15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ

338 45 2
                                    

« អធ្យាស្រ័យផង សូមរក្សាសណ្តាប់ធ្នាប់ហេីយចៀសផ្លូវ ចៅហ្វាយពួកខ្ញុំត្រូវត្រឡប់ទៅវិញ » មិនដឹងជាមានមនុស្សមួយក្រុមមកពីណាសុទ្ធតែពាក់ឈុតជាអង្គរក្សមានវែនតា កាសត្រចៀកយ៉ាងឡូយសម្បេីម។ ពួកគេបានមកដល់កន្លែងគ្រួសារមហាវ៉ល់ដែលកំពុងញាប់ដៃជេីងបារម្ភពីហូប៊ីនោះ។ តែគ្មានអ្នកណាខ្វល់ពីសម្តីអង្គរក្សនោះប៉ុន្មានឡេីយ

« អធ្យាស្រ័យផងលោក..»

« យីពួកអាស្អីគេនេះ អត់បេីកគ្រាប់ឡាតែតមេីលថាមានមនុស្សរបួសអត់ទេហី!! » ជីមីនឆ្នាស់ឆ្នេីមគ្មានពីរ គេជួយរិតកជេីងអោយហូប៊ី រួចងេីបមកញ៉ែតៗដាក់បុរសឌាំងៗទាំងប៉ុន្មានទាំងដែលខ្លួនឯងឈរទៅត្រឹមពោះគេទេ

« មានបញ្ហាអីឬ...ហូប៊ី!! » សម្លេងបុរសជនជាតិបរទេសដែលនៅពីក្រោយអង្គរក្សទាំងនោះក៏ដេីរចេញមកមុខតែម្តង។ ជីមីនគ្រាន់តែឃេីញគឺ...

« ឆុយ! សង្ហារម្លេះវេីយកូនចៅអ្នកណា នាងថេយ៍ នាងថេយ៍ អាបារាំងនេះសង្ហាណាស់ហា៎ » ជីមីនលួចកេះថេយ៉ុងអោយមកជួយមេីល

« ឯណាសង្ហាជាងប្តីអញអត់!! អូយ..អូយ..សង្ហាមេនវេីយ ជីមីនតោះលែងប្តីចោល! » ថេយ៉ុង

« យីឡប់ទេហី ប្តីនាងឯងយកតាំងតោដេញកាប់ផ្អេីលហាង!!! »

« លោកមិក? » ហូប៊ីនិយាយឡេីងធ្វេីអោយគ្រប់គ្នាងាកមករកបុរសរាងសង្ហាកូនកាត់ពីរសាសន៍នេះ

« ជួបគ្នាម្តងទៀតហេីយ នេះយ៉ាងមិចហេីយរបួស? »មិក

« គឺអត់អីទេ! » ហូប៊ី

« ចុះនេះជា....»

« ជាគ្រួសាររបស់ខ្ញុំ នេះជាប៉ាតូចនេះប៉ាធំនឹងបងប្រុសខ្ញុំ » ហូប៊ី

« អូស៎...សួស្តីលោកពូទាំងពីរនឹងអ្នកទាំងអស់គ្នា »

« ហិហិ សួស្តីខ្ញុំឈ្មោះជីមីនបាទ អត់ទាន់មានប្តីទេ! »

« នាងកាមីនមកនេះ អញវៃនាងឯងអោយផ្អេីលផ្សាម្តង » សូហ្គាស្តាប់ឮខឹងប្រពន្ធចង់ហុយផ្សែងទេីបទាញក្បាលប្រពន្ធមកវិញទាំងនិយាយគំរាម

« ឃេីញប្រុសបារាំងមិនបាន! » សូហ្គា

« អេីមកពីឃេីញមិនបានហ្នឹង បេីឃេីញបានស្មានថាយកអាកញ្ចាស់ឯង » ជីមីនឆ្លៀតឌឺថែម

គ្រួសារមហាវ៉ល់Kde žijí příběhy. Začni objevovat