ភាគទី26:អូនយំបងឱបគេ;))

1.3K 127 26
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី26

❤✨សូមរីករាយក្នុងការអាន✨❤

" នេះអូនចង់លែងលះដល់ម្លឹង ដោយគ្រាន់តែរឿងប៉ុន្នឹងតែអូនវាគួរឲ្យធុញពិតមែន ណ្ហើយបើអូនចង់បានបែបនេះហែកអេតាស៊ីវិលចោលទៅ " ស៊ូហ្កាដើរទៅបើកទូរដែលគេសម្រាប់ដាក់ផ្ទុកឯកសាររួមជាមួយនិងអេតាស៊ីវិលដែលគេបានដាក់នៅក្នុងនោះដូចគ្នា!!ឃើញបែបនេះបេះដូងជីមីនស្ពឹកស្រពន់ឈឺឡើងលែងវាចារចេញទៅហើយ គេឈឺចាប់ខ្លាំងណាស់នេះមិនមែនជាការពិតទេមែនទេ ដោយសារតែហេតុផលបន្តិចបន្តួចគេនិងស៊ូហ្កាត្រូវលែងលះគ្នាបែបនេះ គេប្រែហើយគេលែងជាមនុស្សដែលខ្លួនធ្លាប់បានស្រឡាញ់ទៀតហើយ ស៊ូហ្ការបស់គេគឺជាបុរសដែលផ្អែមល្ហែមកក់ក្ដៅពូកែមើកថែយល់ចិត្ត គេមិនអាចហារមាត់កម្រើកឈ្លោះនិយាយតទល់ជាមួយនិងស៊ូហ្កាបានឡើយដោយសារតែក្នុងបំពងករបស់គេវាស្ទះនិយាយមិនចេញឡើយ។
" នេះអេតាស៊ីវិលហែកចោលទៅអញ្ចឹងពេលនោះពួកយើងនិងមិនត្រូវជាអ្វីនិងគ្នាទៀតឡើយដូច្នេះឯងមិនបាច់បារម្ភទេ " គេបោះឯកសារអេតាស៊ីវិលមួយច្បាប់នោះទៅលើតុក្បែរដៃរបស់ជីមីន!រាងល្អិតលើកទាញសំបុត្រអេតាស៊ីវិលមកមើលដោយញ័រដៃទទ្រើត
បើគេហែកវាចោលពួកគេនិងខ្លាចទៅជាអ្នកដទៃចាប់ពីពេលនេះតទៅ។
" បងពិតជាហ៊ឹក ដាច់ចិត្តមែនឬ " ទឹកភ្នែកត្រូវរមៀលស្រក់ចុះមកដោយគ្មាបការព្រាងទុកមុន គេមិនចង់យំឡើយតែវាទប់មិនជាប់សោះឡើយគេឈឺចាប់ខ្លាំងណាស់ ស៊ូហ្កាបែជាមិនហាមគេទេតែបែជាបញ្ជួសបន្ថែម
ចង់បែកគ្នាខ្លាំងណាស់ឬចង់ទៅរកអ្នកថ្មីនោះមែនទេល្អបានតើស៎!!!
" ត្រូវខ្ញុំដាច់ចិត្ត " ជីមីនអាចដឹងថានាយពិតជាអស់ចិត្តពីគេពិតមែនសូម្បីតែសព្វនាមចិត្តស្និទ្ធក៏ត្រូវបានផ្លាស់ប្ដូរ បញ្ជាក់ថាគ្រប់យ៉ាងនិងចប់ត្រឹមនេះហើយ។
" បានចាប់ពីពេលនេះតទៅយើងមិនត្រូវជាអ្វីនិងគ្នាទៀតឡើយ ឆ្វោក " ជីមីនលើកដៃហែកអេតាស៊ីវិលទាំងទ្រូងស្ទើរប្រេះគេស្រឡាញ់ស៊ូខ្លាំងណាស់ ស្រឡាញ់គេខ្លាំងដោយសារតែទង្វើរល្អរបស់គេកន្លងមកតែពេលនេះគេបែជាសង្គ្រប់បំបាក់ទឹកចិត្តខ្លួនយកតែម្ដង ស៊ូមានអារម្មណ៍ថាស្ដាយស្រណោះបន្តិចដែរតែសុខចិត្តធ្វើជាចិត្តខ្លាំងដូចជាសប្បាយចិត្តអញ្ចឹងតែការពិតគឺអត់ទេ។
" ខ្ញុំទៅគេងនៅ Condo ហើយបើមានអ្នកសួរប្រាប់តាមនិងទៅ " គេដើរមកយកសោរឡានដែរមានកន្លែងព្យួរជាប់នៅនិងជិតជញ្ជាំង ស៊ូទាញអាវក្រៅដើរចេញពីបន្ទប់ទាណងចិត្តដាច់មិនងាកក្រោយបន្តិចសោះឡើយ។
" ហ៊ឹក ហ៊ឹកខ្ញុំឈឺចាប់ណាស់ សុំអង្វរបានទេកុំឲ្យខ្ញុំឈឺជាងនេះអី ហ៊ឹក អ៊ឹក " រាងល្អិតពោលតែឯងយំអណ្ដើកអណ្ដក់តិចៗគេស្អប់ខ្លួនឯងដែលទប់ជ្រាយត្រូវមកយំដោយសារតែស៊ូហ្កាម្ដងហើយម្ដងទៀត គេព្យាយាមធ្វើខ្លួនឲ្យរឹងមាំខ្លាំងណាស់ប៉ុន្តែវាបែជាបរាជ័យទៅវិញ។
" ជីមីនហា៎ ជីមីនគេងឬនៅ " ជុងហ្គុកគេមានអារម្មណ៍មិនស្រួលខ្លាចមានអ្វីកើតឡើងលើជីមីនដែលធ្វើឲ្យគេនៅមិនស្ងប់សោះឡើយទើបសម្រេចចិត្តមកគោះទ្វារបន្ទប់របស់ជីមីន!!!ជីមីនប្រញ៉ាប់រហ័សជូតទឹកភ្នែកឲ្យស្អាតនិងចេញទៅបើកទ្វារឲ្យជុងហ្គុក គេជ្រើសរើសយកស្នាមញញឹមមកបិទបាំងគេមិនចង់និយាយពីវាសោះឡើយ។
" បងសុំចូលទៅក្នុងសិនបានទេ? " ជុងហ្គុកមិនបានចម្លែកចិត្តដែលបាត់ស៊ូហ្កានោះទេព្រោះមុននេះគេបានឃើញស៊ូហ្កាចាកចេញទៅខាងក្រៅស្រាប់ហើយ ពួកគេប្រហែលជាឈ្លោះទាស់ទែងគ្នាទើបស៊ូហ្កាសម្រេចចិត្តទៅគេងនៅខុនដូរនោះ។
" ជីមីនមានរឿងអ្វីប្រាប់បងបានណា៎ បងបារម្ភពីជីមីន
ឈ្លោះគ្នាជាមួយបងស៊ូមែនទេ " ជីមីនងក់ក្បាលបញ្ជាក់ថាពិត ជុងហ្គុកដកដង្ហើមធំមួយខ្សាកព្រោះស៊ូមិនដែលដើរចេញពីផ្ទះទាំងយប់បែបនេះនោះទេបន្ទាប់ពីមានជីមីននោះ ប្រហែលជាឈ្លោះគ្នាខ្លាំងហើយគេអង្អែលខ្នងជីមីនស្រាលៗបែបលួងលោម។
" មិនបាច់ធ្វើជារឹងមាំពេកក៏បាននៅចំពោះមុខបង មិនសប្បាយចិត្តក៏ប្រាប់បងកុំលាក់អី " ជីមីនស្រាប់តែយំហ៊ូតែម្ដងគេហត់និងរឹងមាំនិងញញឹមលាក់បាំងការឈឺចាប់តែម្នាក់ឯងដូចគ្នាប៉ុន្តែបើសិនជាឲ្យប្រាប់អ្នកផ្សេងគេនិយាយមិនចេញទេ។
" ពួកខ្ញុំលែងត្រូវជាអ្វីនិងគ្នាទៀតហើយ ហ៊ឹក គេឲ្យខ្ញុំហែកអេតាស៊ីវិលចោលហើយ ហ៊ឹក គេលែងស្រឡាញ់ខ្ញុំហើយ " ជុងហ្គុកអាណិតជីមីនខ្លាំងណាស់លើកទីមួយហើយដែលឃើញជីមីនយំខ្លាំងបែបនេះ ប៉្ន្តែសម្លេងជីមីនមិនបានបង្ករជាការរំខានដល់អ្នកណាទេក៏ព្រោះតែបន្ទប់នីមួយៗតែងមានឧបករណ៍ទប់សម្លេងមិនឲ្យឮចេញក្រៅ។
" យំឲ្យឆ្អែតទៅអញ្ចឹង យំហើយគេងពេលភ្ញាក់ឡើងគ្រប់យ៉ាងនិងល្អប្រសើរហើយ " គេឱបលួងលោមជីមីនរហូតទាល់តែជីមីនយំដល់សន្លប់ ជុងដាក់ជីមីនឲ្យបានគេងស្រួលបួល!!!គេហួសចិត្តនិងបងរបស់គេដូចគ្នា ចរិតប្រែប្រួលទៅជាដូចដើមវិញហើយឬភ្លាមៗខ្លាំងណាស់។
__________
" ជល់មួយ " កម្លោះសស្លេកនិងពួកម៉ាកកំពុងតែអង្គុយផឹកស៊ីឱបស្រីស្នេហ៍នៅក្នុងក្លឹបលំដាប់មួយយ៉ាងទំនើប
គេមើលទៅកំពុងតែសប្បាយរីករាយខ្លាំងណាស់ទាំងដែលអ្នកម្ខាងទៀតស្រែកយំយុងគួរឲ្យអាណិតរហូតដល់សន្លប់ តែខ្លួនបែជាកំពុងតែផឹកស៊ីឱបស្រីទៅវិញ។
" បងសម្លាញ់ហា៎បងនិងទាក់ទងជាមួយនិងអូនមែនទេ"
ផាក វីកា នាងជាស្រីស្នេហ៍ក្នុងចំណោមមួយរយរបស់ស៊ូហ្កា កាលដែលពួកគេចាប់ផ្ដើមឈ្លោះគ្នាបែកបាក់ទំនងគឺដោយសារតែនាងគឺជាដើមហេតុគ្រប់យ៉ាងសម្រាប់រឿងនេះនាងមកសងសឹកលើទង្វើររបស់ជីមីនដែលបានធ្វើទៅលើនាងនិងបានស៊ូហ្កាជាមនុស្សប្រុសដែលនាងស្រឡាញ់បានមកវិញផងដែរ។
____________
• ស្កាយ៍លែត មីននី •
[ ប្រពន្ធគេងយំប្ដីឱបស្រី;)) និយាយអញ្ចឹងបើ all សំណព្វចិត្តនៅចាំវគ្គគេចុះអេតាស៊ីវិលអាចមិរដឹងខ្លះៗហើយ XD ]

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now