ភាគទី6មកនៅក្នុងថ្ងៃដំបូង

820 85 4
                                    

    "កែតែ ប៉ុណ្ណោះក៏បានដែរ"
ជេគក៏និយាយឡេីងដោយដេីរមេីលជុំវិញបន្ទប់ដែរខ្លួនបានរៀបចំយ៉ាងស្អាតដោយមានពណ៍នឹងរូបភាពស្អាតៗបិទជុំវិញបន្ទប់ ដែរជាហេតុធ្វេីអោយក្នុងបន្ទប់ដែរធ្លាប់តែអាប់អួរប្រែជាស្រស់ថ្លាឡេីងវិញ ដែរបន្ទប់ម្ចាស់ដេីមគេមិននៅតែខ្លួនដែរគ្រាន់តែជាអ្នកមកនៅជាមួយចេះរៀបចំបន្ទប់របស់គេទៅវិញ។

"គាត់នឹងមិនថាអីទេ គ្រាន់តែរៀបចំបន្ដិចបន្ដួចនេាះ វាក៏ល្អដែរបន្ទប់ឡេីងស្រស់ថ្លាតែម្ដងហេីយ"
ជេគនិយាយដោយមានស្នាមញញឹមនៅជាប់មាត់មិនដាច់បន្ដិចសោះឡេីងមេីលទៅក្មេងគេនេះណាមានក្ដីសុខមែន គ្រាន់តែរឿងចឹងសោះក៏គេញញឹមកេីតដែរនេះបានគេហៅថាមនុស្សរីករាយមែន រឿងតិចតួចក៏ញញឹមចេញមកដែរគួរអោយស្រឡាញ់ដ៏ហេីយ។ជេគក្រេាយពីរនិយាយរួចក៏ដេីរចូលទៅខាងក្នុងបន្ទប់ទឹកបាត់ដោយគេគិតថានឹងរៀបចំខ្លួនអោយស្អាតបាតព្រេាះគេនៅរៀបចំបន្ទប់ឡេីងយូរអស់កម្លាំងដែរហេីយ ណាមួយក៏គិតថានឹងបានសម្អាតខ្លួនរួចនឹងបានចុះទៅជួយអ្នកនៅក្នុងផ្ទះនេះធ្វេីការងារព្រេាះជេគគេមិនមែនជាក្មេងដែរចេះនៅស្ងៀមទេ។

ក៏ដឹងស្រាប់ហេីយថាជេគនេះណា គេទម្លាក់បាត់ទៅហេីយកាលនៅជាមួយនឹងម៉ាក់របស់គេបេីទំនេរពីរការសិក្សារក៏ទៅជួយធ្វេីម្ហូបម៉ាក់គេនឹងអ្នកបម្រេីក្នុងផ្ទះដេីម្បីជួយសម្រាលបន្ទុកខ្លះ តាមដែរអាចធ្វេីទៅបាន។

ក្រេាយពីររៀបចំខ្លួនរួចជាស្រេចជេគគេក៏បានដេីរចុះទៅចាងក្រេាយភ្លាម។

គ្រាន់តែចុះមកដល់ខាងក្រេាយភ្លាមជេគក៏បានឃេីញវត្តមានរបស់កូនប្រុសរបស់ត្រកូលលីបាត់ទៅហេីយ មិនដឹងថាគាត់មកដល់តាំងពីរពេលណាឡេីង នេះក៏ល្ងាចណាស់ទៅហេីយប្រហែលជាថ្ងៃនេះគាត់មិនសូវរវល់ទេដឹងទេីបមកផ្ទះលឿនបែបនេះ។តាមធម្មតាអ្នកធ្វេីការក្រុមហ៑ុនគឺមកផ្ទះយឺតៗណាស់ដូចជាប៉ារបស់គេជាដេីមគាត់មកដល់ផ្ទះក៏យប់បាត់ទៅហេីយ ហេីយណាមួយក៏មិនសូវជាមានពេលនិយាយគ្នាលេងជុំគ្រួសារ។

ហេសឿងគេនៅឈរសម្លឹងមុខរបស់ជេគមិនដាក់ភ្នែកសោះឡេីងមិនដឹងថានៅក្នុងចិត្តរបស់គេគិតអីនេាះទេ ដឹងត្រឹមថាពេលនេះគេនៅឈរសម្លឹងមុខរបស់ជេគដែរត្រូវជាគូដណ្ដឹងជំនួសរបស់ខ្លួនមិនដាក់ភ្នែកសោះឡេីយ។

ចៃដន្យអីម៉ាក់របស់គេក៏បានដេីរចេញពីរខាងក្នុងផ្ទះបាយ ដោយមានស្នាមញញឹមនៅជាប់មាត់មិនដាច់សោះឡេីងខុសឡេីយពីរកូនប្រុសរបស់គាត់ដែរឈរធ្វេីមុខដូចជាយករៀបយកទៅបាញ់សម្លាប់ចឹង។កូនប្រុសគាត់នេះណាបានសង្ហារនឹងមានយាងទេគំុអីគ្មានស្រីណាមកស្រឡាញ់ឡេីយ បេីមុខមិនចេះរីកអីបែបនេះ។តែរាល់ថ្ងៃនេះកូនប្រុសរបស់គាត់សង្ហារក៏សង្ហារមានក៏មានអ្នកណាក៏ប្រាថ្នាចង់បានគ្រប់រូប។

"អូ ជេគកូននៅឈរធ្វេីអីមកអង្គុយត្រង់នេះមក"
អ្នកស្រីលីក៏បានហៅជេគដែរនៅឈរធ្វេីមុខមិនសម ព្រេាះគាត់ដឹងថាកូនប្រុសរបស់គាត់នែក៎ាំរសម្លឹងមុខរបស់ជេគឡេីងគ្នាមិនហានដកដង្ហេីមទៅហេីយ។បេីគិតតែពីសម្លឹងមិននិយាយអីបែបនេះអ្នកណាមិនភ័យនេាះព្រះអេីយ៎!!!។

"បាទ អ្នកម៉ាក់"
ជេគនិយាយរួចក៏ប្រញាប់ដេីរទៅអង្គុយតុអាហារដែរអ្នកបម្រេីបានរៀបចំអោយយ៉ាងស្អាតបាត ការដេីរទៅតុអាហារទាំងមានអ្នកដេីរពីក្រេាយខ្នងនេាះគឺគ្មានអ្នកណាក្រៅពី លោកប្រុសហេសឿងនេាះទេ ដេីតាមពីក្រេាយខ្នងដោយស្ងៀមស្ងាត់បំផុតនេះតាំងតែគេចុះមកដល់ក្រេាយគាត់មិនទាន់បាននិយាយអីជាមួយខ្លួនទេ។

"ហេសឿង ឈប់សម្លឹងមុខប្អូនទៅ ប្អូនខ្លាចឡេីងមិនហានដកដង្ហេីមហេីយកូនប្រុស"
អ្នកស្រីលីក៏និយាយពេកដែរហេសឿងកូនប្រុរបស់គាត់ដាក់គូទអង្គុយនៅក្នុងតុអាហារទាំងទឹកមិនល្អហេីយនៅមកសម្លឹងមុខកូនប្រុសគេទៀត អ្នកណាមិនខ្លាចនេាះ។នេះជេគខ្លាចឡេីងមិនហានដកដង្ហេីមហេីយនែក៎ព្រះអេីយ៎!!!។

ENJOY READING MY STORY🫰

ភរិយា សម្អប់ (ចប់)जहाँ कहानियाँ रहती हैं। अभी खोजें