ភាគទី18:ផាំង..

1.4K 132 2
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី18

❤✨សូមរីករាយក្នុងការអាន✨❤

ជីមីនស្រែកហៅស៊ូហ្កានៅពេលដែលមានគេយកក្រណាត់យកមកផ្អឹបនិងច្រមុះរបស់ខ្លួនដែលមានប្រភេទថ្នាំសន្ដំនៅក្នុងនោះដៃមាំមួយនោះចាប់ក្រៀក,កគេពីក្រោយជាតិថ្នាំនោះជ្រៀបចូលពេញក្នុងច្រមុះធ្វើឲ្យជីមីនទប់ស្មារតីមិនបានក៏សន្លប់នៅលើដៃរបស់បុរសម្នាក់នោះ បុរសនោះចាប់លីជីមីនចេញពីទីនេះភិនភាគរបស់គេពិបាកចំណាំណាស់ព្រោះគេពាក់មួកខ្មៅវែនតាខ្មៅម៉ាសខ្មៅ សូម្បីតែឈុតសម្លៀកបំពាក់ក៏ខ្មៅដែរមិនអាចចាប់ចំណាំថាគេមានរូបរាងយ៉ាងណាឲ្យប្រាកដបើសិនជាសម្លៀកបំពាក់របស់គេក៏បំពាក់ឲ្យធំជាងខ្លួន។
" បងស៊ូជីមីនបាត់ទៅណាយូរម៉្លេះ " ជុងហ្គុកសួរទៅស៊ូហ្កាព្រោះស៊ូប្រហែលជាដឹងថាជីមីនទៅទីណាហើយ ស៊ូហ្កាមានប្រថ្នូលមិនសូវស្រួលសោះគេបារម្ភពីរាងល្អិតដូចគ្នាបាត់ទៅមួយសន្ទុះធំហើយនៅមិនទាន់មកដល់ទៀត អម្បាញ់ឃើញជីមីនរើសនាឡិកានៅមុខផ្លូវសោះតែស្រាប់តែបាត់ទៅណា ណាមជុនសុំម្ចាស់សណ្ឋាគារមើលកាមេរ៉ាដែលដាក់នៅខាងមុខផ្លូវពួគេឃើញប្រុសមាឌធំម្នាក់ផ្ទប់កន្សែងសន្ដំនិងមុខជីមីនហើយក៏ចាប់លីជីមីនចេញទៅបាត់។
" ហេតុអីនៅសុខៗគេចាប់ជីមីនទៅ " ណាមជុនហាស្ដីឡើងពោពេញទៅដោយចម្ងល់ពពួកបែបនេះទាល់តែមានអ្នកជួលមកមិនមែននៅសុខៗនឹកឃើញធ្វើឡើយបើគេចាប់បានគ្រោះថ្នាក់មិនធម្មតាទេ!ពួកគេទាំងបីសុទ្ធតែមានចម្ងល់តើអ្នកណាជាអ្នកធ្វើចាប់ជីមីនទៅធ្វើអីមានបំណងអ្វី?បើជាពួកចាប់ជំរិតគួរណាតែតេមកដោះដូរលុយជាមួយពួកគេបាត់ទៅហើយមិនមែនស្ងាត់ឆឹងបែបនេះទេ។
" តែគឺល្ងាចមិញខ្ញុំឃើញជីមីនដូចជាមានរឿងជាមួយនិងហ៊ែលហ្វារបស់បងនិង " ជុងហ្គុកនិយាយឡើងពេលនឹកដល់ហេតុការណ៍ដែលជីមីនបានឈ្លោះគ្នាជាមួយនិងហ៊ែលពេលគេដើរមកឃើញថាពួកគេទាំងពីរមានការប្រទាញប្រតប់ប្រទាក់ប្រទង់គ្នាពេលដើរទៅដល់នោះពួកគេបំបែកគ្នាមុនបាត់ទៅហើយគេខ្ជិលសួរជីមីនកុំឲ្យវាខូចបរិយាកាសជុងហ្គុកគិតថារឿងនេះអាចនិងពាក់ព័ន្ធជាមួយហ៊ែលហ្វា។
" បងសង្ស័យដែរព្រោះនាងធ្លាប់និយាយពាក្យប្លែកៗជាមួយនិងបងដូចគ្នា ថានិងកំចាត់មនុស្សដែលបានបង " ស៊ូនឹកឃើញតែម្ដងពេលដែលមានរឿងបែបនេះម៉្យាងហ៊ែលនិងជីមីនមិនត្រូវគ្នាស្រាប់បើនាងចង់ធ្វើបាបជីមីនប្រាកដជាមែនហើយប៉ុន្តែអ្វីដែលធុញបំផុតគឺមិនមានអ្នកណាដឹងទីតាំងដែលហ៊ែលចាប់ជីមីនទៅទេ។
ងាកមកខាងកម្លោះតូចល្អិតជីមីនវិញគេបើកភ្នែកឡើងទាំងវិលវល់ក្បាលឈឺខ្ទោកៗដៃជាប់ ខ្នងក៏ត្រូវគេគេចងផ្អឹបនិងដើមឈើមួយ។
" ល្ងាចមិញឃើញនៅខ្លាំងនៅឡើយទេហេតុអ្វីពេលនេះក៏ស្ងាត់បែបនេះអញ្ចឹង " ហ៊ែលស្រដីឌឺដងទៅកាន់កាយល្អិតដែលតស៊ូនិងនាងមិនបានព្រោះខ្លួនគេជាប់ដោយចំណងកម្រើកមិនបាន បើគ្មានចំណងពេលនេះនាងបែកមាត់មិនខាង។
