ភាគទី28«ខ្ញុំជាប្អូនប្រុសរបស់គាត់»

703 82 28
                                    

        ព្រឹកថ្ងៃថ្មីដូចជាចូលមកហេីយនៅឡេីយតែចិត្តដ៏តូចមួយហាក់ដូចជាមិនអាចទទួលយកថ្ងៃថ្មីបានសោះ ហាក់ដូចជានៅតែកង្វះក្នុងចិត្តការឈឺចាប់ក៏នៅតែមានឥតឈប់ឈរ!

       «មិនស្រួលខ្លួនមែនទេកូន? ភ្នែកឡេីងស្លក់អស់ហេីយ» អ្នកស្រីលីនិយាយឡេីងនៅពេលដែរជេយ៉ុងគេបានដេីរមកជិតគាត់ ព្រេាះជេយ៉ុងគេតែងតែងេីបពីព្រឹមប្រលឹមមកជួយធ្វេីម្ហូបអ្នកស្រីនឹងអ្នកបម្រេីនរាល់ព្រឹក។

        «គ្មានអីទេម៉ាក់ ប្រហែលជាយប់មិញនេះមាឃភ្លៀងខ្លាំងពេកទេីបបានជាគេងមិនលក់បែបនេះ» គេនិយាយទៅកាន់អ្នកស្រីវិញទាំងញញឹមខ្សោះៗ ទោះគេមិនសប្បាយចិត្តក៏មិនអាចទៅប្រាប់មដាយក្មេកកេីតដែរសុខចិត្តមិនប្រាប់ល្អជាង!

       «លេីកក្រេាយមិនចាំបាច់មកធ្វេីទេកូន ទុកអោយអ្នកបម្រេីនៅក្នុងផ្ទះគេធ្វេីវិញទៅ» អ្នកស្រីក៏បាននិយាយទៅកសន់ជេយ៉ុងដោយស្នាមញញឹមព្រេាះគាត់មិនចង់អោយជេយ៉ុងកូនប្រសាររបស់គាត់នេះមកងេីបធ្វេីទេទុកអោយអ្នកបម្រេីក្នុងផ្ទះនេះធ្វេីវិញទៅ! ទុកដៃដ៏ស្អាតរបស់កូនប្រសារគាត់នេះទៅធ្វេីខ្លួនអោយស្អាតៗដេីរចាយលុយអោយឡូយឆេីយម្ដងទៅមិនចាំបាច់មកឈរធ្វេីម្ហូបបែបនេះទេ!

        «មិនអីទេម៉ាក់! ខ្ញុំមិនទម្លាប់ទេបេីនៅជាមួយម៉ាក់ខ្ញុំក៏តែងតែងេីបធ្វេីរហូតហេីយ» ជេយ៉ុងក៏ញញឹមទៅកាន់អ្នកស្រីវិញព្រេាះគេមិនទម្លាប់ពិតមែន! បេីកាលនៅជាមួយនឹងម៉ាក់គេតែងតែធ្វេីរហូតហេីយអោយមិនធ្វេីដូចជាមិនកេីតនេាះទេ។

      «នេះហេសឿងពេលណាគេចុះមកទៅ? ម៉ោងច្រេីនហេីយ» អ្នកស្រីលីរអ៑ូតិចៗម្នាក់អែងនេះម៉ោងប៉ុណ្ណឹងហេីយប្រុងគេងដល់ពេលណាទៅ!

       «ប្រហែលជាយប់មិញគាត់ចូលគេងយូជ្រុលទេដឹងម៉ាក់ ទេីបបានជាពេលនេះនៅមិនទាន់ចុះមកទៀត» ជេយ៉ុងហាក់និយាយការពារនាយហេសឿងឡេីងលឿននេះបានហៅថាសម្ដែងមែន មិនដឹងថាគេសម្ដែងឬក៏ការពារមែនទែនទេ...

       «សឺត អរុនសួរស្តីម៉ាក់ប្រពន្ធសម្លាញ់» និយាយដេីមដង្ហេីលដល់មែន! មកដល់ភ្លាមក៏ថេីបថ្ពាល់របសឮជេយ៉ុងមួយខ្សឺតនឹងនិយាយពាក្យនេះទៅកាន់ម៉ាក់របស់គេ អ្នកស្រីលីវិញគ្រាន់តែឃេីញបែបនេះក៏ញញឹមមកអែងៗតែម្ដងហេីយគាត់ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ទាំងដែរគាត់មិនបានដឹងថាមានរឿងអ្វីកេីតឡេីងនេាះទេ!

ភរិយា សម្អប់ (ចប់)Where stories live. Discover now