ភាគទី7

802 77 6
                                    

[...]ការញុាំអាហារដ៏ពិបាកលេបបំផុតរបស់ជេគ វាពិតជាធ្វេីអោយគេតឹងទ្រូងខ្លាំងណាស់ទោះម្ហូបឆ្ងាញ់ខ្លាំងប៉ុណ្ណាក៏លេបមិនចូលដែរបេី កូនប្រុសរបស់ត្រកូលលីអង្គុយសម្លឹងមុខរបស់គេមិនដាក់ភ្នែកបែបនេះនេាះ។

ការបរិភោគអាហារមួយពេលនេះពិបាកខ្លាំងណាស់មេីលទៅនេាះកូនប្រុសរបស់ត្រកូលលីក៏មុខមិនរីកសូម្បីបន្ដិចបង្ហារតែទឹកមុខមិនពេញចិត្តចេញមក ចំណែកអ្នកស្រីលីវិញអង្គុយពិសារអាហាររបស់ខ្លួនយ៉ាងស្ងៀមស្ងាត់បំផុត អ្នកបម្រើវិញនាំគ្នាឈរអោនមុខចុះគ្រប់គ្នាគ្មានអ្នកណាហា៑ននិយាយអី ក៏ដឹងស្រាប់ហេីយគ្រួសារត្រកូលនេះតែកូនប្រុសនៅក្នុងផ្ទះនេះមិនសប្បាយចិត្តអ្នកណាក៏មិនហ៑ានទៅនិយាយអ្វីដែរបានត្រឹមស្ងាត់។

ជេគវិញគេមិចនឹងចេះទៅបេីពេលនៅជាមួយគ្រួសាររបស់គេយ៉ាងណាក៏បានអង្គុយញុាំអាហារជុំគ្នាទាំងមានស្នាមញញឹមនៅជាប់មុខដែរ មិនមែនមកអង្គុយញុាំអាហារទាំងទឹកមុខមិនល្អនេាះទេ គេលេបមិនចូលសោះឡេីងណាមួយក៏ប្លែកទៀតមកនៅខាងគេមិនទាំងទាន់បានមួយថ្ងៃស្រួលបួលផងក៏ទទួលបានអារម្មណ៍ចឹងទៅហេីយ។

ជេគគេក្មេងមែនតែគេក៏ដឹងគ្រាន់តែមេីលមុខប៉ុណ្ណឹងក៏ដឹងបាត់ទៅហេីយថាហេសឿងនេះមិនពេញចិត្តនឹងវត្តមានរបស់គេនេាះទេទេីបហេសឿងធ្វេីទឹកមុខមិនល្អបែបនេះ។

ការញុាំអាហារយ៉ាងតឹងទ្រូងក៏បានបញ្ចប់ជេគក៏បានតាមមេីលផែនខ្នងរបស់ការចាកចេញអ្នកជារាងក្រាស់ ជេគគេមិនបានទៅតាមនេាះទេព្រេាះការងាររបស់គេនៅមានធ្វេីយ៉ាងណាក៏បានជួយ អ្នកបម្រេីក្នុងផ្ទះនេះបន្ដិចដែរ។

"នេះកូនជេគមិនទៅខាងលេីជាមួយបងទៅ"
អ្នកស្រីលីក៏បាននិយាយឡេីងព្រេាះគាត់ឃេីញជេគគេមិនបានឡេីងទៅជាមួយនឹងកូនប្រុសរបស់គាត់ ទេីបគាត់នេះឆ្ងល់នឹងណា គួតែទៅតាមកូនប្រុសតែនេះជេគបែបជាអង្គុយនៅក្នុងតុអាហារទាំងទឹកមុខមិនសមសោះឡេីយ។

"គឺអត់ទេ ខ្ញុំគិតថានៅចង់ជួយអ្នកម៉ាក់នឹងអ្នកបម្រេីក្នុងផ្ទះបន្ដិច"
ជេគក៏និយាយឡេីងមុននឹងងេីបឈររៀបចំចាននៅលេីតុអាហារដោយមានស្នាមញញឹមនៅជាប់មាត់មិនដាច់សោះឡេីយ។

ភរិយា សម្អប់ (ចប់)Where stories live. Discover now