ភាគទី9:គេអាក្រក់ណាស់

1.7K 170 1
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី9

✨❤សូមរីករាយក្នុងការអាន❤✨

ស៊ូហ្កាគេក៏ដើរមកមើលជីមីនព្រោះគេក៏មិនទាន់គេង
ឮសម្លេងបុកទង្គិចបែបនេះក៏មកមើល រុំខ្លួនឲ្យដូចពស់ថ្លាន់ប្រហែលជាជំពាក់ខ្លួនជាមួយហើយ ក្មេងមែន
គេក៏ជួយលើកជីមីនឲ្យអង្គុយលើសាឡុងរួចទាញភួយចុះឲ្យរាងកុំឲ្យពិនរុំទៀត ដោយសារតែឈឺជីមីនគេក៏ធ្វើទឹកមុខចង់យំរមៀលមិនដឹងប៉ុន្មានតង់ទេផែនដីដូចក្រឡាប់ចាក់យ៉ាងអញ្ចឹង ស៊ូហ្កាក៏យកប្រេងកូឡាមកលាបលើថ្ងាសរបស់គេក្រហមពកឡើងជាំប្រហែលឈឺណាស់ហើយ គេក៏ដើរមកគេងវិញជីមីនក៏ដាក់ខ្លួនគេងវិញដែរតែក៏គិតថាខ្លួនឯងចូលចិត្តធ្វើខ្លួនគួរឲ្យចង់
សើចម៉្លេះខឹង។
__________________

ព្រឹកនេះបរិយាកាសក្នុងផ្ទះក៏ល្អស្រស់ស្រាយជាងធម្មតា
ព្រោះថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកទើបគ្រប់គ្នាមានវត្តមាននៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ ជីមីននិងជុងហ្គុកក៏លេងជាមួយគ្នាយ៉ាងសប្បាយដូចជាកូនក្មេងអង្គុយញ៉ោះគ្នាទៅវិញទៅមកសំណើចក្អាកក្អាយបន្លឺយ៉ាងត្រកង។

" ហ៊ែលហ្វាអូនមកហើយរឺ? " គេក៏ដើរទៅជិតស្រីស្រស់ហ៊ែលរួចយកដៃច្បិចចុងចង្ការនាងជាមួយស្នាមញញឹមបែបព្រាន សម្ដីរបស់គេធ្វើឲ្យជុងហ្គុកនិងណាមជុនចាប់អារម្មណ៍ក៏ងាកទៅមើល ជីមីននៅទីនេះនៅឡើយហើយក៏ត្រូវជាអនាគតប្រពន្ធរបស់គេដែរប៉ុន្តែគិតទៅ
ជីមីនអាចថាជាគូរដណ្ដឹងរបស់ស៊ូហ្កាទៅហើយព្រោះលោកស្រីហ្វារីសគាត់ក៏ធ្លាប់បាននិយាយថាប្រសិនបើជីមីនមានឪពុកម្ដាយដែលនៅរស់គាត់ប្រាកដជាចូលស្ដីដណ្ដឹងគេហើយ។ជីមីនគេមិនបានខ្វល់ពីស៊ូហ្កាស្រាប់ចង់មានស្រីមានអ្នកណាក៏មានទៅប៉ុន្តែបើស្រីស្នេហ៍របស់គេធ្វើចរិតមើលងាយខ្លួនគេនិងលះហើយសូមប្រាប់ ប៉ុន្តែគេក៏នឹកគិតដល់សម្ដីលោកស្រីហ្វារីស
បានប្រាប់គេមានសិទ្ធព្រោះគេជាគូរដណ្ដឹងវាមិនសមសោះបើគូរដណ្ដឹងរបស់ខ្លួនយកស្រីមកដល់ផ្ទះកាត់មុខគេតែម្ដង មិនឲ្យតម្លៃគេសោះ។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now