ភាគទី4យល់ព្រមតាមសម្ដីម្ដាយ

857 74 0
                                    

[...]ព្រឹកប្រលឹមជាពេលដែរមនុស្សគ្រប់គ្នាមានការប្រញាប់រាងៗខ្លួន អ្នកខ្លះក៏ទៅធ្វេីការរបស់ខ្លួនឯអ្នកខ្លះទៀតក៏ទៅរៀនតាមធម្មតា តាមទម្លាប់រៀងៗខ្លួន។
ព្រឹកប្រលឹមថ្ងៃនេះហាក់ដូចជាលឿនដល់ហេីយ ធ្វេីអោយអ្នកកំលោះក្នុងគ្រួសារត្រកូល sim មានភាពមិនសប្បាយចិត្តសោះឡេីយ សូម្បីតែថ្ងៃនេះគេមិនបានទៅជួយអ្នកបម្រេីក្នុងផ្ទះបាយដូចជារាល់ដងទេ មិនដឹងថាគេកេីតអីប្រហែលជារឿងកាលពីយប់មិញផងក៏មិនដឹង ជាហេតុមិនអោយនាំគេទៅជួយអ្នកបម្រេីក្នុងផ្ទះបាយទៀត។
បេីក្រងាកមកមេីលក្នុងបន្ទប់វិញ អ្នកកំលោះតូចកំុពុងតែដេីរទៅដេីរមកទាំងស្មុកស្មាញ់ គេមិនដឹងថាត្រូវជ្រេីនយកចម្លេីយណាមកឆ្លេីយជំនួសចម្លេីយថាព្រមនេាះទេ ចុះបេីគេព្រមចុះអនាគតគេនេាះជីវិតដ៏ស្រស់ស្អាតរបស់គេនេាះ ហេីយបេីគេព្រមប្រាដកណាស់ថាគេនឹងមិនបាននៅផ្ទះនេះជាម៉ាក់នឹងប៉ារបស់គេទេ។គេនឹងបែកពីអ្នកទាំងពីមិនខាន ហេីយជីវិតដ៏ស្រស់ស្អាតរបស់គេនឹងប្រែទៅជាស្រអាប់រកពណ៍មិនឃេីញមិនខានទេ តេីគេគួរធ្វេីយ៉ាងមិចទៅ?គ្មាននរណាម្នាក់មកដោះស្រាយជំនួសគេក្រៅពីគេនេាះទេ គឺគ្មានសូម្បីតែម្នាក់ពេលនេះគេត្រូវដោះស្រាយខ្លួនអែងហេីយ វាពិតជាស្មុកស្មាញខ្លាំងណាស់គេទេីបតែអាយុប៉ុណ្ណឹងក៏មកត្រូវគិតរឿងឆ្គួតៗបែបនេះទៅហេីយ។ក្រែងពាក្យចាស់ថាក្នុងមួយជីវិតរៀបការបានតែម្ដងជាមួយនឹងមនុស្សដែរខ្លួនស្រឡាញ់ពេញចិត្តហេ៎?តែនេះគេមិនបានទាំងស្រឡាញ់ផងមនុស្សម្នាក់ដែរគេចាត់ទុកប្រៀបដូចជាបងប្រុសម្នាក់ពេលនេះគេមកត្រូវរៀបការជាមួយហេ៎ មិចក៏រឿងបែបនេះមិចក៏បងស្រីគេតែងតែធ្វេីបែបនេះអោយតែជួបរឿងលំបាកគឺជាគេជាអ្នកដោះស្រាយជំនួសរហូតតែគេមិនបានរអ៑ូទេ តែនេះគេមិនរអ៑ូមិនបានទេហេីយគេថែមទាំងមិនពេញចិត្តទៀតផង មិចក៏ជីវិតគេក្លាយជាបែបនេះមិចក៏ពិបាកម្ល៉េះ អោយគេធ្វេីបែបណាទៅបេីគេមិនជួយបងស្រីគេទេវាប្រៀបដូចជាយកមុខរបស់គ្រួសារទៅលក់ចោលចឹងអែង តែមិចក៏បងគេមិនចេះគិតអីបែបនេះ នេះគាត់ធំហេីយមិនមែនក្មេងទេមិចក៏មិនចេះគិតគូពីគ្រួសារបែបនេះ ទោះមានបងស្រីមែនតែវាគ្មានបានប្រយោជន៍អីទេបេីគ្រប់យ៉ាងពឹងតែខ្ញុំបែបនេះស្មុកស្មាញ់ដល់ហេីយពិបាកណាស់ មិនដឹងទៅប្រាប់អ្នកណាដេីម្បីរំដោះទុក្ខចេញទេ!!!។
"តុក...តុក...តុក..."
