ភាគទី35:ក្ដីសុខ

951 101 8
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី35

❤✨សូមរីករាយក្នុងការអាន✨❤

" ចាំបាច់ភ្ញាក់ផ្អើលម៉្លេះបងស្រឡាញ់គ្នាជាមួយជីមីនយូរដែរហើយ ល្មមនិងគិតគូររឿងរៀបការហើយទុកយូរខ្លាចគេឆក់បាត់ " ស៊ូហ្កាញញឹមកាន់ដៃជីមីនជាប់!!!វេលាចេះតែរំកិលទៅមុខរឿងរ៉ាវក៏បោកបក់មករកពួកគេច្រើនដែរដូច្នេះប្រសិនបើពួកគេរៀបការឲ្យហើយទៅគ្រប់យ៉ាងវាអាចនិងល្អ ម៉្យាងអ្នកទាំងពីរក៏បានយល់ចិត្តនិងមានរឿងឆ្លងកាត់ជាមួយគ្នាច្រើនដែរ។
" ភ្ញាក់ផ្អើលព្រោះសប្បាយចិត្តនិងណា៎បងប្រុស " ជុងហ្គុកគេញញឹមយ៉ាងសង្ហារព្រោះគេសប្បាយចិត្តដូចគ្នាដែលបានឮបែបនេះ!!គេស្រឡាញ់ជីមីនដូចជាប្អូនគេយ៉ាងអញ្ចេងពេលបានឮថាអ្នកទាំងជិតរៀបការបែបនេះមិនឲ្យសប្បាយចិត្តបានយ៉ាងមិច។
" ចុះបងជុនវិញគិតចង់រៀបការជាមួយបងជីនពេលណាដែរ " ជុងហ្គុកក៏បង្វែរមកសួរណាមជុនម្ដង គេសង្ឃឹមថានិងបានឮដំណឹងនេះពីគាត់ឆាប់ៗដូចគ្នា។
" បងគិតថាអាចនិងឆាប់ៗនេះ " រាងសង្ហារញញឹមបង្ហាញថ្ពាល់ខួចហាងស្រស់សង្ហារ!!គេក៏មានគម្រោងចង់រៀបការជាមួយនិងជីនដែរ ព្រោះដោយសារតែគេច្បាស់លាស់និងពិតប្រាកដជាមួយជីនខ្លាចអ្វីនិងរៀបការនោះ។
" ចុះឯងជាមួយនិងថេយ៍វិញនោះ និងមានគំនិតធ្លាប់គិតបែបនេះដែរឬអត់? " ណាមជុនក៏សួរបកដោយការចង់ដឹងចម្លើយតបរបស់ជុងហ្គុកដូចគ្នាព្រោះអ្នកទាំងពីរក៏នៅក្មេងអាចថាមិនមានគំនិតគិតគូររឿងរៀបការបែបនេះ ម៉្យាងក៏ទើបតែនិងប្រលោកក្នុងរឿងស្នេហា។
" សម្រាប់ខ្ញុំគឺខ្ញុំមានគំនិតគិតបែបនេះទៅហើយតែសម្រាប់ថេយ៍ខ្ញុំមិនដឹងនោះទេ " ជុងហ្គុកយកដៃជហរោងសក់បន្តិចធ្វើឲ្យសសៃសក់ដែលធ្លាក់មកមើលទៅពិតជាសង្ហារខ្លាំងមែនទែនពហរមជាមួយអាវសឺមីដែលប្រឡេះលេវពីរគ្រាប់បង្ហាញឲ្យឃើញដើមទ្រូងមាំហាប់ណែន។
_______________
" ដើរមួយៗទៅណាជីមីនប្រយ័ត្នដួល " ស៊ូហ្កាប្រាប់ពីចម្ងាយដោយសារតែដើរមិនទាន់និងក្មេងល្អិតម្នាក់នេះ!!ថ្ងៃនេះគេទំនេរក៏នឹកឃើញចង់មកនាំជីមីនមកដើរផ្សារទៅ។
" អូនចង់ដើរមួយៗដែរតែជើងវាមិនសហការសោះ " ជីមីនបែបមកនិយាយញញឹមលិបភ្នែកទៅកាន់រាងក្រាស់ អេ៎តែនេះយើងអាចបញ្ជារជើងបានសោះបើថាវាមិនសហការទើបចម្លែកតែមិនថ្វីនេះគ្រាន់តែជាលេសនិយាយដើម្បីកុំឲ្យស៊ូបន្ទោសតែប៉ុន្នោះ។
