ភាគទី15«មិនចាំបាច់ប្រាប់ទេ យេីងមិនចង់ដឹង! »

729 77 11
                                    

     «មកដល់កន្លែងដេីរលេងហេីយអញ្ចឹងចុះមក គ្មានព្រះអង្គម្ចាស់ណាបីរចុះទេ! » ហេសឿងក៏និយាយទៅអ្នកដែរអង្គុនៅខាងក្នុងឡានតែមិនដឹងអារម្មណ៍របស់គេហោះហេីរដល់ណាទេទេីបមិនដឹងមកដល់បែបនេះ ! នៅមិននៅមកអោយនាយស្ដីអោយទៀតហេីយ។
       «ខ្ញុំសុំទោសផង» ជេយ៉ុងនិយាយទៅកាន់នាយវិញទាំងទឹកមុខដឹងកំហុសគេដឹងមិញនេះភ្លឹកព្រេាះតែអារម្មណ៍របស់គេមិនដឹងថាហោះទៅដល់ណាហេីយទេ បន្ទាប់ពីរាងក្រាស់បានស្ដីអោយគេមិញនេះ។

       «ចុះទៅដេីរលេងហេីយនឹងអាលបានទៅផ្ទះវិញ!» ហេសឿងនិយាយទាំងធុញទ្រាំមទៅកាន់ជេយ៉ុង មិចក៏ក្មេងនេះចូលចិត្តធ្វេីខ្លួនអោយនាយធុញម្ល៉េះ !

        «…» ចំណែកឯជេយ៉ុងគេមិននិយាយអីទេគ្រាន់តែចុះពីលេីឡានភ្លាមគេក៏បានដេីរទៅនេះទៅនេាះយ៉ាងរំភេីបរីករាយ ព្រេាះតែវាមានទេសភាពស្រស់ស្អាតមានខ្យល់ត្រជាក់ មានទន្លេព័ទ្ធជុំវិញ មានកន្លែងសម្រាប់អង្គុយលេងសម្រាប់អ្នកដែរបានទៅលេងមានកន្លែងដេីរកន្សាន្ដមានកន្លែងក្មេងលេងជាច្រេីន កន្លែងថតរូបស្អាតៗ ចំណែកឯទេសភាពវិញស្រស់ស្អាតបានឃេីញហេីយអារម្មណ៍ក៏ល្អទៅតាមនឹង !

        អាចថាវាជាកន្លែងដែរធ្វេីអោយជេយ៉ុងគេបានសប្បាយចិត្តមួយឆាវៗដែរ ទេសភាពក៏ស្អាតខ្យល់ត្រជាក់មានគូស្នេហ៍ជាច្រេីនកំពុងតែអង្គុយសាសងគ្នាយ៉ាងផ្អែមល្ហែម មានមនុស្សច្រេីនគួគមដែរតែវាពិតជាល្អខ្លាំងណាស់ជេយ៉ុងគេសប្បាយចិត្តខ្លាំងណាស់ ដឹងទេកន្លែងនេះណាអោយតែពេលគេទំនេរពីកាសិក្សាគេតែងនាំមិត្តភក្ដិមកលេងរហូត តែមួយរយៈពេលនេះគេមិនសូវជាបានមកលេងទេទេីបធ្វេីអោយនឹកខ្លាំងបែបនេះ… ។

      «ទៅកន្លែងនេាះទៅហ្យុង» ជេយ៉ុងក៏បានងាកនិយាយទៅកាន់ហេសឿងវិញទាំងស្នាមញញឹមនៅជាប់បបូតមាត់តូចមិនដាច់សោះឡេីយ ដែរបង្ហាញអោយអ្នកម្ខាងទៀតបានឃេីញ់កាន់តែច្បាស់នៃភាពស្រស់ស្អាតរបស់រាងតូចជេយ៉ុង ញញឹមដ៏កក់ក្ដៅ ភាពទន់ភ្លន់ដែរកំពុងតែបង្ហាញនៅលេីផ្ទៃមុខហាក់ដូចអោយនាយកំលោះសង្ហាហេសឿងមិនអាចដកភ្នែកចេញពីរមុខតូចៗនេាះបាន!

ភរិយា សម្អប់ (ចប់)Where stories live. Discover now