ភាគទី5:មកផ្ទះគេជំទាលដូចឆ្កែព្រូស

1.7K 172 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី5

✨❤សូមរីករាយក្នុងការអាន❤✨

ស៊ូហ្កាក៏បិទទ្វារតិចៗព្រោះពេលនេះវេលាម៉ោង11យប់ទៅហើយរាងតូចក៏គេងលង់លក់នៅលើគ្រែរបស់គេ
ដំបូងគេគិតថានិងគេងលេង Ipad នោះទេប៉ុន្តែលេងៗក៏គេងលក់បាត់ទៅហើយ Ipad នេះគឺជុងហ្គុកជាអ្នកឲ្យទៅជីមីនព្រោះខ្លាចគេអផ្សុក។ស៊ូហ្កាមិនមាត់ក៏ដើរទៅក្នុងបន្ទប់ទឹកងូតទឹកសម្អាតខ្លួនរួចគេង គេក៏បើកទូរយកខ្នើយនិងភួយដើរតម្រង់មកគេងលើសាឡុង រាល់យប់ជីមីនគឺជាអ្នកដែលគេងលើសាឡុងទេប៉ុន្តែដោយឃើញគេកំពុងតែគេងលក់ក៏ខ្ជិលដាស់ទើបសុខចិត្តជាអ្នកមកគេងលើសាឡុង។
_______

" ប៉ានិងម៉ាក់មានការងារចេញទៅក្រៅប្រទេសមួយរយៈ
ពួកកូនជួយមើលថែជីមីនផង ចំណែកកូនជីមីន បើកូនស៊ូគេធ្វើបាបកូនកុំភ្លេចខលមកប្រាប់ម៉ាក់ ឬប្រាប់បងៗក៏បានដែរឲ្យគេមកប្រាប់ម៉ាក់ " អ្នកបម្រើកំពុងតែជញ្ជូនឥវ៉ាន់របស់ពួកគាត់ដាក់លើឡានដើម្បីធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ពួកគាត់ធ្វើដំណើរដោយប្រើយន្តហោះផ្ទាល់ខ្លួន។អ្នកស្រីហ្វារីសក៏មិនភ្លេចផ្ដាំផ្ញើរកូនប្រុសទាំងពីរឲ្យជួយមើលថែជីមីនគាត់បារម្ភពីជីមីនខ្លាចស៊ូហ្កានិងធ្វើបាបជីមីនគាត់ក៏ចេះតែបារម្ភទៅ ចរិតស៊ូហ្កាគឺស្មានមិនត្រូវនោះទេបើខឹងគឺអាក្រក់ខ្លាំងណាស់
ជីមីនពេលខ្លះក៏ពិនតមាត់មិនចេះចាញ់បែបនេះគឺជាចរិតមួយដែលធ្វើឲ្យស៊ូហ្កាមិនចូលចិត្តទៅហើយព្រោះស៊ូគេមិនចូលចិត្តមនុស្សនិយាយមិនស្ដាប់គ្នានោះទេ។

" ស៊ូកូនដូចគ្នាហាមធ្វើបាបប្អូនឲ្យសោះ " លោកអូហ្វីរ៉ាគាត់ក៏ចង្អុលមុខស៊ូហ្កាបែបដាក់កំហិត ស៊ូហ្កាក៏ធ្វើមុខស្លឺគេទើបតែដើរពីយកទឹកដោះគោក្នុងទូរទឹកកមកញ៉ាំមិនដឹងថាអ្នកទាំងអស់គ្នាកំពុងតែនិយាយពីអ្វីសោះតែបែរជាអូសគេចូលព្រមទាំងលោកប៉ាចង្អុលមុខបែបដាក់កំហិតទៀត។គេឃើញអ្នកបម្រើកំពុងតែជញ្ជូនឥវ៉ាន់ផ្សេងៗរបស់ពួកគាត់ក៏ដឹងថាពួកគាត់ប្រហែលជាទៅក្រៅប្រទេសហើយ លោកអូហ្វីរ៉ាក៏ធ្លាប់បានប្រាប់គេម្ដងហើយថាគាត់និងលោកស្រីហ្វារីសមានការទៅក្រៅប្រទេសមួយរយៈទំនងទៅទាក់ទងនិងរឿងការងារ។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Dove le storie prendono vita. Scoprilo ora