1.គុបមាន់បែកពពុះមាត់ស្កុល

2.6K 155 10
                                    


កាកកីងកងកឺត~~ 🐓🐓
     សម្លេងមាន់រងាវក្បែរផ្ទះបន្លឺសូរកាកកីងកងកឺតយ៉ាងពិរោះ ដូចជាចម្រៀងមួយបទ ដេីម្បីដាស់ដំណេកសត្វលោកនេះអោយក្រោកឡេីងភ្លាម តែ...

ផាំង ផូស!!

     មាន់រវាងមិនទាន់បានប៉ុន្មានម៉ាតបែរជាមានស្បែកជេីងមួយហោះចេញពីមាត់បង្អួចខាងលេីតម្រង់ទៅរកមេមាន់ដែលកំពុងស្រែក ក្រវាត់ដាក់ផាំងស្ងាត់មាត់ឈឹង។

«ចង្រៃយ៎ រងាវរកប្រុសវាអីទាំងកណ្តាលព្រលឹម ដេកពួនមិនបាន!! » សម្លេងស្រួយស្រេះចេញពីមាត់បង្អួចខាងលេីសម្លក់ទៅមាន់ដែលដេកដកចង្កាលានអណ្តាតអេកអេក ទាំងដៃច្រត់ចង្កេះខឹងចង់ហុយផ្សែង។ តែអេ...មិនមេនមនុស្សស្រីទេ គឺបុរសទេតេី!

នាពេលនោះផងដែរម្ចាស់មាន់ស្រាប់តែរត់វឹងមកលេីបីមាន់ទាំងទឹកភ្នែករហាម

« ហឹកៗ មាន់ខ្ញុំ មាន់ខ្ញុំ! អាឯងទៀតហេីយ អាគ្រួសារចង្រៃ គប់មានអញទៀតហេីយ ហឹស! លេីកនេះអញនឹងរករឿងប្តឹងដល់តុលាការមិនខាន » ស្ត្រីចំណាស់អាយុខ្ទង់ជាង៤០ទៅ៥០ឆ្នាំ ដែលត្រូវជាម្ចាស់មាន់ ក៏ស្រដីជេរទៅកាន់រាងតូចកំពុងឈរមាត់បង្អួចនោះ។ មិនអោយចាញ់ រាងតូចសម្លក់ពីលេីទៅ ហេីយចុះមកមុខទ្វារងចាំម្ចាស់មាន់មកដល់តែម្តង

« បេីកទ្វា បេីកទ្វាវេីយ មិននិយាយអោយដឹងរឿងតែម្តងទៅ បេីកទ្វាអាជីន បេីកទ្វាមីk'jin!!! »

ក្រាក~

« នែមីង! មីៗដាច់សាច់ម្លេះ? ខ្ញុំប្រុស មិនមេនស្រីទេវេីយ! »

« អេីមីប្រុស! មីប្រុសឯងហ្នឹងវាក៏ប្រពន្ធគេទេ ហៅមីមានស្អីខុស? » គាត់តបទាំងខឹង

« ហេីយចង់យ៉ាងមិចជាមួយខ្ញុំ អ្នកមីងជិតខាងហា៎! »

« មេីលទង្វេីឯងទៅ គប់មេមាន់យេីងឡេីងបែកពពុះមាត់ស្កុល យេីងនឹងប្តឹង! » គាត់ខឹងណាស់ ការពិតមួយបានបង្ហាញថា គ្រួសារជីននឹងគាត់ជាអ្នកជិតខាងនេះ មិនត្រូវគ្នារាល់ថ្ងៃហេីយ។

« ប្តឹងទៅ! គិតថាខ្ញុំខ្វល់! អ្នកណាប្រេីអោយវាស្រែកស្អីទាំងព្រលឹម រំខានកូនខ្ញុំ ប្តីខ្ញុំ កូនប្រសារខ្ញុំដេកពួណា៎ មានដឹងខ្យល់ទេហ្នឹង? អូ៎មេនហេីយ មេមាន់អ្នកស្រីឯងនេះដឹងតែល្ហេីយមួយមុខគត់! ទាំងមាន់ទាំងម្ចាស់! » ជីនជ្រែងចង្កេះរបៀបជាមនុស្សកាចឆ្នាស់ ប្រេីភ្នែកសម្លក់អ្នកស្រីនេះចង់លានមកក្រៅ ម្នាក់ៗមេីលទៅកាចរាងខ្លួនមិនចុះញោមបន្តិចសោះ

គ្រួសារមហាវ៉ល់Where stories live. Discover now