ភាគទី41«ជេយ៉ុងអូនក៏ដូចគ្នាណា អូនត្រូវតែរឹងមាំ»

521 74 28
                                    

        យប់ក៏ជ្រៅភ្ញៀវក៏បានចាកចេញទៅផ្ទះបាត់អស់ ដោយបន្សល់ទុកនៅម្ចាស់ផ្ទះដែរកំពុងតែឈរញញឹមនៅខាងមុខផ្ទះដេីម្បីជូនដំណេីរភ្ញៀវ ម៉ាក់ប៉ារបស់ជេយ៉ុងគាត់ក៏ទៅវិញដូចគ្នាព្រេាះមិនចង់នៅគេងទីនេះអាចនឹងចោលផ្ទះ ណាមួយក៏មកមេីលមុខរបស់កូនរួចហេីយ។

             «ហុីសុឹងមិចក៏បងធ្វេីមុខបែបនេះហា៌? មានរឿងអីមិនសប្បាយចិត្តមែនទេ? » ដោយសារតែតាំងពីរមកពីនិយាយជាមួយនឹងមិត្តមកហុីសុឹងនាយហាក់មានទឹកមុចមិនល្អសោះឡេីតទេីបបានជាជេយ៉ុងគេសួរដោយក្ដីបារម្ភបែបនេះ។

               «អ្នកណាថាបងមិនសប្បាយចិត្តនេាះ? បងសប្បាយចិត្តខ្លាំងណាស់ដឹងទេ ប្រពន្ធរបស់បងពិតជាល្អបំផុតហេីយក្នុងលោកនេះដឹងទេ? » នាយក៏ងាកទៅញញឹមដាក់ជេយ៉ុងពព្រាយទាំងដែរអម្បិញមិញនេះគេមានទឹកមុខមិនល្អសោះឡេីយ យ៉ាងណាក៏ត្រូវតែបង្ហាញភាពរីករាយអោយប្រពន្ធបានឃេីញដែរ។

           «អញ្ចឹងចូលខាងក្នុងវិញទៅម៉ាក់ទៅសម្រាកបាត់ហេីយ អូនក៏ងងុយដូចគ្នា» ដោយសារតែអ្នកស្រីលីគាត់បានទៅសម្រាកបាត់ហេីយដោយទុកអោយប្ដីប្រពន្ធមួយគូរនេះនៅឈរនិយាយគ្នា។ ហេីយណាមួយជេយ៉ុងគេក៏ងងុយទៀតទេីបបានជាបបួលនាយហុីសុឹងទៅគេងបែបនេះថ្ងៃនេះលោកប្ដីរបស់គេអាចនឹងអស់កំម្លាំងក៏ថាបានដែរព្រេាះហត់មួយថ្ងៃហេីយ។

               «បាទ» នាយហុីសុឹងក៏បានឆ្លេីយទៅកាន់ប្រពន្ធវិញដោយស្នាមញញឹមខ្សោះៗ នឹងបានអោបចង្កេះមួយក្ដាប់របស់ប្រពន្ធជាប់ ទេីបនាំគ្នាដេីរទៅខាងលេីបាត់។

             (ក្នុងបន្ទប់)

        «អូនទៅងូចទឹកសិនបងឆាប់ចូលគេងមុនទៅ» ជេយ៉ុងគេមានអារម្មណ៍ថា ស្អោះស្អាប់ព្រេាះតែគេមិនទាន់បានងូចទឹកនេាះទេ ទេីបមកដល់បន្ទប់ភ្លាមក៏ប្រាប់អោយប្ដីចូលគេងមុនមិនអោយចាំខ្លួន។

             «មិនអីទេ! បងមិនទាន់ងងុយឯណា» តាមពិតនាយគ្រាន់តែចង់នៅចាំប្រពន្ធនេាះទេខ្លាចថានាយគេងលក់ប្រពន្ធគេនឹងពិបាកទេីបបានជាចង់នៅចាំតែម្ដងទៅ។

            ជេយ៉ុងវិញគេក៏ដេីរទៅថេីបថ្ពាល់របស់អ្នកជាប្ដីដែរកំពុងតែអង្គុយនៅលេីពូកមេីលមកគេមិនដាក់ភ្នែក ទាំងស្នាមញញឹមដឹងទេគេមានក្ដីសុខខ្លាំងណាស់... ជេយ៉ុងគេមិនដឹងថាអាចនៅជាមួយរហូតឬក៏មួយភ្លែតទេតែអ្វីដែរសំខានគឺគេមានក្ដីសុខណាស់ក្នុងពេលឥឡូវនេះ។

ភរិយា សម្អប់ (ចប់)Where stories live. Discover now