ភាគទី52 «បងសុំទោសណា ដែរបងការពារកូនរបស់យេីងមិនបានល្អ»

542 71 27
                                    

        «ក្រាក...» សំឡេងបេីកទ្វាបន្ទប់វះកាត់ក៏បានបន្លឺឡេីងហាក់ធ្វេីអោយហុីសុឹងដែរកំពុងតែអង្គុយយំមុននេះប្រញាប់ប្រញាល់រត់ទៅជិតស៊ុនហ៊ុងដែរកំពុងតែឈរធ្វេីទឹកមុខមិនល្អសោះឡេីយ! ស៊ុនហ៊ុងនាយហាក់មានកង្វល់នៅខាងក្នុងចិត្តជាខ្លាំងនឹងមិនអាចនិយាយចេញមកខាងក្រៅបាន។

               «ប្រពន្ធកូនរបស់យេីងយ៉ាងមិចហេីយ? មិចបានជាអែងមកឈរធ្វេីមុខបែបនេះហា៌? » ហុីសុឹងនាយក៏បានស្រែកសួរទៅកាន់អ្នកជាមិត្តនឹងបានចាប់ក្របួចករអាវរបស់ស៊ុនហ៊ុងជាប់មិនប្រលែង!

                «គឺ...អឺ យេីងគិតថាអែងគួរតែសម្រួលអារម្មណ៍សិនទៅ» ស៊ុនហ៊ុងដោយសារតែឃេីញទឹកមុខរបស់អ្នកជាមិត្តហាក់ដូចជាចង់សុីគេទាំងរស់ទៅហេីយមានតែប្រាប់អោយសម្រួលអារម្មណ៍ចាំនិយាយ។

                    «និយាយមក យេីងចាំស្ដាប់ថាប្រពន្ធកូនរបស់យេីងយ៉ាងមិចហេីយ? » ហុីសុឹងនាយក៏បាននិយាយតិចៗទៅកាន់អ្នកជាមិត្តវិញដោយអស់កំម្លាំងជាខ្លាំងនាយមិនបានដឹងថានឹងមានរឿងអ្វីកេីតឡេីងចំពោះប្រពន្ធនឹងកូនរបស់គេឡេីយ។

                       «ជាមុនដំបូងយេីងចង់សុំទោសទៅកាន់អែងមុនគេណាហុីសុឹង! សុំទោសដែរយេីងជួយកូនរបស់អែងមិនបានទាន់ពេល» ហុីសុឹងវិញនាយគ្រាន់តែលឺពាក្យថាជួយកូនរបស់ខ្លួនមិនបានទាន់ពេលភ្លាមគេក៏មានអារម្មណ៍ថាអស់កម្លាំងបាត់ទៅហេីយឯ លោកស្រីលីនឹងលោកស្រីសុឹមវិញក៏ទន់ជង្គង់ចុះគ្រប់ៗគ្នា ។

               «ហេតុអី? ហេតុអីក៏ជួយមិនបាន ហ្ហឹក ហ្ហឹក ហេតុគ៏ជួយកូនរបស់យេីងមិនបាន» ហុីសុឹងនាយក៏ស្រាប់តែស្រវាមកចាប់ក្របួវករអាវរបស់អ្នកជាមិត្តចុះនឹងបានស្រែកសួរទៅកាន់គេខ្លាំងៗ ហាក់ដូចជាមនុស្សគ្មានសតិអារម្មណ៍នៅក្នុងខ្លួន។

                  «...»ស្ងាត់! ស៊ុនហ៊ុងគេមិនបានតបនេាះទេតែក៏សុខចិត្តយកការស្ងាត់មកជំនួសវិញ បេីនិយាយក៏មិនដឹងថានិយាយអី បេីហុីសុឹយនាយហាក់ដូចជាពិបាកស្ដាប់គ្នាបែបនេះ ណាមួយហុីសុឹងនាយគិតតែពីរយំយកៗបែបនេះអារម្មណ៍មួយនេះគេក៏ជួបគេក៏ឆ្លងកាត់ដែរ។

ភរិយា សម្អប់ (ចប់)Where stories live. Discover now