ភាគទី33«មិចក៏ម៉ាក់មិននិយាយប្រាប់ខ្ញុំតាំងតែពីដំបូល? »

682 73 14
                                    

    (ត្រលប់ទៅពេលដែរហុីសុឹងនឹងម៉ាក់របស់គេនិយាយគ្នា)

            «ម៉ាក់ដឹងមែនទេ? ថាខ្ញុំស្រឡាញ់ស៑ូជី»

            «ទោះយេីងមិននិយាយក៏អែងដឹងដែរមែនទេ» អ្នកស្រីលីក៏បានតបទៅកាន់កូនប្រុសរបស់ខ្លួនវិញទាំងទឹកមុខមិនល្អសោះឡេីយ អោយតែលេីកយកឈ្មេាះសង្សារបស់នាយមកនិយាយជាមួយនឹងគាត់!

       «ខ្ញុំដឹងថាម៉ាក់ចង់អោយខ្ញុំរៀបការជាមួយនឹងត្រកូលសុឹម ដេីម្បីមុខមាត់ តែម៉ាក់មិនបានដឹងអំពីចិត្តរបស់ខ្ញុំនេាះទេថាហេតុអីបានជាខ្ញុំមិនព្រមបែបនេះ! ម៉ាក់ក៏បានដឹងមិនអញ្ចឹងថាខ្ញុំស្រឡាញ់តែស៑ូជីតែហេតុអីបានជាម៉ាក់នៅតែបង្ខំខ្ញុំដដែល? » នាយហុីសុឹងឆ្ងល់ជាខ្លាំងនៅអ្វីដែរម្ដាយរបស់ខ្ញុំបានធ្វេីនេាះទេគាត់បានដឹងគ្រប់យ៉ាងតែគាត់នៅតែបង្ខំគេទៀត!

       «ហុីសុឹងម៉ាក់ដឹង តែអែងមានដឹងដែរទេថាកាលដែរអែងទៅចោលប្អូនអស់រយៈពេលជាច្រេីនឆ្នាំនេះមានអ្វីកេីតឡេីងខ្លះចំពោះជេយ៉ុង? អែងមានបានដឹងអំពីវាដែរឬអត់? នៅសុខៗអែងក៏ព្រមទៅតាមលោកយាយរបស់អែងបែបនេះមែនទេ? អែងមានដឹងឬអត់ថាម៉ាក់បារម្ភពីអែងប៉ុណ្ណា? ហ្ហឹក ហ្ហឹក» អ្នកស្រីលីនិយាយទាំងទឹកភ្នែកហូមកតក់ៗដូចជាបាក់ទំនប់រយៈពេលដែរនាយទៅរស់នៅអាមេរិក នាយហុីសុឹងមិនសូវជាបានទាក់ទងមកកាន់គាត់ឡេីយ សូម្បីតែគេសម្រេចចិត្តទៅរស់នៅទីនេាះក៏នាយហុីសុឹងមិនបានប្រាប់គាត់ដែរ នាយបានធ្វេីតាមលោកយាយរបស់គេគ្រប់យ៉ាងទាំងអស់ ទាំងដែរនាយមិនបានសួរអំពីចិត្តរបស់ម្ដាយដែរនឹករលឹកដល់គេរហូត តែគេបែបជាមិនខ្វល់សោះឡេីយ។

      «មានរឿងអីកេីតឡេីងចំពោះជេយ៉ុងម៉ាក់? » នាយហុីសុឹងហាក់កាន់តែមិនយល់ទៀតហេីយ មានរឿងអីកេីតឡេីងចំពោះជេយ៉ុងទៅហេតុអីបានជាគាត់មិនព្រមនិយាយប្រាប់គេតាំងពីដំបូលបែបនេះ?

       «ហុីសុឹងស្ដាប់ម៉ាក់ណា ហេីយម៉ាក់មិនបាននិយាយកុហសអែងនេាះទេ ហេីយម៉ាក់ក៏មិនបង្ខំអោយអែងជឿរដែរ បេីសិនជាអែងមិនជឿក៏តាមនឹងទៅ» អ្នកស្រីហាក់និយាយដូចជាមិនចង់បង្ខំអោយហុីសុឹងគេមកជឿសម្ដីរបស់គាត់ទេឬក៏គេអាចចាត់ទុកថាសម្ដីរបស់គាត់គ្រាន់តែនិយាយលេងក៏បានដែរ សុំត្រឹមតែគេមកអង្គុយស្ដាប់គាត់និយាយអោយចប់ទៅបានហេីយ!

ភរិយា សម្អប់ (ចប់)Where stories live. Discover now