31.ញិញជាងខ្ទួយទៀត

353 59 0
                                    

     បួនម៉ោងជាងបានកន្លងផុតទៅ មនុស្សគ្រប់គ្នាគ្មាននរណាម្នាក់បានគេឡេីយនៅរាត្រីមួយនេះ។ យន្តហោះរបស់គ្រួសារមហាវ៉ល់ បានតចនៅលេីអគារពីររយជាន់មួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដោយនៅទីនោះមានទាហានជប៉ុនជាច្រេីនចុះមកទទួលពួកគេទាំងអស់គ្នា។

« ហាសហា ម្ចាស់ក្សត្រីជីមីន យាងមកដល់ហេីយ ផូស!»
ជីមីនចុះមកត្រដាងដៃយ៉ាងឡូយ តែត្រូវជីនដាក់មួយដៃព្រោះតែខុសរបៀបពេក

« អត់មាយាទ! ជៀសចេញពីផ្លូវយេីង! ជំទាវជីននឹងឯកឧត្តមណាមជូនយាងមកដល់ហេីយ! ហិហិ តោះប្តីចុះក្រោម » ជីនបានដឹកដៃប្តីរបស់គាត់ចុះទៅក្រោមបាត់ទៅ ក្រោមការសម្លឹងហួសចិត្តពីកូនៗ។ គ្រួសារទាំងមូលបានចុះមកក្រោម នឹងមានការទទួលរាក់ទាក់ពីសំណាក់ទាហានយ៉ាងគគ្រឹកគគ្រេង

« ប្រុសជប៉ុនស្អាតៗម្លេះ! » ថេយ៉ុងលាន់មាត់

« ចង់យកទេ? »

« យកដប់មក អូស៎ច្រឡំ អត់ទេ អត់ចង់បានទេ » ថេយ៉ុគ្រលាស់ពាក្យ លឿនព្រោះតែជុងហ្គុកឈរសម្លក់មុខរួចជាស្រេច

« នែមិក! ចង់ទៅរកស្រីៗជប៉ុននៅទីនេះទេ ស្រីជប៉ុនស្អាតៗណាស់វេីយ! » តាន់កេះដៃមិកស្របពេលកំពុងតែដេីរទៅជាមួយគ្នា

« តែយេីងគិតថា នៅជាមួយឯងវាស្រួលជាង! ហឹស »

« អា...អារោគចិត្ត! » តាន់ស្រែកជេរ

« ឯងហ៊ានជេរយេីងមួយម៉ាត់ទៀត យេីងចាប់បឺតមាត់ឯងមុខទាហានជប៉ុនម្តង  សាកទេ? » មិក

«....»តាន់ខ្ទប់មាត់យ៉ាងលឿន ហេីយដេីរពីក្រោយខ្នងមិកទៅព្រោះខ្លាចថាគេធ្វេីមេន។

     បន្ទាប់ពីនោះ ពួកគេបានធ្វេីការជិះជណ្តេីរយន្តប្រអប់ដេីម្បីចុះទៅជាន់ទី135ដែលជាជាន់សម្រាប់រដ្ឋាភិបាលជប៉ុនទាំងមូល។ ពួកគេទាំងដប់ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ទោ ក្រមការជប៉ុនម្នាក់

« នែ អាអូនឯងចេះនិយាយភាសារបងទេ? » សូហ្គាបានកេះសួរគេស្របពេលកំពុងជិះជណ្តេីរយន្តប្រអប់ជាមួយគ្នា

« ចេះ! »

« ស្អីក៏ឬកម្លេះ? » ជីមីនចង់ក្តៅក្រហាយហេតុតែសួរមួយម៉ាត់ឆ្លេីយមួយម៉ាត់

គ្រួសារមហាវ៉ល់Opowieści tętniące życiem. Odkryj je teraz