ភាគទី27:ចេះដឹងខុសដែរ?

1.4K 133 7
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ជីមីន រ៉ូហ្វីអូ | ស៊ូហ្កា អូហ្វីរ៉ា
ភាគទី27

❤✨សូមអានដោយសេចក្ដីរីករាយ✨❤

គេគិតថាធ្វើបែបនេះខ្លួននិងបានសប្បាយខ្លះប៉ុន្តែអត់ទេវាគ្មានក្ដីសុខឬសប្បាយចិត្តដូចនៅជាមួយជីមីនឡើយ។
" ហ៊ឹម ចាំពេលណាបងនិងជីមីនដាច់ស្រាច់គ្នាសិន " នាយថើបថ្ពាល់នាងមួយខ្សឺតតែចិត្តកំពុងតែគិតពីជីមីន ថ្មើរនេះគេប្រហែលជាកំពុងតែគេងយំហើយ ព្រោះមើលតែទឹកមុខក៏ដឹងថាគេឈឺចាប់យ៉ាងណា!!ទើបនិងបែកគ្នាពីជីមីនបន្តិចសោះគេចេះតែរសាប់រសល់គ្មានអារម្មណ៍មូលនិងខ្លួនសោះឡើយ តើគេកំពុងតែសម្រេចចិត្តខុសមែនទេដោយគ្រាន់តែការខឹងធុញមួយឆាវ ចង្រៃមែនអាស៊ូអើយ។
" បងសុំទៅមុខសិនហើយ ជុងវូយើងទៅវិញហើយ " ខួរក្បាលរបស់គេបញ្ជារឲ្យឆាប់ចាកចេញពីទីនេះភ្លាមខណៈដែគេកំពុងតែអង្គុយឱបស្រីស្នេហ៍និងផឹកស៊ីជាមួយនិងមិត្តភក្តិរបស់គេយ៉ាងសប្បាយ ប៉ុន្តែចិត្តរបស់គេហាក់បីជាមិត្តសប្បាយរីករាយជាមួយទង្វើរដែលខ្លួនបានធ្វើទាំងអស់នេះសោះឡើយ។វីកានាងមិនចង់ព្រមនោះទេតែគេបានដើរចេញទៅបាត់ទៅហើយឃាត់មិនទាន់សោះ។
" វីកានាងមិនមែនមិនដឹងនោះទេថាគេមានមនុស្សដែលគេស្រឡាញ់ហើយ ហេតុអ្វីទៅជំពាក់ជំពិនជាមួយគេធ្វើអី? " ជុងវូសួរដោយឆ្ងល់និងមិនអស់ចិត្តនិងទង្វើររបស់វីកាដែលដឹងហើយថាគេមានម្ចាស់ទៅហើយនៅតែតាមត្រដរ។
" មកពីខ្ញុំស្រឡាញ់គាត់ " នាងឆ្លើយដោយតម្លើងសម្លេងទៅកាន់ជុងវូ!ទាំងដែលគេប្រាប់ដោយមានការបារម្ភសោះ!!ពួកគេធ្លាប់ស្គាល់គ្នាទើបជុងវូចេះតែប្រាប់នាងទៅមិនចង់ឲ្យនាងទៅទាក់ទងរបស់មានម្ចាស់កាលដែលធ្វើឲ្យគេមានការបែកបាក់គ្នា មិនមានអ្វីទៅល្អនោះទេ។
" តែនេះវាខុសណា៎វីកា " ជុងវូព្យាយាមពន្យល់នាង ទាំងពីរនាក់ក៏តឹងសសៃកដាច់គ្នា ដោយខ្លាចបង្ករជាជម្លោះអ្នកទាំងពីរសុខចិត្តដើរចេញរាងខ្លួន។
_________
" សុំទោស " ស៊ូហ្កាគេបានធ្វើដំណើរត្រឡប់មកផ្ទះវិញពីព្រោះតែក្នុងចិត្តវាសែនបារម្ភពីជីមីនគេបើកទ្វារថ្នមៗមុននិងបិទទៅវិញថ្នមៗដូចគ្នាកាយមាំបោះជំហានមក
