ភាគទី18«ខ្ញុំយកអាហារពេលថ្ងៃត្រង់មកអោយបង»

765 77 2
                                    

          ព្រឹកប្រលឹមព្រះទិត្យបញ្ចេញបន្លឺមកលេីផ្ទៃផែនដីយ៉ាងត្រចាស់ត្រចង់ហាក់ដូចជាដាស់តេីសមនុស្សអោយមានការប្រញាប់ប្រញាល់ក្នុងការងេីបទៅធ្វេីការរៀងៗខ្លួន! ដេីម្បីកុំអោយខកខានតែខុសស្រឡះតែសិស្សសាលាព្រេាះពេលនេះជាខែត្រជាក់ដូចឆ្នេះហេីយទេីបបានជាសាលាអោយឈប់សម្រាក រហូតដល់ផុតខែត្រជាក់ទេីបសាលាអោយចូលរៀនវិញ។

       «ហេសឿងមិនញុាំបាយសិនទេហ៎េ? » អ្នកស្រីលីដែរកំពុងតែអង្គុយក្នុងតុអាហារជាមួយនឹងជេយ៉ុងបានពាលឡេីងឃាត់ដំណេីរនាយព្រេាះឃេីញនាយដេីរយ៉ាងប្រញាប់ប្រញាល ! មិនចូលតុអាហារទេីបបានជាគាត់និយាយឃាត់នាយ។

      «អត់ទេម៉ាក់ថ្ងៃនេះខ្ញុំមានប្រជុំ ចាំថ្ងៃម៉ាក់យកបាយអោយខ្ញុំផងទៅ» ហេសឿងនិយាយទាំងប្រញាប់មុននឹងដេីរចេញទៅខាងក្រៅបាត់ ព្រឹកនេះគេមានប្រជុំទេីបមិនអាចនៅអង្គុយជុំគ្នាញុាំបាយបាន ណាមួយគេងេីបក៏រៀងយូទៀតទេីបបានជាត្រូវប្រញាប់ញាប់ដៃញាប់ជេីងបែបនេះ!

      «បេីប្រញាប់ក៏ទៅ ហេីយកុំភ្លេចរកអីញុាំពេលព្រឹមផងចាំម៉ាក់យកអាហារអោយពេលថ្ងៃត្រង់» អ្នកស្រីលីក៏និយាយប្រាប់ទៅកាន់នាយវិញទោះគាត់ឃាត់ក៏មិនកេីតដែរ បេីប្រាប់ថារវល់ទៅហេីយនេាះមានតែអោយគេទៅ ចាំពេលថ្ងៃត្រង់ចាំយកអាហារទៅអោយនាយញុាំវិញ។

      «...» ជេយ៉ុងវិញគេមិនមាត់អីនេាះទេសុខចិត្តអង្គុយអោនមុខចុះគេដឹងខ្លួនថាយប់មិញនេះគេខុសទេីបបានជាមិនហានមេីលមុខរបស់ហេសឿងបែបនេះ។ ហេីយព្រឹកនេះគេខំងេីបមកធ្វេីអាហារអោយនាយទៀតផង តែមិនអីទេបេីនាយមានរវល់បែបនេះចាំពេលថ្ងៃត្រង់គេយកទៅអោយទៀតក៏បានដែរ។

     «ញុាំបាយទៅកូន» អ្នកស្រីលីនិយាយព្រេាះតែជេយ៉ុងគេមិនញុាំបាយសោះគិតតែពីរអង្គុយឈ្ងោកមុខរហូត មិនអោយគាត់ចម្លែកចិត្តយ៉ាងមិចឬក៏យប់មិញមានរឿងអីជាមួយនឹងគ្នាទេដឹងទេីបបានជាបែបនេះ? ហេីយអ្វីដែរចម្លែកចិត្តនេាះគឺជេយ៉ុងមុខរបស់គេមិនសូវល្អប៉ុន្មានទេ !

      «ម៉ាក់ចាំពេលថ្ងៃត្រង់ខ្ញុំយកអាហារអោយហ្យុងណា ម៉ាក់មិនចាំបាច់ពិបាកទៅទេ» ជេយ៉ុងក៏និយាយទៅកាន់អ្នកស្រីវិញទាំងងេីបមុខឡេីងដោយស្នមញញឹមតិចៗនៅជាប់លេីផ្ទៃមុខ ទោះព្រឹកនេះនាយមិនបានញុាំរបស់ខ្លួនធ្វេីក៏ដោយតែសុំពេលថ្ងៃត្រង់នាយបានញុាំទៅចុះ ហេីយក៏សង្ឃឹមថាហេសឿងគេនឹងមុនខឹងនឹងជេយ៉ុងទៀតទៅចុះ !

ភរិយា សម្អប់ (ចប់)Where stories live. Discover now