ភាគទី35«មិនអោយរង្វាន់ដែរខំជូនមកដេីរទៀតទេហេ៌?»

635 74 16
                                    

       ថ្ងៃក៏រាងជ្រុលណាស់ដែរទម្រាំតែហុីសុឹងនាយចុះមកញុាំបាយរៀបចំខ្លួននៅងក់ងដាក់ជេយ៉ុងទៀត! ទម្រាំតែបានចេញមកក៏រាងយូរណាស់ដែរ ការធ្វេីដំណេីរក៏ឆ្ងាយទៀតណាមួយ ថ្ងៃនេះជេយ៉ុងគេចង់ទៅលេងម៉ាក់គេផង!

         «អូនចង់ចូលហាងមួយណា? » ដោយសារតែជិតមកដល់កន្លែងគេរេីស ចិញ្ជៀនហេីយអញ្ចឹងនាយហុីសុឹងក៏បានសួរទៅកាន់ជេយ៉ុងព្រេាះហាងនៅជាប់គ្នាច្រេីន។

          «ហ្យុងចូលហាងនេាះទៅស្អាតដល់ហេីយ» ជេយ៉ុងក៏បានចង្អុលទៅហាងដែរនៅខាងមុននេាះគេចង់ចូលហាងនេាះព្រេាះវាដូចជាទាក់ទាញចិត្តរបស់គេដល់ហេីយ!

           «សូមស្វាមន៍ មកកាន់ហាងយេីងខ្ញុំ» គ្រាន់តែឈានជេីងចូលមកដល់ខាងក្នុងហាងភ្លាមបុគ្គលិកក៏បាននាំគ្នាមកស្វាមន៍នឹងបានរាក់ទាកមកកាន់ភ្លៀវយ៉ាងជិតដិត ។

          បុគ្គលិកម្នាក់ក៏បាននាំជេយ៉ុងនឹងហុីសុឹងទៅដេីរមេីល ចិញ្ជៀន ដែរពួកគេត្រូវការ ជេយ៉ុងវិញគេមេីលឡេីងចង់បែបភ្នែកទៅហេីយ គ្រឿងអលង្ការចែងចាំងភ្នែកមានមាសនឹងប្រាក់ សិតតែថ្លៃៗដែរពួកអ្នកមានតែងតែមកទីនេះដេីម្បីរកមេីលគ្រឿងអលង្ការផ្សេងៗ ឈុនកូនកំលោះកូនក្រមុំជាច្រេីនបានបង្ហាញនៅខាងក្នុងហាងមានរូបគំនូសសម្រាប់កូនកំលោះកូនក្រមុំជាច្រេីន។

           «ហ្យុងចិញ្ជៀននេះយ៉ាងមិចដែរ? » ដោយសារតែមេីលចុះមេីលឡេីងជេយ៉ុងគេក៏បានជាប់ចិត្តជាមួយនឹងចិញ្ជៀនមួយគូដែរបានដាក់តាំងនៅក្នុងទូរកញ្ចក់ មានពន្លឺចាំងមកក្រៅតិចៗ ជាមួយត្បូងពេជ្រយ៉ាងស្រស់ស្អាត ដោយមួយវង់មានរូបរាងដូចជាមេអំបៅពណ៍មាសពន្លឺចេញមកទាក់ទាញចំណាប់អាអារម្មណ៍របស់ជេយ៉ុងជាងខ្លាំង ដោយវង់មានរូបមេអំបៅវាតូចដូចជាត្រីវនឹងដៃរបស់ជេយ៉ុងឯមួយវង់ទៀតគ្មានរូបអីនេាះជាកង់វងធម្មតាតែក៏ស្អាតណាស់ដែរ។

       «អ្នកប្រុសភ្នែកមុតមែន! មួយគូនេះពួកយេីងទេីបតែនាំចូលមិនទាន់មានអ្នកទិញនៅឡេីយទេ ព្រេាះតម្លៃវាក៏រាងថ្លៃ ហេីយវាជារបស់ល្អដែរទេីបតែនាំយកមកពីបារាំង» បុគ្គលិកក៏បានញញឹមយ៉ាងទន់ភ្លន់នឹងបាននិយាយសរសេីរអីពីភ្នែកដ៏មុតរបស់ជេយ៉ុងអាចថាជេយ៉ុងគេភ្នែកមុតក៏បានដែរព្រេាះតែមួយគូនេះ ខាងហាងទេីបតែកម្មង់ចូល ហេីយអីដែរសំខាន់ចិញ្ជៀនមួយគូនេះវាមានតម្លៃក៏ថ្លៃទៀតទឹកមាសក៏ល្អ !

ភរិយា សម្អប់ (ចប់)Where stories live. Discover now