ភាគទី9ពិបាកដឹងចិត្ត

748 82 4
                                    

"នៅឈរធ្វេីស្អីទៀតឆាប់ឡេីងឡានមក"
ហេសឿងគេបានបេីកកញ្ចក់ឡានដែរចតនៅខាងមុខផ្ទះ នឹងបានស្រែកហៅជេយ៉ុងដែរកំពុងតែឈរធ្វេីមុខមិនត្រូវ។

មុនដំបូលក្រែងប្រកែកថាមិនជូនទៅហេ៎ហេីយមិចបានជាគេមកហៅខ្លួនអោយជិះជាមួយទៅវិញ ពិបាកនឹងដឹងចិត្តដល់ហេីយណា៎។នេះបានគេហៅថា មនុស្សពិបាកនឹងយកចិត្តមែន មុនដំបូលនេះក៏ប្រកែកយ៉ាងញាប់មាត់មិនអោយគេទៅជាមួយ តែចុងក្រេាយក៏ហៅគេអោយទៅជាមួយទៅវិញនៅមកប្រាប់ថាអោយលឿនទៀតមនុស្សនេះពិបាកនឹងដឹងចិត្តណាស់។

"ជម្រាបលា អ្នកមីង"
ជេយ៉ុង ក៏បានលេីកដៃសំពះទៅកាន់អ្នកស្រីលីដែរកំពុងតែអង្គុយញញឹមយ៉ាងពេញចិត្ត គេនេះក៏ប្រញាប់ណាមួយក្លាយហេសឿងនេះដូរចិត្ដលែងអោយគេជិះឡានជាមួយទៅគេមិនត្រូវដេីរទៅរៀនហេីយ។

រាងតូចក៏បានដេីរតម្រងទៅឡានដែររាងក្រាស់កំពុងអង្គុយចាំទាំងមានទឹកមុខមិនល្អសោះឡេីង នេះមិនដឹងថាជូនគេចេញពីរចិត្តឬក៏ក្លាយចិត្តរបស់ម៉ាក់ខ្លួនទេ។

រាងតូចក៏បានបេីកទ្វាចូលទៅខាងក្នុងឡាន ដោយគេមិនបានអង្គុនៅខាងមុខទេតែគេបែបជាមកអង្គុយនៅខាងក្រេាយទៅវិញ ព្រេាះគេមិនចង់ទៅអង្គុយខាងមុខទេនាំតែរាងក្រាស់គេនិយាយមិនល្អថារាងតូចនេះចង់ឡេីងដំណែងទេីបគេមិនអង្គុយ។

ស្ងាត់...ស្ងាត់គ្មានអ្នកណានិយាយអ្វីទេតាំងពីរមកដល់ក្នុងឡានគឺគ្មាននេាះទេរាងតូចគិតតែពីរអង្គុយមេីលទៅទេសភាពខាងក្រៅដោយស្ងៀមស្ងាត់។ចំណែករាងក្រាស់វិញគឺគិតតែពីរការបេីកបររបស់ខ្លួន ណាមួយក៏ដឹងស្រាប់ហេីយថារាងក្រាស់គេមិនសូវជានិយាយជាមួយរាងតូចនេាះទេ ទេីបធ្វេីអោយស្ងាត់បែបនេះ។

"ដល់សាលាហេីយ"
រាងក្រាស់ក៏បាននិយាយទៅកាន់រាងតូចដែរកំពុងតែរៀបចំរបស់របររបស់ខ្លួន ដោយទាញទ្វាឡានបេីកចេញទៅខាងក្រៅ។

រាងតូចរៀបនឹងនិយាយពាក្យលាទៅកាន់រាងក្រាស់ដែរកំពុងតែអង្គុយនៅខាងក្នុងឡានទៅហេីយ ស្រាប់តែរាងក្រាស់គេបេីកឡានចាកចេញទៅបាត់ដោយមិនអោយរាងតូចហារមាត់និយាយទាន់។

ភរិយា សម្អប់ (ចប់)Where stories live. Discover now