14.ហិតក៏បានព្រោះអាចម៍បងប៊ីក្រអូប

371 58 4
                                    

     បន្ទាប់ពីឈ្លោះគ្នាលេីឡានអស់ជាងមួយសន្ទុះធំមក ឡានគ្រួសារលោកណាមជូនបានបេីកមកកាន់ហាងលក់ភីហ្សាខ្នាតធំដ៏ល្បីប្រាំសហរដ្ឋអាមេរិកនេះ។ មកដល់មិនទាន់មួយៗនាំគ្នាសម្រុកចូលរត់ទៅកម្មង់យ៉ាងលឿនស្លេវ រកតែម៉ែឪហាមឃាត់មិនទាន់។ ហូប៊ីត្រូវបានសូប៊ីននាំគេចូលទៅក្នុងជាមួយគ្រួសារដែរ

« ប៊ី បងអង្គុយទីនេះហេីយ ចាំខ្ញុំទៅកម្មង់អោយ បងចង់ញុាំអី? »

« អីក៏បានដែរ! » ហូប៊ីឆ្លេីយតបទាំងមិនមេីលមុខគេ

« បាទប្រពន្ធសម្លាញ់ចិត្ត! សឺត* តាអូបតុយម៉ាយហេីយហា៎! »

« អាយ៎!!! អា...អា..» ហូប៊ីគាំងត្រឹងពេលនាយហ៊ានថេីបថ្ពាល់គេមុខមនុស្សយ៉ាងច្រេីនបែបនេះ។ ចិត្តចង់ជេតែជេមិនកេីតព្រោះថាមនុស្សច្រេីនណាស់ បានត្រឹមតែក្តាប់មាត់ទាំងថ្ពាល់នេះក្រហមអស់រលីង។

     បន្ទាប់ពីអ្នកគ្រប់គ្នាបានកម្មង់អាហារមកអស់ហេីយ ពួកគាត់បាននាំគ្នាញុាំអាហារយ៉ាងរីករាយ តែថាគឺយេីងដឹងស្រាប់ហេីយ មកដល់ទីណាពួកគាត់វ៉ល់ទីហ្នឹង។ ភីហ្សាដណ្តេីមគ្នាយ៉ាងរញ៉ៃ អង្គុយពែនភ្នែកលេីកជេីងឡេីងដូចសុីបាយផ្ទះ ឯមនុស្សនៅក្នុងហាងសម្លឹងមកពួកគេព្រៀត

« នែមេីលស្អី? មិនដែលឃេីញមនុស្សសុីហាំបឺហ្គឺទេហី! » ជីនសម្លក់មុខទៅកាន់អ្នកណាដែលមេីលមកគ្រួសារគេទាំងកាច មេីលនោះមេីល!!

« ហូប៊ី កូនមិនញុាំទេឬ? » ណាមជូនបានសួរនាំទៅកាន់ហូប៊ីជ្រោះឃេីញគេមិនលូកប៉ះអាហារបន្តិច

« គឺកូនអត់ឃ្លានទេ មេីលតែអ្នករាល់គ្នាញុាំក៏ឆ្អែតដែរ »

« មិនឃ្លានក៏ញុាំដែរ មេីលរាងទៅដូចឈឺចាក់ធ្មេញ! » ស៊ូហ្គា បានចាប់ចំណែកភីហ្សាចាប់ញុមដាក់ចូលមាត់នាយតូចអោយញុាំតែម្តង កុំអោយប្រកែកតវ៉ាច្រេីនពេក។  រាងតូចញញឹមទទួលយកអាហារនេះញុាំទាំងពេញចិត្ត មិនដឹងសោះឡេីយរស់នៅជាមួយពួកគាត់វាសប្បាយយ៉ាងនេះ។

« ប្រឡាក់មាត់ហេីយកូន មកនេះម៉ាក់ជូតអោយឯង! » ជីនបានដកហូតក្រដាសជូតមាត់អោយនាយតូវទាំងផ្តល់ស្នាមញញឹមពេញលេញទៅអោយគេ។

គ្រួសារមហាវ៉ល់Where stories live. Discover now