្ទះបាយមកព្រោះអម្បាញ់មិញគេទៅរកអ្វីមកញ៉ាំ!!អ្នកស្រីលើកដៃឱបជីមីនដោយក្ដីស្រឡាញ់បន្ទាប់ពីព្រលែងការឱបពីជុងហ្គុក ជីមីនមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ព្រោះគេជាក្មេងកំព្រាមិនដែលទទួលបានភាពកក់ក្ដៅបន្តិចសោះឡើយទើបតែពេលដែលបានចូលមកក្នុងគ្រួសារត្រកូលអូហ្វីរ៉ានោះទេ ស៊ូចុះពីលើកាំជណ្ដើរបណ្ដើរឆាតបណ្ដើរគេចាប់ផ្ដើមព្រងើយកន្តើយនិងជីមីនបន្តិចម្ដងៗហើយជីមីនសួរបារម្ភឮតែមិនឆ្លើយដូចជាគេនិយាយជាមួយខ្យល់។
" ប៉ាម៉ាក់មកវិញហើយទើបនិងថ្ងៃសោះក្រែងត្រូវមកដល់ល្ងាច" ស៊ូហ្កាបិទឆាតទាញទូរស័ព្ទមកទុកក្នុងហោប៉ៅខោនិងសួរទៅកាន់លោកប៉ាអ្នកម៉ាក់ដោយចម្ងល់គាត់បានប្រាប់ពួកគេថាល្ងាចនិងមកដល់ តែគេក៏សប្បាយចិត្តដូចគ្នាព្រោះខានជួបពួកគាត់អស់រយៈពេលជាយូរមកហើយ។
" ជីមីនប៉ាបានទិញសូកូឡាមួយប្រអប់ឲ្យកូន " លោកអូហ្វីរ៉ាលើកប្រអប់សូកូឡាដែលបានទិញចេញពីថង់ហុចឲ្យទៅជីមីន ជីមីនអរគុណគាត់ហើយទទួលយកយ៉ាងសប្បាយចិត្ត កក់ក្ដៅចិត្តណាស់ម៉្យាងក៏ចង់ញ៉ាំសូកូឡាប្រអប់តម្លៃថ្លៃបែបនេះដែរ មើលតែកាវិចខ្ចប់ដឹងតែម្ដង។
" ចុះឯណារបស់កូននោះ " ជុងហ្គុកពេបមាត់ធ្វើចរិតកូនក្មេងដាក់ប៉ាម៉ាក់ធ្វើឲ្យបងៗទាំងពីរចង់តែសើចអាយុប៉ុន្នឹងហើយនៅធ្វើខ្លួនដូចកូនក្មេងទៀត កាលពីមុនគេពៅតែឥឡូវជីមីនពៅវិញយ៉ាងមិច លោកអូហ្វីរ៉ាគ្រវីក្បាលហួសចិត្តមុននិងហុចប្រអប់សូកូឡានិងទឹកដោះគោចេកមួយកេះឲ្យទៅជុងហ្គុក កុំឲ្យពិនច្រណែនប្អូនពេក!!ដោយសារការធ្វើដំណើរហត់នឿយទើបពួកគាត់ឡើងទៅសម្រាកបាត់ទៅ។
" ស៊ូបងរវល់អ្វីនិងអូនឃើញតែបងលេងឆាតរហូត "
ជីមីនសួរដោយសម្លេងតូចមិនហ៊ានសម្លេងធំដាក់ស៊ូហ្កាឡើយព្រោះគិតថាវាអាចជាការរវល់ដែលទាក់ទងនិងការងារទើបមិនដេញដោលក៏សួរដោយឃើញឥរិយាបថបែបនេះដដែលដដែលពេក។
" ហឺយ អូនសួរបងប៉ុន្មានដងទៀតទៅ បងធុញណាស់"
ស៊ូហ្កានិយាយដោយធុញទ្រាន់ព្រមទាំងចងចិញ្ចើមចូលគ្នា គ្រាន់តែស្ដាប់ក៏ដឹងថានាយធុញប៉ុណ្ណាដែរ។
_____________
• ស្កាយ៍លែត មីននី •
( បងបែកចិត្តហើយ>,< )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)حيث تعيش القصص. اكتشف الآن