ភាគទី50«ជេយ៉ុង អូនកេីតអី? »

543 64 28
                                    

              ជេយ៉ុងគេក៏បានដេីរចេញមកខាងក្រៅកម្មវិធីដោយងាកមេីលឆ្វេងស្ដាំតែគេហាក់រកមិនឃេីញសោះឡេីយសូម្បីតែស្រមោលមនុស្សម្នាក់ក៏គេមិនបានឃេីញនេាះដែរ។

                   ខ្យល់ត្រជាក់ក៏បានចាប់ផ្ដេីមបកមកកាន់ផ្ទៃមុខស្រស់ស្អាតរបស់ជេយ៉ុងតិចៗហាក់ដូចជាបានធ្វេីអោយចិត្តតូចៗរបស់គេកំពុងតែស្រស់ស្រាយឡេីងវិញពីចិត្តនឹកគិតកង្វល់អំពីររឿងអំម្បិញមិញនេះ។

               ជេយ៉ុងគេចេះតែដេីរទៅដេីរមកនៅខាងក្នុងផ្ទះដោយស្នាមញញឹមតិចៗជេីងក៏ចេះតែបន្ដទៅមុខរហូតដល់អាងសម្រាប់ងូចទឹកនៅខាងឆ្វេងផ្ទះតែអ្វីដែរកាន់តែធ្វេីអោយជេយ៉ុងគេព្យាយាមតាមមេីលមិនដាក់ភ្នែកនេាះគឺ!

                    «អ្នកនាងស៊ូជី? » ជេយ៉ុងគេក៏ឧទានឈ្មេាះរបស់មនុស្សស្រីម្នាក់នាក់កំពុងតែឈរបែបខ្នងដាក់គេនេាះ ជេយ៉ុងគេមេីលមិចនឹងស្គាល់ទៅបេីនៅទីនេះក៏រាងងិតដែរហេីយណាមួយឈរបែបខ្នងដាក់គេទៀតទេីបពិបាកមេីលបែបនេះ។

                    «ហីយ៉ា! ក្មេងតូចនៅមេីលយេីងស្គាល់ទៀតហេ៌? » ស៊ូជីនាងក៏បានបែបខ្នងរបស់ខ្លួនមកយឺតៗនឹងបានពាលឡេីងតិចៗដោយស្នាមញញឹមនៅលេីបបូរមាត់ក្រហមឆ្អិនឆ្អៅរបស់ខ្លួន។

                     «អឺ...អ្នកនាងមកមានការអីមែនទេ? ឬក៏ចង់ជួបនឹងបងហុីសុឹង? » ជេយ៉ុងគេហាក់ទាក់ទរជាខ្លាំងណាមួយអារម្មណ៍ដែរភ័យខ្លាចក៏កេីតមានឡេីងព្រមៗគ្នាតែម្ដង ទេីបគេធ្វេីទឹកមុខមិនត្រូវបែបនេះ។

                  «អូហូ... យេីងមិនបានមករកហុីសុឹងទេ! តែយេីងមករកអែងនេាះអី ណាមួយក៏ចង់មកជូនពរអែងដូចគ្នាណា» ស៊ូជីនាងនិយាយដោយស្នាមញញឹមនៅចុងមាត់របស់ខ្លួនដោយដេីរទៅជិននឹងជេយ៉ុងដែរកំពុងតែដេីរថយក្រេាយពីរនាងនេាះ។

                   «ហេតុអីភ័យបែបនេះ? យេីងមិនទាន់បានធ្វេីអីអែងឯណាក្មេងតូច» ស៊ូជីនាងនិយាយដោយលេីកដៃរបស់ខ្លួនទៅអង្អែលផ្ទៃមុខរបស់ជេយ៉ុងតិចៗដោយស្នាមញញឹមមិនដាច់ពីរមាត់នៅក្នុងកល្ខណៈពេលនេះគេជាអ្នកឈ្នះមិនខានឡេីយ!

ភរិយា សម្អប់ (ចប់)Where stories live. Discover now