"អ្នកប្រុសតូចចា៎ អ្នកស្រីនឹងលោកម្ចាស់អោយចុះទៅពិសារបាយទាន"
គេកំពុងតែគិតពីរឿងដ៏ឈឺក្បាលបំផុតស្រាប់តែមានអ្នកបម្រេីមកគោះទ្វាបន្ទប់ហៅគេទៅវិញ។អ្នកបម្រើបានគោះទ្វាដេីម្បីហៅអ្នកប្រុសតូចរបស់ខ្លួនដែរនៅក្នុងបន្ទប់មិនចេញមកខាងក្រៅសោះឡេីយមិនដឹងថាកេីកអីទេប្រហែលជាមិនស្រួលខ្លួនទេដឹង តែមិនស្រួលខ្លួនយ៉ាងមិចបេីកាលពីម្សិលមិញអ្នកប្រុសគេនេះណាបានធ្វេីបង្អែមហេីយនៅមុខឡេីងស្រស់តែម្ដងបេីឈឺក៏មិនសមដែរ...។
"បាទ ខ្ញុំចុះទៅឥលូវហេីយ"
Jake ក៏ឆ្លេីយទៅអ្នកបម្រេីនវិញ តែក្នុងចិត្តគេនេះណាឡេីងស្លន់តែម្ដងមិនដឹងថាត្រូវឆ្លេីយប្រាប់ម៉ាក់នឹងប៉ាគេយ៉ាងមិចទេ នេះគេមិនដឹងថាត្រូវធ្វេីយ៉ាងមិចទេនែក៎ អ្នកណាក៏បានដែរមកជួយគេគិតផងពេលពេលវេលាចេះតែដេីរទៅមុខតែចិត្តរបស់កំលោះតូចដ៏គួរអោយអាណិតម្នាក់នេះមិនបានដេីរទៅមុខទេវាឈប់ត្រឹមតែម្ដងហេីយ អ្នកកំលោះដ៏គួរអោយអាណិតម្នាក់នេះត្រូវមកឈឺក្បាលរឿងបែបនេះជំនួសបងស្រីខ្លួនហេីយ...។
ចុងក្រេាយគេនៅតែត្រូវចុះមកក្រេាមដេីម្បីញុាំអាហារជាមួយគ្នានឹងគ្រួសាររបស់គេដដែរព្រេាះវាគ្មានេះជម្រេីននេាះទេគ្មានសូម្បីតែបន្ដិចសោះឡេីងយ។គ្រាន់តែចុះមកដល់ភ្លាមគេក៏ត្រូវតាំងចិត្តភ្លាម នេះគេមិនអាចមេីលសូម្បីតែមុខប៉ានឹងម៉ាក់របស់ខ្លួនអោយចំបេីសួរគេថាគេមានកំហុសមែនទេ?ចម្លេីយនេាះគឺគ្មានទេតែគេបែបជាគេចមុខលោកទាំងពីរទៅវិញព្រះអេីយ៎!!!ហេតុអីក៏ត្រូវមកខ្លាចដែរគ្រាន់តែរឿងចឹងសោះណាមួយគេជាមនុស្សប្រុសនេាះទេបេីសិនជារៀបការហេីយក៏មិនបានខាតបង់ដែរគេអាចលែងលះគ្នារួចក៏រៀបការជាមួយនឹងមនុស្សស្រីផ្សេងទៀតវាគ្មានអីត្រូវគិតច្រេីនទេ តែខួក្បាលរបស់គេនេះមិនស្ដាប់សោះឡេីយគិតច្រេីនឡេីងចង់ផ្ទុះខួចេញមកក្រៅទៅហេីយ។
"Jake កេីតអីមែនទេទេីបថ្ងៃនេះក្រាកយូម្ល៉េះ"
លោកប្រុស sim ដែរត្រូវជាឪពុក jake ក៏បាននិយាយឡេីងព្រេាះរាល់ដងណាគាត់នែក៎ក្រាកមិនដែរទាន់កូនប្រុសពៅរបស់ខ្លួនទេ។តែថ្ងៃនេះចម្លែកណាស់គេក្រាកមកយូជាងគាត់ទៅទៀតហេីយថែមទាំងត្រូវអោយអ្នកបម្រេីទៅហៅទៀតទេីបចុះមក។
"គ្មាន...គ្មានអីទេប៉ាញុាំអាហារបន្ដទៅ"
Jake ក៏បានដាក់ខ្លួនអង្គុយទាំងមិនហា៑នងាកមុខមេីលទៅមុខម្ដាយរបស់ខ្លួនដែរកំុពុងតែអង្គុយសម្លឹងមកខ្លួនមិនដឹងថាគាត់ចង់និយាយអ្វីទេ។
Jake ក៏បានញុាំអាហារទាំងពិបាកលប់បំផុតក្នុងជីវិតរបស់គេ អោយតែឃេីញមុខម៉ាក់គេដឹងតែគេនេះឈឺក្បាលមកត្រូវគិតរឿងអត់ប្រយោជន៍នេាះទៀតហេីយ។
"យ៉ាងមិចហេីយកូនរឿងកាលពីយប់មិញកូនគិតយ៉ាងមិចដែរ?"
