ភាគទី56«យេីងនឹងមិនវៃធ្វេីបាបនាងនេាះទេ!»

741 78 31
                                    

    នៅក្នុងបន្ទប់សង្រេាះបន្ទាប់មានតែជេយ៉ុងម្នាក់អែងដែរគេងលងលក់នៅគ្រែមិនក្រេីក អ្នកដែរមានឈ្មោះថាជាប្ដីដេីរចូលមកដោយហូរទឹកភ្នែកឥតឈប់ឈរ ហុីសុឹងនាយចង់តែស្រែកប្រាប់អោយប្រពន្ធរបស់ខ្លួនងេីបមកវិញនេាះទេងេីបមកនិយាយគ្នាអោយបានដឹងរឿង ហេតុអីបានគេងមិនងេីបបែបនេះ?

       «អូនគេងយូរម្ល៉េះក្មេងកម្ជិល? ហ្ហឹក» ហុីសុឹងនាយនិយាយដោយលេីកដៃរបស់ខ្លួនទៅអង្អែលថ្ពាល់របស់អ្នកដែរជាប្រពន្ធលក្ខណៈដៃជេីងរបស់នាយហាក់ដូចទន់អស់រលីងនៅក្នុងប្រាណនឹងបានអោនទៅថេីបសក់រលោងរបស់ជេយ៉ុងដោយស្នាមញញឹមនៅលេីផ្ទៃមុខលាយឡំជាមួយនឹងទឹកភ្នែកដែរហូរមកឥតឈប់ អារម្មណ៍មួយរកប្រាប់មិនត្រូវសោះឡេីយ។

        «អូនគេងយូរបែបនេះមិនល្អនេាះទេណា ឆាប់ងេីបមកនិយាយជាមួយនឹងបងមក ហ្ហឹក ហ្ហឹក » ហុីសុឹងនាយស្រែកយំយកៗគេហត់ណាស់ អស់កំម្លាំងខ្លាំងណាស់ គេចង់អោយប្រពន្ធរបស់គេងេីបមកនិយាយជាមួយនឹងគេ ហេតុអីបានជាកុហសគេ? ហេតុអីបានជាមិនរឹងមាំដូចជាពាក្យដែរសន្យានឹងគ្នា? ហេតុអីទៅ? គេខឹងខ្លួនអែងណាស់ដែរមិនអាចសូម្បីតែការពារប្រពន្ធកូនអោយបានល្អ ។

    «ឯណាពាក្យសន្យាដែរអូននិយាយថានឹងរឹងមាំនេាះ? ឯណាពាក្យសន្យាដែរអូនប្រាប់ថានឹងនៅក្បែរបងរហូតនេាះ? តែ...ពេលនេះអូនកំពុងតែកុហសបងហេីយ ហ្ហឹក ហ្ហឹក អូនទុកអោយបងនៅម្នាក់អែងហេីយ អូនចេះកុហសមកពីរណាទៅជេយ៉ុង? ហ្ហឹក ហ្ហឹក ងេីបមកនិយាយជាមួយនឹងបងមក» ហុីសុឹងនាយយំអោបកាយអ្នកដែរជាប្រពន្ធ អ្នកដែរកំពុងគេងលងលក់មិនកម្រេីកបន្ដិចសោះឡេីយ គេចង់អោយប្រពន្ធរបស់គេងេីបមកនិយាយជាមួយនឹងគេខ្លាំងណាស់ ចង់អោយមកមេីលថាហុីសុឹងនាយយ៉ាងមិចហេីយពេលដែរអត់មានអ្ន្ដែរជាប្រពន្ធនៅក្បែរកាយបែបនេះ។

      «អូនហត់ណាស់ហេីយជេយ៉ុង អូនកុំគេងយូរពេកអីមិនល្អទេ អូនជាអ្នកប្រាប់បងមិនអោយគេងយូរតែពេលនេះអូនកំពុងតែគេងមិនក្រាកហេីយ ហ្ហឹក ហ្ហឹក» ហុីសុឹងនាយនិយាយទាំងយំក្រសោបអោបកាយប្រពន្ធដែរគេងលងលក់ស្ដូកស្ដឹកមិនកម្រេីកសូម្បីតែបន្ដិច ទឹកមុខស្លេកស្លាំងមិនមានជាតិ បបូរមាត់ដែរធ្លាប់តែផ្កាឈូកពេលនេះវាប្រែទៅជាសស្លេក កែវភ្នែកដែរធ្លាប់តែភ្លឺថ្លាពេលនេះលែងបានឃេីញហេីយ ស្នាមញញឹមដែរធ្លាប់តែធ្វីអោយនាយហុីសុឹងមានកំម្លាំងចិត្តពេលនេះលែងបានផ្ដល់អោយនាយទៀតហេីយ សំឡេងដ៏ពិរោះដែរធ្លាប់តែនិយាយដាក់នាយពេលនេះក៏លែងបានស្ដាប់ទៀតដែរ...

ភរិយា សម្អប់ (ចប់)Où les histoires vivent. Découvrez maintenant