36.យេីងជាប្តីរបស់ឯង

435 62 5
                                    

     យេីងស្លេះរឿងគ្រួយារមហាវ៉ល់បន្តិចសិន ចូលមកមេីលគូរឆ្កែឆ្មាដែលតែងតែឈ្លោះគ្នានោះវិញ។ តាន់ឧស្សាហ៍ចេញចូលមន្ទីពេទ្យខ្លាំងជាងគ្រួសាររបស់គេទៀតដេីម្បីមកមេីលនាយមិកដែលគេងសន្លប់លេីគ្រែមិនទាន់ដឹងខ្លួន។

« នេះកាលណាឯងងេីបហា៌អាបារាំង! តិចទៀតហូប៊ីរៀបការហេីយ ឯងមិនចង់ចូលរួមពីធីមង្គលការគេទេឬ? » សមាជិកគ្រួសារមិករវល់ត្រៀមរៀបចំពីធីបណ្តេីរៗទេីបមិនបានមកមេីល ណាមួយមានតាន់ហេីយ ទុកអោយគេ....អឹមអឹម ទៅ!

« ងេីបមកវិញបានទេ យេីងសុំអង្វរ យេីងមានអារម្មណ៍ថាល្ហល្ហែវខ្លាំងណាស់!! » តាន់យំចេញមកទាល់តែបាន ប៉ុន្មានថ្ងៃនេះគេនិយាយរកមិករហូតតែ មិកមិនក្រោកមកឈ្លោះជាមួយគេនោះទេ។

« ប៉ា...ប៉ា...» សម្លេងស្អកៗចេញពីមាត់មនុស្សដែលសន្លប់នោះ តាន់ភ្ញាក់ព្រឺតដូចគេទះ ហេីយស្ទុះមកមេីលមិកយ៉ាងលឿន។

« មិក...ឯង ឯងដឹងខ្លួនហេីតមេនទេ? មិក..មិក »

«....» មិកបានបេីកភ្នែកមក មនុស្សមុនដំបូងដែលគេឃេីញគឺជាតាន់។ គេក្រោកមក ហេីយដកអុកសុីសែចេញពីមាត់ដោយខ្លួនឯង

« ចាំយេីងហៅព*..»

« មិនបាច់ទេ! ហេតុអីមុនទុកអោយយេីងស្លាប់ទៅ??? »
លឺសម្តីមិកនិយាយបែបនេះ តាន់បញ្ឈប់ដំណេីរជេីងភ្លាម ងាកសម្លឹងមកមេីលមុខនាយកូនកាត់នេះវិញ

« ឯង...ឯងនិយាយស្អីឯង! »

« មិចក៏មិនទុកអោយយេីងស្លាប់? ហេតុអីមិនអោយយេីងស្លាប់ទៅតាមប៉ារបស់យេីង? ហ្ហឹកយេីងចង់ស្លាប់អោយយេីងស្លាប់ទៅ!!! »

« អាយ៎ មិក កុំអី!!! » តាន់ឃាត់ដៃនាយមិកយ៉ាងលឿនពេលនាយងេីបមកភ្លាម កញ្ឆក់យកកូនកាំបិតដែលដោតជាប់ផ្លែឈេីក្បាលគ្រែពេទ្យ បម្រុងយកមកចាក់ទ្រូងខ្លួនឯងអោយស្លាប់។ តាន់ប្រឹងអស់កម្លាំង ហេីយក៏ដណ្តេីមបានកំាបិតយកមកកាន់ រួចយារដៃះអ្នកជំងឺនោះមួយដៃ..

ផាច់!!!!!

« ឯងឆ្កួតមេនទេអាមិក!!!??? ឯងឆ្កួតមេនទេហ្ហាស់!! »
តាន់ស្រែកសំលុតសួរទាំងភ័យ ទាំងបារម្ភ ទាំងខឹង គេសួរទាំងយំខ្លួនឯងទៀតផង

គ្រួសារមហាវ៉ល់Where stories live. Discover now