ភាគទី16

1.5K 135 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី16

✨❤សូមរីករាយក្នុងការអាន❤✨

" ពួកបងមកហើយ? " កាយតូចលើពោងមានរូបរាង
ស្អាតឃ្យូតបែភ្នែកងាកមើលបងក្រៅត្រកូលទាំងពីររបស់គេខ្លួនជីមីនទទឹកសើមពាក់កណ្ដាលចង្កេះទៅហើយព្រោះគេលេងទឹកតែត្រឹមចង្កេះ រាងល្អិតទាញពងមកដែររួចឡើងអង្គុយលើពោងស៊ូហ្កាមកពីក្រោយកាន់ពោងរបស់ជីមីនជាប់គេខ្លាចខ្យល់មកប៉ើងទាំងមនុស្សប៉ើងទាំងពោងព្រោះតែកាយជីមីនស្ដើងល្អិតពេក ជីមីនត្រៀមខ្លួនមិនទាន់វិះនិងធ្លាក់ផ្ងារក្រោយដាំដូងចូលក្នុងទឹកទៅហើយតែស៊ូហ្កាចាប់ទាន់!នេះមកបំភ័យច្បាស់ណាស់ឆឺស!ជីមីនក៏លេងបាចទឹកដាក់ស៊ូហ្កាញញឹមយ៉ាងពព្រាយព្រោះទឹកមុខស៊ូហ្កាវាពិបាកបរិយាយណាស់ ជីមីនលោតចុះពីពោងតាមបាចទឹកដាច់ស៊ូហ្កាកាន់តែដើរទៅមុខទឹកកាន់តែជ្រៅ!ណាមជុននិងជុងហ្គុកមិនបានលេងនោះពួកគេគ្រាន់តែកំដរជីមីនលេង!ជីមីនរត់ភ្លាត់ជើងប៉ះខ្យងសមុទ្របណ្ដាលឲ្យកាយតូចទ្រាំទ្រមិនបានរមួលក្រពើងក៏ដួលទៅក្នុងទឹកព្រមជាមួយរលកសមុទ្រដែលមានកម្លាំងបោកបក់មកយ៉ាងខ្លាំងគួរសមធ្វើឲ្យលេចបាត់ខ្លួនជីមីនស៊ូហ្កាមិនបង្អង់យូរក៏ជ្រមុចរកកាយរូចល្អិត ជីមីនប្រវេរប្រវាសហែលទៅកន្លែងដែលអាចឃើញរូបរាងគេប៉ុន្តែដោយសារតែកម្លាំងយក្សរបស់រលកធ្វើឲ្យកាយតូចឃ្លាតទៅម្ខាងឆ្ងាយស៊ូហ្កា រាងក្រាស់ព្យាយាមហែលជ្រមុចទៅកន្លែងដែលជីមីនបានបក់ទៅដោយសាររលកជីមីនឃើញកាយស៊ូហ្កានៅជិតនេះក៏ទៅចាប់ដៃក្រាស់!ស៊ូហ្កាប្រើកម្លាំងលើកទាញរាងកាយដែលនៅក្នុងទឹកមុននិងចាប់បីមកលើកដៃទាំងទ្វេរ ។
" ជុងហ្គុកហុចកន្សែងឲ្យមកបងបន្តិច "ជុងហ្គុកចង់សួរដូចគ្នាថាកើតអ្វីឡើងប៉ុន្តែមើលទៅដូចជាកុំទាន់ក៏ល្អ ស៊ូហ្កាចាប់យកកន្សែងពីដៃរបស់ជុងហ្គុក ស៊ូហ្កាយកកន្សែងរំកាយល្អិតរបស់ជីមីនមុននិងដាក់ជីមីនឲ្យអង្គុយលើកៅអីដែលដាក់លំហែឲ្យអង្គុយនៅមាត់សមុទ្រ!គេមានចំណែកខុសដែរប្រសិនបើមិននាំជីមីនទៅលេងកន្លែងដែលជ្រៅជីមីនក៏មិនបានលង់ទឹកឲ្យឈឺខ្លួនបែបនេះទេ។
