ភាគទី1រឿងរ៉ាងក្នុងគ្រួសារ

2.6K 130 3
                                    

[...]ជីវិតមនុស្សពិតជាមានន័យខ្លាំងណាស់បេីសិនជាពួកគេបានរៀបចំជីវិតរបស់ពួគេអោយបានត្រឹមត្រូវ ក្នុងការធ្វេីអ្វីមួយដោយមានការគិតពិចារណាពួគេនឹងមិនស្ដាយក្រេាយឡេីយ។ចំណែកក្ដីស្រឡាញ់បេីសិនជាយេីងបានផ្ដល់អោយមនុស្សដែរយេីងស្រឡាញ់នេាះវាពិតជាមានន័យខ្លាំងណាស់សម្រាប់យេីង តែបេីសិនជាយេីងមិនបានផ្ដល់ក្ដីស្រឡាញ់របស់យេីងទៅអោយមនុស្សដែរយេីងស្រឡាញ់នេាះចុងក្រេាយយេីងពិតជាស្ដោយក្រេាយមិនខានទេ ក្នុងមួយជីវិតមនុស្សយ៉ាងហោចណាស់ក៏បានរៀបការជាមួយនឹងមនុស្សដែរខ្លួនស្រលាញ់បានម្ដងដែរ។

នៅក្នុងគ្រួសារត្រកូនអ្នកមានមួយក្នុងទីក្រុងសេអ៑ូមាបកូនស្រីច្បងម្នាក់នឹងកូនប្រុសពៅម្នាក់ពួកគេទាំងពីរមានចរិកខុសគ្នាខ្លាំងណាស់អាចនិយាយបានថាទោះបងប្អូនក៏ដោយតែចរិកវិញគឺថាខុសគ្នាដាច់ស្រឡេះតែម្ដងហេីយ។
កូនស្រីច្បងក្នុងគ្រួសារត្រកូល sim ដែរមានដែរមានឈ្មេាះថា Sim yunji ឆ្នាំនេះនាងមានអាយុ24ឆ្នាំហេីយចរិករបស់នាងគឺដេីរលេងសប្បាយហុឺហារមានភាពឯករាជ្រគ្មាននរណាម្នាក់មកត្រួតត្រាឡេីយ។នាងមានចរិកកាចឆ្នាស់មិនសូវជានិយាយស្ដាប់គ្នាប៉ុន្មាននេាះទេតែបេីនិយាយអោយចំនាងមិនដែរនៅក្នុងទឹកដីកូរ៉េនេាះទេភាគច្រេីននាងចំណាយពេលវេលារស់នៅក្នុងទឹកដីអូស្រ្ដលីទៅវិញ ព្រេាះនាងគិតថាការនៅទីនេះជាមួយគ្រួសារគឺនាងគ្មានសេរីភាពនេាះទេ ហេីយអ្នកស្រី sim បានអោយនាងរៀបការជាមួយនឹងកូនប្រុសត្រកូល Lee តែនាងប្រកែកមិនយកទៅវិញទេីបបានធ្វេីអោយប៉ាម៉ាក់នាងមិនសប្បាយចិត្តនឹងទង្វេីររបស់នាងនេាះទេ។តែនាងមិនដែរខ្វល់ឡេីយគិតតែសប្បាយនឹងការដេីរលេងរបស់នាង ហេីយនាងមិនព្រមទទួលយកកូនប្រុសរបស់ត្រកូល Lee ព្រេាះនាងមានមនុស្សដែរនាងស្រលាញ់រួចទៅហេីយ។
កូនប្រុសពៅត្រកូល sim គេមានឈ្មេាះថា sim jaeyun ជាកូនប្រុសពៅនៃត្រកូល sim ដែរឈ្មេាះក្រៅរបស់គេគឺ Jake គេមានចរិកស្លូតបូតអោយគួរស្រឡាញ់បេីនិយាយពីការងារវិញគឺគេចេះធ្វេីទាំងអស់ព្រេាះពេលនៅផ្ទះគេឱស្សាហ៍ជួយម៉ាក់របស់គេណាស់ ឆ្នាំនេះគេមានអាយុ 18ឆ្នាំហេីយ ហេីយសព្វថ្ងៃ Jake គេនៅរៀននៅឡេីយទេ Jake គេមិនសូវជាចូលចិត្តដេីរលេងដូចជាបងស្រីគេទេ។បេីនិយាយពីការរៀនសូត្រគេក៏ពូកែដែរ បេីនិយាយពីសម្រស់វិញគឺថាស្រស់ស្អាតជាងមនុស្សស្រីទៅទៀត មានមុខដ៏រលោងគ្មានសូម្បីតែស្នាម ដៃជេីងស្រលូន ភ្នែកធំៗបបូរមាត់ពណ៍ផ្កាឈូក ស្នាមញញឹមដែរនរណាឃេីញហេីយក៏លង់ស្រឡាញ់ដែរ។ហេីយ Jake គេមិនបានទៅរស់នៅក្រៅប្រទេសដូចជាបងស្រីគេទេ គឺគេរស់នៅក្នុងប្រទេសកូរ៉េព្រេាះគេគិតថាបេីគេនៅទីនេះនឹងបានជួយមេីលថែប៉ានឹងម៉ាក់បានខ្លះ ណាមួយគេក៏មិនចង់ទៅរស់នៅក្រៅឆ្ងាយពីម៉ាក់នឹងប៉ារបស់គេទេ។
"Jake កូនមកជួយម៉ាក់ភ្លុកសម្លរបន្ដិចទៅមេីស៎"
សម្លេងរបស់អ្នកស្រី sim ដែរកំពុងតែឈធ្វេីម្ហូបនៅក្នុងផ្ទបាយបានបន្លឺឡេីងដេីម្បីហៅកូនប្រុសពៅរបស់ខ្លួនដែរកំពុងតែអង្គុយអានសៀវភៅនៅខាងបន្ទប់ទទួលភ្ញៀវនេាះ។
"ចាំបន្ដិចម៉ាក់ខ្ញុំទៅឥឡូវហេីយ"
Jake ក៏បានឆ្លេីយតបនឹងម៉ាក់របស់គេមុននឹងរៀបចំសៀវភៅទុកដាក់អោយស្រួលបួលទេីបក្រេាកឡេីយទៅជួយភ្លុកម្ហូបម៉ាក់របស់គេធ្វេី។
"ហេតុអីថ្ងៃនេះម៉ាក់មកធ្វេីម្ហូបខ្លួនអែងចឹង?"
គ្រាន់តែមកដល់ផ្ទះបាយភ្លាម Jake ក៏បានលេីកជាសំណួរសួទៅកាន់ម្ដាយរបស់គេ ដោយយកសម្លរមកភ្លុកអោយម្ដាយ។
"គឺថាថ្ងៃនេះមានភ្ញៀវពិសេសមកលេងទេីបម៉ាក់គិតចង់ថាធ្វេីវាដោយខ្លួនអែង"
អ្នកស្រី sim ក៏និយាយទៅកាន់កូនប្រុសរបស់ខ្លួនមុននឹងដេីរទៅចានមកតៀបចំ។
"ភ្លៀវណាមកមែនទេម៉ាក់បានជាដ៏ថ្នាក់ម៉ាក់មកធ្វេីអោយបែបនេះ"
Jake ក៏និយាយលេងទៅកាន់ម៉ាក់របស់ដោយដេីរទៅលាងដៃចេញ។
"គឺជាអ្នកគ្រួសារអ្នកស្រី Lee នឹងណាគេថាមកលេងទេីបម៉ាក់ចង់មានអីទទួលខ្លះទៅ"
"ចឹងចខ្ញុំទៅធ្វេីបង្អែណា ម៉ាក់ធ្វេីតែម្ហូបទៅ"
Jake និយាយរួចក៏រៀបនឹងដេីរចេញដេីម្បីទៅធ្វេីបង្អែម។
"អ្នកប្រុសតូចចាំខ្ញុំជួយណាចា៎"
ម៉ែដោះក៏បានដេីរទៅតាមពីក្រេាយ Jake ដោយនឹងមានបំណងទៅជួយធ្វេីអ្នកប្រុសតូចព្រេាះរឿងធ្វេីបង្អែមនេះណាអ្នកប្រុសតូច Jake គឺមិនសូវជាទំនាញណាស់ណាទេ យ៉ាងច្រេីនធ្វេីបានតែពីទៅបីរមុខប៉ុណ្ណោះ។
គ្រាន់តែមកដល់កន្លែងធ្វេីបង្អែមភ្លាម Jake ក៏បានធ្វេីការងាររបស់ខ្ញុំភ្លាម។

ភរិយា សម្អប់ (ចប់)Onde histórias criam vida. Descubra agora