" ខ្ញុំខ្លាំងគ្រប់តែពេលនិង ហើយម៉្យាងខ្ញុំមិនមែនជាមនុស្សដូចជានាងឈ្លោះមិនឈ្នះគេ ឲ្យអ្នកផ្សេងមកចាប់ខ្ញុំឲ្យនាងបើខ្លាំងមែនមិចមិនមកចាប់ខ្ញុំខ្លួនឯងទៅ "
ជីមីនមិនណយដែរតមាត់ទៅវិញឲ្យហ៊ែលចាប់ផ្ដើមក្ដៅក្រហាយឱរ៉ាក្មេងនេះមិនចេះចុះញ៉មបន្តិចសោះ ជិតស្លាប់ហើយនៅមិនដឹងខ្លួនទៀត ណ្ហើយចុះឲ្យបានគ្រាន់បើមុននិងស្លាប់ទៅចុះ
ផាច់ ផាច់........
ជីមីនទទួលបានពីរកំផ្លៀងពីហ៊ែលនាងគុំយូរមកហើយនៅល្ងាចមិញមកធ្វើឲ្យគុំលើសដើមទះកំផ្លៀងនាងមែនទេឥឡូវនាងសងគុណនិងពីរ ថ្ពាល់របស់ជីនឡើងក្រហមហើយមានស្នាមដាច់រលាត់ចេញឈាមតិចៗទៀតផងដោយសារតែក្រចកវែងស្រួចរបស់ហ៊ែលហ្វាចាក់ចូលទៅក្នុងស្បែកមុខរបស់គេបង្ករជាការឈឺស្ពឹកមិនតិចទេមុខជីមីនត្រូវងាកទៅឆ្វេងស្ដាំតាមកម្លាំងទះរបស់ហ៊ែល។
" ឯងតមាត់សិនចុះព្រោះជាពេលវេលាចុងក្រោយរបស់ឯង " ហ៊ែលញញឹមកំណាចដកកាំភ្លើងចេញពីក្នុងកាបូបអូសហូតវាលេងលើមុខស្ដើងរបស់រាងល្អិត ក្នុងចិត្តរបស់ជីមីនឧទានហៅស៊ូហ្កានិងបងប្រុសទាំងពីរក្រៅសាច់ឈាមឲ្យមកជួយ គេមិនទាន់ប្រើជីវិតឲ្យអស់តម្លៃទេគេមិនទាន់ចង់បិទភ្នែកលែងងើបលែងត្រឡប់ទេ
ជីវិតមានតម្លៃណាស់មិនទាន់ចង់បញ្ចប់វាទេ។
" គិតថាមានអ្នកណាមកជួយមែនទេ ក្នេងសម្រាមដូចជាឯងគេមិនបានរវល់ខ្វាយខ្វល់ឡើយហាហា " ហ៊ែលស្រដីចម្អកឡឡកឡឺយឲ្យជីមីនព្រមទាំងសើចយ៉ាងកំណាចបើនាងកំចាត់គេបាននាងនិងបានស៊ូហ្កាមកវិញរស់នៅយ៉ាងសុខស្រួលក្នុងគំនរទ្រព្យរបស់គេ។
" បញ្ឈប់ទៅ!ទោះខ្ញុំស្លាប់មែនប៉ុន្តែនាងមិនជាប់ទោសពីបទសម្លាប់មនុស្សនាងមិនចង់រស់នៅឲ្យមានសុភមង្គលជាមួយនិងគ្រួសារទេឬ? " ជីមីននិយាយលួងលោមឲ្យនាងបញ្ឈប់គំនិតចង់សម្លាប់គេ សម្លាប់គេហើយនាងនិងជាប់ទោសពីបទធ្វើឃាតអ្នកដទៃ នាងនិងជាប់គុគរហូតគ្មានថ្ងៃចេញក៏ថាបានបើបញ្ឈប់ទង្វើរនេះនាងនិងបាននៅជាមួយគ្រួសារយ៉ាងមានក្ដីសុខមិនគិតទេឬ?នាងនៅក្មេងអនាគតក៏វែងឆ្ងាយចង់បោះបង់វាហើយដើរចូលគុគ?ហ៊ែលក៏គិតដែរនាងគិតថាអាចនិងបញ្ឈប់ទេតែបើបញ្ឈប់ជីមីននិងប្ដឹងនាងដដែលហើយនាងខំចំណាយកម្លាំងនិងលុយឲ្យមនុស្សទៅចាប់គេនាងស្ថិតនៅក្នុងសភាពវិលវល់ដៃក៏ចេះតែកេះកៃកាំភ្លើងព្រមទាំងតម្រង់ទៅរាងល្អិតដោយចិត្តមិនច្បាស់លាស់ ដៃរបស់នាងវាញ័រទទ្រើតពេលដែលលើកក្រណុងកាំភ្លើងចំក្បាលរបស់រាងល្អិតជីមិនបិទភ្នែកស្រក់ទឹកភ្នែកមួយដំណក់គេអាចនិងបញ្ចប់ជីវិតដោយសារគ្រាប់កាំភ្លើងមួយគ្រាន់ដែលនៅក្នុងកាំភ្លើង
នាងហើយឬ?
ផាំង..............
__________
• ស្កាយ៍លែត មីននី •
( សុំទោសអ្នកអានដែលកាត់ភាគ😂 ដល់វគ្គគិតទៀតហើយ •,• )

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Where stories live. Discover now