" អូនចង់ដើរទិញអ្វី " ស៊ូហ្កាសួរពីក្រោយខ្នងរបស់ជីមីនតែជីមីនមិនហាស្ដីច្រើនក៏ចូលទៅក្នុងផ្សារទំនើបឡាក់គីដើម្បីទិញរបស់ញ៉ាំឆ្ងាញ់ៗ គេមិនចូលចិត្តការដើរផ្សារនោះទេតែបើទិញរបស់ញ៉ាំគេចូលចិត្តតែម្ដង។ស៊ូហ្កាក៏អូសកន្ត្រកឥវ៉ាន់ដើរតាមជីមីនឥតល្ហែពីច្រកមួយទៅច្រកមួយឥវ៉ាន់ឡើងពេញហ៊ាមកក្រៅប៉ុន្តែសុទ្ធសឹងតែជារបស់ញ៉ាំទាំងអស់ សរសើរដែពិបរកអ្វីទិញណាស់!!នាយក៏ហូចកាតខ្មៅរបស់ខ្លួនដើម្បីឲ្យបុគ្គលិកគិតលុយរួចក៏បន្តដំណើរមកផ្ទះវិញព្រោះជីមីនមិនដឹងទៅណាឬទៅធ្វើអីបន្ត។
____________
" អូនស្រស់ស្អាតខ្លាំងណាស់ជីមីន " ស៊ូហ្កាភ្លឹកនិងសម្រស់ជីមីនដែលគ្រងដោយសម្លៀកបំពាក់ឈុតពណ៌សជាមួយក្រវ៉ាត់កពណ៌ខ្មៅយ៉ាងស្រស់ស្អាតរាងតូចចហរឡឹងស្បែកម៉ដ្ឋខៃវាសាកសមមែនទែនជាមួយនិងឈុតនេះជីមីនកាលដែលបានឮបែបនេះក៏មានអាការៈអៀនប្រៀនដែរ។
" បងក៏សង្ហារដូចគ្នា " ជីមីននិយាយបែបអៀន អ្នកទាំងពីរត្រូវមកលសម្លៀកបំពាក់ដែលត្រៀមពាក់សម្រាប់មង្គលការរបស់ពួកគេទាំងពីរ តែមួយពព្រិចភ្នែកសោះពិធីរៀបការក៏ជិតនិងចាប់ផ្ដើមឆាប់វាខិតកៀកកាន់តែជិតធ្វើឲ្យសម័យខ្លួនទាំងពីរមាបអារម្មណ៍ថារំភើបដោយអត់មិនបានព្រោះនិងបានកាន់ដៃគូរជីវិតរបស់ពួកគេចូលក្នុងរោងមង្គលឆាប់ៗ ការដែលសម្រេចចិត្តចង់រៀបការគឺត្រូវតែគិតជាមុនឲ្យបានច្បាស់លាស់ថាយើងពិតជាជ្រើសរើសមនុស្សម្នាក់នោះមកធ្វើជាដៃគូរជីវិតពិតប្រកាសមែនឬអត់?វាពិតជាមិនមែនជារឿងលេងសើចនោះឡើយ។
" បងគិតថាយើងគួរតែថតទុកល្អទេ " នាយក៏ដកទូរស៏ព្ទចេញពីក្នុងហោប៉ៅខោដើម្បីផ្ដិតយករូបថតស្រស់ស្អាតរបស់ជីមីននិងរបស់ពួកគេទុកជាអនុស្សាវរីយ៍។
" អូនស្អាតខ្លាំងណាស់ " ស៊ូហ្កាពោលសរសើររាងល្អិតខណៈដែលដៃកំពុងតែអូសមើលរូបដែលគេបានថតជីមីន ជីមីនគឺស្អាតឥតខ្ចោះពិតមែនមើលពីជ្រុងណាក៏ឃើញស្អាតដែរ។
" បងក៏សង្ហារ " អ្នកទាំងពីរកៀកកើយគ្នាមើលរូបថតដោយស្នាមញញឹមព្រោះវាជាចំណែកមួយដែលបានចងក្រងទុកនៅអនុស្សាវរីយ៍របស់ពួកគេទាំងពីរ។
________________
• ស្កាយ៍លែត មីននី •
* ឆ្គងច្រើនហើយ ព្រោះមុនដំបូងខ្ញុំគិតថានិងដាក់ភាគស៊ូហ្កាមើលថែជីមីនច្រើនបន្តិចតែក៏ឃើញថាភាគក៏រាងច្រើនទើបសម្រេចចិត្តថានិងជិតបញ្ចប់សាច់រឿងឲ្យបានឆាប់ចប់តែម្ដងទៅ *❤
តែសុំសួរទៅអ្នកអានវិញសាច់រឿងរញ៉េរញ៉ៃឬឆ្គាំឆ្គងអានមិនកើតទេឬក៏យ៉ាងមិច😂?

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now