ភាគទី34«មិនចាំបាច់ធ្វេីជាមនុស្សដំបូងរបស់បងទេមកធ្វេីជាមនុស្សចុងក្រេាយរបស់បងមក»

753 82 34
                                    

            #របស់ខ្លះ....ទោះបីស្រឡាញ់យ៉ាងណាក៏ត្រូវបោះបង់ចោលព្រេាះដឹងថាមិនអាចទៅរួចស្រាប់ទៅហេីយ បេីទុកយូរក៏ឈឺខ្លាំងដូចគ្នា ពេលខ្លះរាល់ការជួបមិនមែនសុទ្ធតែជានិស្ស័យតែ...អាចជាកម្មពារដែរបានជំពាក់គ្នាពេលដែរសងរួចក៏បែកគ្នាវិញ។ តែខ្ញុំចង់ប្រាប់ហ្យុងថាទោះបីជាចុងក្រេាយទៅជាយ៉ាងណាក៏អរគុណដែរបានជួប អរគុណដែរធ្វេីអោយខ្ញុំចេះយល់ដឹងពីអ្វីគួរអ្វីមិនគួរ។ អរគុណដែរបានធ្វេីអោយខ្ញុំដឹងថាក្ដីស្រឡាញ់ខ្លះមិនចាំបាច់ផ្ដល់អោយគេនេាះទេព្រេាះថាវាអាចនឹងជាការខកចិត្តដ៏ធំមួយក្នុងជីវិត!

        «ជេយ៉ុង បងសុំទោសណា» នាយហុីសុឹងគេបានមកតាមលួងលោមជេយ៉ុងនិយាយសម្ដីផ្អែមៗជាមួយនឹងក្មេងម្នាក់នេះ គេមិនចង់អោយជេយ៉ុងគេមានអារម្មណ៍ថាប៉ះពាល់ផ្លូវចិត្តកាន់តែធ្ងន់ធ្ងរនេាះទេ ទេីបបានជាគេព្យាយាមមកតាមលួងលោមជេយ៉ុងបែបនេះ។

         «ហ្យុងមិនចាំបាច់សុំទោសខ្ញុំទេ ហ្ហឹក ហ្ហឹក ខ្ញុំដឹងពួកយេីងទាំងមិនអាចលេីសពីពាក្យថាបងប្រុសប្អូនប្រុសបានទេ ហ្ហឹក ហ្ហឹក ហេីយខ្ញុំក៏គ្មានទោសអោយបងដែរ ហ្ហឹក ហ្ហឹក» ជេយ៉ុងគេនៅតែយំរហូតគេមិនអាចឈប់យំបានទេដឹងត្រឹមថាពេលនេះគេឈឺចាប់ខ្លាំងណាស់គេឈឺឡេីងចង់ស្លាប់ទៅហេីយ!

          «យ៉ុង ស្ដាប់បងសិនណា ពួកយេីងទាំងពីរអាចនឹងលេីសពីនេះ ទោះអែងមិនមែនជាមនុស្សដំបូងរបស់បងតែអែងជាមនុស្សចុងក្រេាយរបស់បងណា អែងមិនចង់បានទេហេ៌? យកមនុស្សដំបូងរបស់បងធ្វេីអីទៅ? ហេតុអីមិនព្រមធ្វេីជាមនុស្សចុងក្រេាយរបស់បង? យេីងនឹងកាន់ដៃគ្នារហូតទៅបងនឹងមិនលែងដៃអែងនេាះទេ»  ហុីសុឹងបាននិយាយពាក្យមនុស្សចុងក្រេាយមកកាន់ជេយ៉ុងបែបនេះវាហាក់ដូចជាបានជួយអោយជេយ៉ុងគេឈប់យំភ្លាមៗ រហូតដល់ជេយ៉ុងគេត្រូវរត់ទៅអោបអ្នកដែរនៅចំពោះមុខជាប់មិនប្រលែងលាយឡំជាមួយនឹងទឹកភ្នែកតែ...ពេលនេះវាជាទឹកភ្នែកសប្បាយបំផុតមិនមែនជាទឹកភ្នែកដែរឈឺចាប់នេាះទេ!

          «មិចក៏ហ្យុងមិនព្រមនិយាយតាំងពីដំបូង? » ជេយ៉ុងគេឆ្ងល់ជាខ្លាំងមិចក៏មុនដំបូងនាយមិនហាមាត់និយាយបែបនេះ មិចក៏ទុកអោយគេយំទៅវិញបេីនិយាយតាំងពីដំបូងក៏គេមិនយំដែរ ហេីយនៅមកថាស្រឡាញ់គេត្រឹមប្អូនប្រុសទៀតទេីបបានជាគេយំបែបនេះ!

ភរិយា សម្អប់ (ចប់)Where stories live. Discover now