"ខឹក!!!ខឹក"
"នេះទឹកកូន មិចក៏ឈ្លុះបែបនេះកូនប្រុសម៉ាក់"
"អឺ...អឺ...ខ្ញុំថាម៉ាក់នឹងប៉ាញុាំអាហារអោយអស់ទៅចាំកូនប្រាប់តាមក្រេាយ"
"មែនហេីយអូន អោយកូនញុាំអីសិនទៅចាំនិយាយគ្នាតាមក្រេាយណាមួយថ្ងៃនេះកូនមិនរៀនទេត្រូវឬអត់ហា៎?"
"បាទ លោកប៉ាថ្ងៃនេះខ្ញុំមិនរៀនទេចឹងចាំញុាំហេីយខ្ញុំនឹងនិយាយប្រាប់ម៉ាក់នឹងប៉ាចុះ"
Jake និយាយទាំងញញឹមខ្ចោះទៅកាន់ម៉ាក់នឹងប៉ាគេ នេះម៉ាក់គេមកសួរបែបនេះគេឡេីងចង់សន្លប់នៅនឹងកន្លែងទៅហេីយនែក៎។
.
.
កាលបរិភាគអាហារទាំងតឹងទ្រូងបំផុតរបស់កូនប្រុសពៅនៃត្រកូល sim ក៏បានបញ្ចប់គេក៏បានងាកទៅមេីលមុខម្ដាយទាំងញញឹមតិចៗ។តែស្នាមញញឹមនេះគ្រាន់តែស្នាមញញឹមលាក់ភាពភ័យខ្លាចទេ គេមិនចង់ឆ្លេីយថាព្រមនឹងសំណេរនេះប៉ុន្មានទេ។
"គឺ...គឺកូនព្រម"
"ពិតមែនហេ៎កូនប្រុសសណព្វចិត្តរបស់ប៉ា"
"ពិតមែនហេីយ កូនមិនចង់អោយអ្នកទាំងពីរពិបាកចិត្តនឹងរឿងចឹងទេ"
"ណាមួយគ្រាន់តែរៀបការប៉ុណ្ណោះ កូនជាប្រុសមិនទៅខាតបង់អីទេ គ្រាន់តែរឿងចឹងមានអីទៅពិបាកទៅ ណាមួយកូនក៏ព្រមតាមម៉ាក់នឹងប៉ាស្រាប់ហេីយ ហេីយបងប្រុស Heeseung ក៏ជាបងខ្ញុំពួកយេីងគ្រាន់តែរៀបការរួចក៏ធ្វេីធម្មតាវិញទៅ"
"ម៉ាក់ដឹងហេីយថាកូនប្រុសរបស់ម៉ាក់នែក៎នឹងនិយាយបែបនេះមិនខានទេ ម៉ាក់ដឹងថាកូនទុក Heeseung ដូចជាបងប្រុស"
"ប៉ាក៏ដឹងទៅហេីយថាកូនប្រុសពៅតែមួយគត់របស់ប៉ានែក៎នឹងគិតគូរមិនអោយប៉ានឹងម៉ាក់ពិបាកចិត្តទេ"
គាត់និយាយបែបនេះហេីយក៏ងេីបទៅអោបកូនប្រុសរបស់ខ្លួនជាមួយនឹងប្រពន្ធយ៉ាងកកក្ដៅបំផុត។
"ចឹងម៉ាក់នឹងប្រាប់អ្នកស្រី Lee អោយមកទទួលកូនទៅផ្ទះនេាះមុននឹងយេីងគិតគូរឿងរៀបការក្រេាយណា"
"មិចក៏លឿនបែបនេះម៉ាក់?"
"លឿនអីម៉ាក់បាននិយាយគ្នារួចរាល់ហេីយកូនចាំតែថ្ងៃរៀបការទៅ"
"អឺ...អឺ...កូនថាកូនមិនទាន់បានរៀបចំខ្លួនអោយហេីយទេម៉ាក់ ចឹងកូនគិតថាលឿនពេកហេីយ"
"មិនអីទេ ម៉ាក់ថាមិនលឿននេាះទេ"
.
.
ENJOY READING MY NOVEL🫰

ភរិយា សម្អប់ (ចប់)Where stories live. Discover now