ភាគទី12«ទឹកចិត្ត»

726 83 10
                                    

                     កាទទួលទានអាហារទាំងតឹងទ្រូងបំផុតក៏បានបញ្ចប់ ដឹងដែរទេរាងតូចនេះត្រូវមកអង្គុយញុាំបាយទាំងតឹងទ្រូង។

                    «ខ្ញុំឆ្អែតហេីយ» ហេសឿងក៏បាននិយាយរួចមុននឹងដេីរងេីបចេញពីក្នុងតុអាហារ ដោយកែវភ្នែករបស់គេមិនភ្លេចសម្លឹងមេីលមុខរបស់នាយតូចឡេីយ។

             «ខ្ញុំ…ក៏ឆ្អែតដែរម៉ាក់» នាយតូចនិយាយដោយទាក់ទរបន្ដិចព្រេាះគេឃេីញថារាងក្រាស់តាមសម្លឹងមេីលគេខ្លាំងណាស់។ បេីនៅទៀតទៅដល់ខាងលេីត្រូវមាត់របស់នាយមិនខានឡេីយ…!

              «លឿនម្ល៉េះ ជេយ៉ុងកូន ម៉ាក់ទេីបតែឃេីញកូនញុាំបានតែពីរបីរម៉ាត់នឹង? » អ្នកស្រីលី សួរទៅកូនប្រសារប្រុសរបស់ខ្លួនទាំងមានចង្ងល់ព្រេាះគាត់ទេីបតែឃេីញថាជេយ៉ុងនេះ ទេីបតែញុាំបានពីរបីរម៉ាត់ទេហេីយមិចក៏ឆ្លេីយថាឆ្អែត? ឬក៏មកពីរម្ហូបមិនត្រូវមាត់?

            «ម្ហូបមិនត្រូវមាត់មែនទេកូន? ទេីបបានជាឆ្អែតលឿនបែបនេះហា៌? »

             «អឺ…មិនមែនទេម៉ាក់! គឺ…ខ្ញុំញុាំអីខាងក្រៅជាមួយនឹងបងហេសឿងរួចហេីយទេីបបានជាមិនឃ្លានបែបនេះ» ជេយ៉ុងចាប់ផ្ដេីមជាក្មេងចេះកុហសបាត់ហេីយ តែកុហសដូចជាមិនសមសោះរដាក់រដុប តែអ្នកស្រីលីក៏ជឿរ ព្រេាះគាត់គិតថាជេយ៉ុងគេមិននិយាយកុហសដូជាហេសឿងទេ!

             «មិនអីទេអញ្ចឹង កូនទៅសម្រាកទៅណា» អ្នកស្រីលីក៏បានញញឹមទៅកាន់នាយតូចដែរឈរធ្វេីរ៉េរ៉ូ ចំណេកឯនាយហេសឿងវិញឈរញញឹខ្លាំងណាស់ ក្មេងនេះចេះស្ដាប់បង្គាប់គេដ៏ហេីយ!

             «បាទ…បាទ»

            ក្នុងបន្ទប់

          អាចនិយាយថាប្ដីប្រពន្ធមួយគូដែរទេីបរៀបការថ្មីថ្មោងក៏បានដែរព្រេាះមកនៅជាមួយគ្នាបែបនេះ នៅក្នុងបន្ទប់គ្មានអ្នកណានិយាយអីនេះទេ មួយអង្គុយធ្វេីការមួយទៀតក៏គេងនៅលេីពូក។

             រោន៍...រោន៍

        «អូនមានការអីមែនទេ? » គ្រាន់តែលេីកទូរស័ព្ទនិយាយភ្លាមនាយតូចក៏បានលឺពាក្យនេះចេញពីមាត់របស់ហេសឿងភ្លាម សម្លេងផ្អែមស្រទន់ខុសពីរធម្មតា មេីលទៅអ្នកនៅក្នុងទូរស័ព្ទរបស់គេប្រហែលជាមនុស្សសំខាន់ហេីយ។ ហេីយបេីនាយមានមនុស្សដែរនាយស្រឡាញ់រួចហេីយចុះបេីបងស្រីខ្លួនមករៀបការនឹងនាយនេាះ មិចនឹងមានក្ដីសុខទៅ?

ភរិយា សម្អប់ (ចប់)Where stories live. Discover now