ភាគទី2:មានខ្នងបង្អែក

2.1K 231 3
                                    

✨❤សូមរីករាយក្នុងការអាន❤✨

រាងក្រាស់ស៊ូហ្កាក៏គាំងមិនស្ទើរតែឃើគដំបូង
មុខមឹសៗស្មានតែស្លូតព្រះអើយជេរវិញសាហាវមិនធម្មតា គេប្រើក្រសែភ្នែកសោះកក្រោះសម្លឹងមើលទៅកាន់រាងល្អិតជីមីនដែលកំពុងតែច្រត់ដៃនិងចង្កេះសម្លក់មកកាន់គេ គេគ្រាន់តែមើលមុខក្មេងម្នាក់នេះអារម្មណ៍មិនចូលចិត្តក៏កើតមានឡើងមុខស្អាតសរលោងដូចរាងតូចគេមិនបានចាប់អារម្មណ៍នោះទេ មិនចូលចិត្តមើលយ៉ាងមិចក៏មិនឃើញស្អាតដែរចាញ់ស្រីស្នេហ៍របស់គេដាច់ ស៊ូក៏បើកទ្វារដើរចុះទៅក្រោមវិញដោយទឹកមុខសោះកក្រោះបំផុត។

" ស្មានថាខ្លួនឯងសង្ហារណាស់ទៅឬ ស្លេកឡើងដូចខ្មោចឆៅ " ជីមីនក៏លួចនិយាយដើមគេពេលដែលគេចេញទៅបាត់ព្រមទាំងពេបមាត់ទៀតផង មកគេធ្វើចរិតលើកខ្លួនឯងដាក់ចង្អេរខ្លាំងពេក។

" បងស៊ូមើលទៅសោះកក្រោះម៉្លេះកើតអ្វីបងប្រុស " ប្រុសពៅជុងហ្គុក ហ្វីអូរ៉ា សួរទៅកាន់បងប្រុសរបស់គេដោយមុខក៏មិនទាន់ដកចេញពីទូរស័ព្ទនៅឡើយហើយជើងវិញគឺកំពុងតែដាក់គងគ្នាលើសាឡុង ថាទៅបងប្អូនគេដូចជាកាងកាងបែបនឹង។

" រឿងខ្លះ " គេតបតែពីរម៉ាត់គត់ធ្វើឲ្យអ្នកសួរលែងចង់សួរតែម្ដង តែចរិតរបស់គេគឺបែបនេះសោះកក្រោះមិនសូវខ្វាយខ្វល់ពីអ្នកណា ចរិតអញ្ចឹងចេះមានស្រីស្រឡាញ់ដែរ។

" ឆ្លើយឲ្យបានវែងឆ្ងាយឲ្យខ្ញុំអស់ចិត្តបន្តិចក៏មិនបានលោកបងប្រុសដ៏សែនសោះកក្រោះ ឆឺស " ភ្នែកកំពុងតែនៅជាប់អេក្រង់ទូរស័ព្ទមិនដកឯមាត់នៅតែឆ្លៀតនិយាយស៊កសៀតទៅកាន់ស៊ូហ្កាទៀត ខំសួរហើយឆ្លើយឲ្យវែងសមរម្យតែបន្តិចក៏អត់លោកបងប្រុសដ៏អត់ចិត្ត
ស៊ូហ្កាក៏មិនឆ្លើយបន្តគេដាក់ខ្លួនអង្គុយលើសាឡុងចុចទូរស័ព្ទលេងមិនខ្វល់។

" ស៊ូអ្នកម៉ាក់ផ្ដាំមកជាចាំបាច់ថាហាមធ្វើបាបគេដាច់ខាត "
ណាមជុនក៏ប្រាប់ទៅស៊ូព្រោះអីគេនេះណាបើមិនពេញចិត្តអីបែបនេះត្រូវធ្វើបាបធ្វើបាប ត្រូវបញ្ឈឺក៏បញ្ឈឺ គេអាចមិនធ្វើបាបផ្លូវកាយតែធ្វើបាបទៅលើផ្លូវចិត្ត។

" ខ្ញុំដឹងហើយតែមិនយល់ទេហេតុអ្វីក៏ម៉ាក់ឲ្យក្មេងសម្រែបែបនេះមកធ្វើជាអនាគតប្រពន្ធរបស់ខ្ញុំអញ្ចឹង ស្រីស្អាត ស្អាតហើយថ្លៃថ្នូរដូចអូនហ្វីយ៉ាបែជាមិនពេញចិត្ត " គេក៏តបដោយសេចក្ដីធុញទ្រាន់គាត់ក៏ដឹងហើយថាគេបានលួចស្រឡាញ់ កាង ហ្វីយ៉ា ប៉ុន្តែគាត់បែជាឲ្យក្មេងសម្រែម្នាក់នេះមកធ្វើជាប្រពន្ធរបស់គេទៅវិញ។

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Tahanan ng mga kuwento. Tumuklas ngayon