រកអ្នកដែលគេងលើពូកដណ្ដប់ភួយថ្ពាល់ជាប់ដោយដានទឹកភ្នែកនិងរង្វង់ភ្នែកដែលក្រហមហើម!!គេពោលសុំទោសទៅកាន់អ្នកដែលលង់លក់ដោយសម្លេងខ្សាវៗគេមានអារម្មណ៍ថាស្ដាយក្រោយនិងគ្រប់យ៉ាងរួមទាំងទង្វើររបស់គេទៅលើជីមីនផងដែរ រាងក្រាស់ឱនមុខទៅជិតនិងវង់ភក្ត្រារបស់ជីមីនដោយផ្ដិតស្នាមថើបរបស់ខ្លួនទៅលើថ្ពាល់ជីមីនមួយខ្សឺត!ស៊ូហ្កាអង្គុយនៅកៀនពូកជិតទៅនិងជីមីន គេមិនដឹងថាត្រូវធ្វើយ៉ាងមិចបន្តនោះទេ អារម្មណ៍សែនច្របូកច្របល់ពេកហើយវាគួរឲ្យធុញទ្រាន់ណាស់ គេតប់ប្រម៉ល់ខ្លាំងណាស់!!ដោយមិនដឹងធ្វើយ៉ាងមិចគេទាញទូរស័ព្ទដលម្បីខលទៅនិយាយពិគ្រោះជាមួយណាមជុន គេដើរទៅខានមុខរានហាលដើម្បីនិយាយគ្នាជាមួយណាមជុននិងប្រាកដថាវាមិនបានបង្ករជាការរំខានទៅដលរាងល្អិតដែលកំពុងតែគេងនោះទេ។
" មានការអី ខលមកទាំងកណ្ដាលយប់តែម្ដង " ណាមជុនគេងមិនទាន់ចូលសម្រាកនោះទេដោយសារតែមានការងារដែលត្រូវធ្វើ រាល់ដងថ្មាលនេះស៊ូហ្កាចូលគេងបាត់ទៅហើយ។
" មានការចង់ពិភាក្សារ "
" រឿងអីនិយាយមក "
" ខ្ញុំនិងជីមីនឈ្លោះគ្នា "
" ហើយចុះឥឡូវយ៉ាងមិចទៅហើយតិចតួចទេមែនទេ?
តែថាឯងសុខចិត្តចាញ់ឲ្យជីមីនឈ្នះទៅធ្វើដើម្បីមនុស្សដែលយើងស្រឡាញ់វាមិនបាត់តម្លៃនោះទេ " ណាមជុនគេផ្ដល់ជាយោបល់ល្អមួយឲ្យទៅស៊ូហ្កាដើម្បីគិតនិងធ្វើតាម តែរឿងរវាងស៊ូនិងជីគឺវាធំជាងនេះទៅទៀតមើលទៅពិបាកនិងត្រូវគ្នាវិញណាស់ខុសមកពីគេគ្រប់យាងមិនចេះគ្រប់គ្រងទង្វើរចិត្តសម្ដីនិងខ្លួនឯងឲ្យបានសោះ។
" វាមិនមែនតូចតាចបែបនិងទេ ជីហែកសំបុត្រអេតាស៊ីវិលចោលបាត់ទៅហើយ " ស៊ូហ្កាដកដង្ហើមធំឡើងដោយនឿយណាយ។
" អឺយ ឲ្យបងជួយយ៉ាងមិច ចប់មិនខានទេ " ណាមជុនឮបែបនេះភ្ញាក់ឲ្យព្រើត ដល់អញ្ចឹងគេនឹកឃើញបារម្ភដល់ជីមីនណាស់មិនដឹងថាកើតអីហើយទេ ពិបាក!!
" មានរឿងអ្វីទើបបានជាដល់ថ្នាក់នេះហា៎ស រៃងស្រីរបស់ឯងទៀតហើយមែនទេ។
" ក៏ចាត់ទុកថាវាជាប្រធានបទនិងជាចំណែកមួយដែរទៅចុះ " មុននេះណាមជុនចេះតែស្មានទេ តែបែជាការពិតពុទ្ធោអើយគេអាណិតជីមីនណាស់ អាប្អូនប្រុសដ៏សែនល្អរបស់គេនេះដាច់ចិត្តធ្វើបាបចិត្តក្មេងគួរឲ្យស្រឡាញ់ដូចជីមីនទៅកើត សមតែហក់រវែរទេតើស៎។
" និយាយមែនណា៎ស៊ូហ្កា បើពេលនេះយើងកំពុងតែនៅជាមួយឯងណា៎ ឯងបត់ករបស់យើងជាមិនខាន "
____________
• ស្កាយ៍លែត មីននី •
( បងជុនធីមមួយអ្នកអាន XD សុំទោសដែលសាច់រៃងមិនតាមចិត្តអ្នកអាន៖) )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now