6. គុបទឹក ប៉ាតម្សៅអត់មីង!

472 56 2
                                    

ភូមិគ្រឹះលោកជំទាវ

« អញខឹង អញខឹង អញខឹងចង់ប្រេះទ្រូងស្លាប់ហេីយមានដឹងទេ?? » លោកជំទាវសែនខឹងពន់ពេក មកដល់ផ្ទះបោះកាបូបចោលមុាំងលេីឥដ្ឋផ្អេីលអ្នកបម្រេី ឯហូប៊ីខំតាមលួងម្តាយដែរ តែដូចជាមិនបាត់

« ម៉ាក់ ត្រជាក់ចិត្តសិនទៅណា ពិសាទឹកសិនទៅ » ហូប៊ីនាំម្តាយអោយអង្គុយលេីកៅអី រួចហុចទឹកអោយគាត់នឹងជួយរិទ្ធទ្រូង

« ហឹស! យេីងខ្មាស់គេពេញមួយផ្សាមានដឹងឬអត់ យេីងខ្មាស់គេណាស់ បាក់មុខដោយសាអាគ្រួសារហ្នឹង ឡប់ទាំងពូជ!! »

« ម៉ាក់ចិត្តត្រជាក់ៗ ម្យ៉ាងគឺ...»

« គឺអី! កូនគិតថាមកពីម៉ាក់អិញ្ចឹងឬ? »

« គឺបែបហ្នឹងហេីយម៉ាក់ មកពីម៉ាក់ទៅថាគេអោយគេមុនដែរ »
ហូប៊ីនិយាយតាមការពិតប្រាប់ទៅម៉ាក់ខ្លួនទាំងអោនមុខចុះ ព្រោះគេក៏មិនចេះកាន់ជេីងមនុស្សខុសដែរ។ លោកជំទាវមិននិយាយអីគ្រាន់តែហាក់មិនចេញមុននឹងនិយាយបន្តថា...

« ម៉ាក់ឈប់និយាយរឿងហ្នឹងហេីយ ប្រាប់ចុះណា៎កុំទៅពាក់ព័ន្ធជាមួយគ្រួសារនោះអោយសោះ! »

« បាទ ខ្ញុំដឹងហេីយម៉ាក់! »

« កូននេះណា៎ គួរតែសមជាមួយប្រុសអ្នកមានៗហាយសូ ចរិកសមជាកូនប្រសារម៉ាក់ ម៉ាក់ដឹងថាកូនក៏មិនស្រឡាញ់មនុស្សស្រីដែរ បេីយកជាប្រុស គឺម៉ាក់ជាអ្នករេីសអោយ! »

« បាទ ខ្ញុំដឹងហេីយម៉ាក់ » ហូប៊ីតបទាំងមុខក្រៀម នេះជាជីវិតរបស់គេ គេគ្មានជំរេីសមួយណាជារបស់ខ្លួនឯងឡេីយ

« បានហេីយ ឆាប់ទៅរៀបចំខ្លួនទៅ ល្ងាចចុះមកញុាំអាហារជាមួយម៉ាក់ក្នុងម៉ោង៦កន្លះល្ងាច ហាមលេីស ចាំថាកូនជាអ្នកមាន អ្នកថ្លៃថ្នូ ប្រកបដោយគុណធម៍សីលធម៍នឹងចរិយាធម៍ កុំយកគំរូតាមគ្រួសារឡប់ដែលយេីងបានជួបនោះអោយសោះបេីមិនចង់អោយម៉ាក់ចាប់ឃុំឯងទេ! ដឹងទេហូប៊ី!!  »

« បាទម៉ាក់ កូនដឹងហេីយ » ចប់សម្តី ហូប៊ីដេីរឡេីងទៅខាងលេីផ្ទះស្កឹមស្កៃចូលទៅបន្ទប់ប្រណីតល្វឹងល្វេីយយ៉ាងឯកា។ នេះហេីយជាជីវិតរបស់គេរាល់ថ្ងៃនោះ ប្រៀបដូចជាគំនូសបន្ទាត់ដែលវៀចសូម្បីបន្តិច ព្រោះគ្រប់យ៉ាងសម្រាប់គេគឺត្រូវតែល្អឥតខ្ចោះ ដេីរ ដេកឈរអង្គុយ ហេីយនេះជាអ្វីដែលម្តាយគេបង្រៀន។ តែគាត់បង្រៀននេះដូចជាបំបិតសិទ្ធគេពេកហេីយ។ ហូប៊ីគ្មានភាពក្លាហានក្នុងការតវ៉ានៃជីវិតមួយនេះទេ ព្រោះគេមានតែម៉ាក់ម្នាក់គត ដូចនេះគ្រប់ម៉ាត់គេត្រូវតែស្តាប់តាម

គ្រួសារមហាវ៉ល់Where stories live. Discover now