" ជីមីនមិនអីទេមែនទេ? " ណាមជុនសួរទៅជីមីនបើមានអ្វីមិនស្រួលពួកគេអាចនិងជួយមើលថែគេបាន
ជីមីនងក់ក្បាលតិចៗជំនួសសម្ដី!គេមានកម្មពារជាមួយនិងទឹកណាស់មែនទេ?ស៊ូហ្កាបីជីមីនទៅបន្ទប់សណ្ឋាគារពួកគេក៏ទៅបន្ទប់រាងខ្លួនព្រោះជីមីនបានប្រាប់ថាមិនអីម៉្យាងមានស៊ូហ្កាជួយមើលថែស្រាប់។
" អរគុណ " ជីមីនពោលពាក្យសាមញ្ញប៉ុន្តែក្នុងចិត្តគេពិតជាអរគុណមែនដែលយកថែទុកដាក់លើគេ ស៊ូហ្កាកំពុងតែលាបប្រេងកូឡានៅកន្លែងដែលគេបានមុតខ្យងសមុទ្រនិងធ្វើសសៃដើម្បីសម្រួលដល់ជើងជីមីន!មុនដំបូងគេគិតថាប្រុសម្នាក់នេះដូចជាទឹកកស្រីច្រើនតែប៉ុន្នឹងមិនចេះស្រឡាញ់អ្នកណាប៉ុន្តែគេជាមនុស្សដែលកក់ក្ដៅចំពោះអ្នកដទៃ។
" មិនបាច់អរគុណទេ ចាត់ទុកថាស្វាមីបារម្ភពីភរិយាទៅ"
ស៊ូហ្កានិយាយដោយសម្លេងស្មើររួចមួលគម្របប្រេងកូឡាឲ្យជិតកាន់យកទៅទុកលើតុ!ជើងរបស់ជីមីនគ្រាន់បើជាងមុនហើយអាចថាដើរបានប៉ុន្តែគ្រាន់តែនៅឈឺតិចៗប៉ុណ្ណោះ។
____________
" លោកយើងចុះទៅខាងក្រោមដែរឬអត់? " ជីមីនមើលទិដ្ឋភាពឆ្នេរខ្សាច់ដែលមានភ្លើងពណ៌និងការរៀបចំយ៉ាងស្រស់ស្អាត សួរទៅកាន់ស៊ូហ្កាដែលកំពុងតែដាក់ខ្លួនអង្គុយលើពូកចុចទូរស័ព្ទនោះ!គេចង់ទៅលេងខាងក្រោមដែរណាស់ប៉ុន្តែមិនដឹងថាស៊ូទៅដែរឬអត់បើឲ្យគេទៅម្នាក់ឯងគឺមិនហ៊ានទេមានតែអត់។
" ប្រាកដជាទៅ ព្រោះបន្តិចទៀតដល់ពេលបាយល្មម "
គេមើលដឹង!ឲ្យតែពេលសួរគឺចង់បានចង់ទៅទីនោះណាស់!បន្តិចទៀតក៏យប់ដល់ពេលញ៉ាំអាហារតែម្ដង។
" ខ្ញុំទៅដែរណា៎បងជុង " ជុងហ្គុកតេមកសួរថាជីមីនចុះទៅខាងក្រោមឬអត់គេចង់រកមើលអីញ៉ាំបបួលជីមីនទៅនិងបានជាគ្នាក្រែងជីមីនឃ្លានដែរ!
