ភាគទី44 «ហេតុអីមិនឃ្លាន? មិនចង់មកស្គាល់យេីងទេហេ៌? »

478 68 32
                                    

        «ក៏ជាប្រពន្ធដែរស្របច្បាប់ ហេីយត្រូវរៀបការនៅថ្ងៃស្អែកនេាះអី»     ប៊ុមឃ្យូក៏បានបន្ថែមនឹងបានដេីរទៅទាញដៃរបស់ជេយ៉ុងមកទល់មុខនឹងលោកយាយដែរកំពុងតែឈរក្ដាប់ដៃសឹងតែបាក់។
                  
             «ហេីយក៏...កំពុងតែមានទារកសម្រាប់ស្នងត្រកូលនេាះអី»    ស៊ូនូក៏បានបន្ថែមទៀតកាន់តែធ្វេីអោយលោកយាយនឹងស៊ូជីត្រូវភ្ញាក់ផ្អេីលជាខ្លាំង!
                
           «អែងនិយាយស្អីអាក្មេងឆ្គួត វាពីរនាក់នេះមកពីរណាឆាប់ចាប់យកទៅវិញទៅ» លោកយាយមានការខឹងសម្បារជាខ្លាំងគាត់មិនចង់លឺអ្វីទាំងអស់អ្នកជាសមបំផុតសម្រាប់ចៅប្រុសរបស់គាត់គឺស៊ូជី!

                «ក៏និយាយដូចជាលោកយាយបានលឺនេាះអីបាទ» ប៊ុមឃ្យូក៏បានិយាយទៅកាន់លោកយាយដោយស្នាមញញឹម ឯអ្នកស្រីលីវិញមិននិយាយអីទេតែគាត់ក៏លួចសេីចតិចៗដែរហៅមិត្តរបស់កូនប្រសាររបស់គាត់មកពិតជាមិនខកបំណង់ពិតមែន។

                 «ចេញពីផ្លូវរបស់យេីងទៅ យេីងត្រូវការចូលទៅខាងក្នុងផ្ទះ» លោកយាយក៏បាននិយាយដោយអោយស៊ូនូគេចេញពីរផ្លូវរបស់គាត់ គាត់មិនចង់ឈ្លោះជាមួយនឹងក្មេងនេាះទេ!

               លោកយាយក៏បានដេីរចូលទៅខាងក្នុងបាត់ដោយមានអ្នកស្រីលីគាត់ដេីរតាមពីក្រេាយដោយមិនភ្លេចងាកមកញញឹមដាក់ប៊ុមឃ្យូនឹងស៊ូនូឡេីយ! ចំណែកឯស៊ូជីវិញគេទៅមិនកេីតនេាះទេព្រេាះមានប៊ុមឃ្យូគេនៅឈរពីរមុខខ្លួន។

                  «មិនហ៊ានបញ្ចេញចង្កួមទេហេ៌? ខ្លាចលោកយាយមិនយកធ្វេីជាចៅប្រសាមែនទេ? » ប៊ុមឃ្យូគេក៏បាននិយាយថាអោយស៊ូជីដោយស្នាមញញឹមចំណែកឯអ្នកដែរត្រូវគេថាអោយនេាះក្ដាប់ដៃសឹងតែបាកទៅហេីយ។

                    «យេីងនេះមិនចង់ឈ្លោះជាមួយនឹងមនុស្សគ្មាសីលធម៍ក្នុងខ្លួនទេ ព្រេាះខ្លាចថោកនេាះអី» ស៊ូជីនាងដោយទ្រាំមិនបានក៏តបទៅកាន់ប៊ុមឃ្យូវិញដោយស្នាមញញឹមតិចៗ ពេលនេះសង្រ្គោះចាប់ផ្ដេីមហេីយតេីស!

                   «តែវាក៏ថោកបាត់មុនទៅហេីយមិនអញ្ចឹងមែនទេ? មកឈរអោបដៃប្ដីរបស់គេបែបនេះវាថោកស្រាប់ហេីយ»  ប៊ុមឃ្យូគេឡេីងចង់ឆេះដុំទៅហេីយ ចាំតែមេីលទៅគេនឹងវៃអោយបែកមុខតែម្ដង!

ភរិយា សម្អប់ (ចប់)Where stories live. Discover now