" បងនៅមុខបន្ទប់!ចាំទៅជាមួយគ្នា " ជុងហ្គុកដើរមកឈរចាំជីមីននៅមុខបន្ទប់រួចរាល់ពេលដែលជីមីនថានិងទៅដែរ ប្រព័ន្ធទូរស័ព្ទទាំងពីរបានផ្ដាច់។
" លោកហា៎!ខ្ញុំសុំទៅក្រោមមុនជាមួយបងជុងហ្គុកហើយណា? " គេសម្រេចចិត្តថានិងទៅពិតប៉ុន្តែត្រូវការការប្រាប់ដំណឹងទៅស៊ូហ្កាដែរនៅជាមួយគ្នាគួរតែប្រាប់គ្នាថាទៅណាមកណាវាជាការល្អ។
" បន្តិចទៀតយើងនិងបងជុនទៅតាមក្រោយ " ជីមីនងក់ក្បាលបើកទ្វារបន្ទប់ឃើញជុងហ្គុកនៅចាំដូចដែលនិយាយទាំងពីរអ្នកនណ្ដើរគ្នាចុះមកក្រោមនិយាយពីនេះពីនោះដោយស្នាមញញឹមពព្រាយនិយាយត្រូវគ្នាល្អណាស់!
" ចុះទំនាក់ទំនងរវាងជីមីននិងបងស៊ូឥឡូវនេះល្អជាងមុនដែរទេ " ជុងហ្គុកចុចប្រអប់ជណ្ដើរយន្តទៅជាន់ខាងក្រោមជីមីនដើរចូលតាមក្រោយ!ជុងហ្គុកចេះតែសួរលេងទៅព្រោះឃើញទំនាក់ទំនងរវាងអ្នកទាំងពីរក៏ល្អ។
" ខ្ញុំគិតថាល្អ ប៉ុន្តែសម្រាប់គេមិនដឹងបែបណា " រាងល្អិតនិយាយអញ្ចឹងព្រោះស៊ូហ្កាមិនទៀងដូចគ្នាធ្វើល្អជាមួយគេក៏នៅតែផ្ដាច់មិនបានពីស្រីញី ទុកគេចោលក៏ច្រើនលើកដែរដោយសារស្រីស្នេហ៍!ទទួលស្គាល់ស៊ូហ្កាឥឡូវមិនសូវឈ្លោះជាមួយគេដូចមុនទេបើគេនិយាយអ្វីពីស្រីនាយមិនបានខឹងច្រឡោតហាមប្រាមមិនឲ្យគេនិយាយដូចមុននោះទេ ប៉ុន្តែញេនៅតែមិនយល់ពីចិត្តនាយដដែល គេសុំត្រឹមតែកុំបោកប្រាស់ក្ដីស្រឡាញ់របស់គេទៅបានហើយកុំធ្វើឲ្យគេស្រឡាញ់តែមិនបានស្រឡាញ់គេ ប្រអប់ជណ្ដើរយន្តបានបើកទ្វារបញ្ជាក់ថាបានដល់ជាន់ផ្ទាល់ដីតាមប៊ូតុងដែលជុងហ្គុកបានចុច។
" ជីមីនចង់ផឹកអ្វីដែរ? " មកដល់កន្លែងដែលមានលក់ជាប្រភេទស្រាក្រឡុកវាក៏មានជាប្រភេទភេសជ្ជៈដែលមានអាល់កុលតិចដែរ។
" ខ្ញុំចង់ញ៉ាំ Blueberry Soda " ជីមីនមើលទៅមីនុយដែលគេដាក់ជាបន្ទះក្ដារឃើញឈ្មោះទំនងក៏ចង់សាក។
" ប្អូនយក Strawberry soda និង Blueberry soda មួយកែវមក " ជីមីនដើរចេញពីទីនេះបន្តិចទៅឈរមើលមាត់សមុទ្រ ទោះទើបនិងលង់ទឹកក៏ពិតមែនប៉ុន្តែគេមានអារម្មណ៍ថាចូលចិត្តវាចង់ហែលទឹកលេងបន្តទៀត។
" ជីមីន " សម្រែករបស់មនុស្សម្នាក់ទៀតធ្វើឲ្យកាយតូចត្រូវងាកទៅមើលប៉ុន្តែក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ។
____________
• ស្កាយ៍លែត មីននី •

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now