18.ដោះអាវខ្មៅនឹងគុបអូនមក!

376 49 1
                                    

     ក្រោមសំណេីចដ៏រីករាយនាព្រឹកនេះក៏មានកែវភ្នែកស្រទន់មួយគូរមេីលមកពួកគាត់ដែរ នោះគឺជាហូប៊ីដែលលបសម្លឹងមេីលមកទិដ្ឋភាពនេះជាយូរព្រោះតែពួកគាត់តែងតែបង្កបរិយាកាសរីករាយដល់សមាជិកនីមួយៗ ភាពកក់ក្តៅ សំណេីចនឹងការយកចិត្តទុកដាក់ទោះបីជាមានពាក្យខ្លះស្តាប់ទៅមិនពីរោះក៏ដោយ។

     ជីនតែងតែជាមេផ្ទះដ៏ល្អគ្រប់គ្រងគ្រួសារនឹងជាភរិយាដ៏ល្អ គាត់ស្មោះត្រង់ ស្រទន់ ផ្អែមល្ហែមជាមួយស្វាមី គាត់មេីលថែកូនៗនឹងផ្តល់ក្តីស្រឡាញ់អោយកូនស្មេីៗគ្នា មិនថាកូនបង្កេីតឬកូនប្រសារក៏ដោយ។ បាយទឹកគាត់តែងតែក្រោកពីព្រលឹមរៀបចំ ទោះគាត់ជាប្រុស ចានឆ្នាំងលាងសម្អាតទុកដាក់ ដែលរឿងទាំងនេះអ្នកខ្លះមិនដឹងអីបន្តិច គ្រាន់តែមេីលមកគ្រួសារនេះគ្មានសណ្តាប់ធ្នាប់ជេរគ្នាលស់ព្រឹកតែប៉ុណ្ណោះ តែការពិតនោះវាគ្រាន់តែជាការលេងសេីចដេីម្បីសប្បាយៗទេ។

     ណាមជូនវិញគាត់ជាឪពុកដ៏កក់ក្តៅជាប៉ាក្មេកពោរពេញដោយដំបូន្មាននឹងជាលោកប្តីដ៏បរិសុទ្ធអង់អាចម្នាក់របស់ប្រពន្ធគាត់ គាត់មិនដែលធុញទ្រាន់ជាមួយចរិកប្រពន្ធនឹងស្ថានភាពក្នុងគ្រួសារទោះលក្ខខណ្ឌណាក៏ដោយ គាត់មិនដែលក្បត់ប្រពន្ធជាមនុស្សប្រុសរបស់គាត់ ទៅលួចមានញីឈ្មោលដ៏ទៃ ប្រដៅកូនៗពិសេសតែងតែគាំទ្រប្រពន្ធរាល់សកម្មភាព។ គិតទៅមេីលថាគ្រួសារមួយនេះមានរឿងអស្ចារ្យបានលាក់បាំងច្រេីនណាស់ដែលមិនចង់អោយអ្នកទាំងអស់គ្នាដឹង។

     ហូប៊ីញញឹមពីចម្ងាយ ហេីយក៏ហួសសម្លឹងដល់មនុស្សប្រុសម្នាក់ដែលកំពុងតែរីករាយជាមួយអាហារពេលព្រឹករួមតុគ្រួសាររបស់គេ អារម្មណ៍អណ្តែតអណ្តូងជ្រាតចូលមកនូវរឿងរ៉ាវកាលពីយម់មិញនោះ។ ហូប៊ីបែងចែកមិនដាច់ទេ....

« ប៊ីន យេីងពិតជានៅតែចង់សុំទោសឯងដែលមិនអាចស្រឡាញ់ឯងបាន!! តែ...តែហេតុអីក៏...» រាងតូចនិយាយមិនចេញទេ យប់មិញគេស្តាប់លឺសម្តីគ្រប់ម៉ាត់ដែលសូប៊ីននិយាយ ទេីបព្រឹកនេះខ្លួនគេបែរជាមានអារម្មណ៍អណ្តែតត្រសែតមិនដឹងកោះត្រេីយមិនយល់ថាខ្លួនគិតអី ពិសេសប្រែជាសោកសៅភ្លាមក្រោយលឺពាក្យយប់មិញពេលសូប៊ីននិយាយថាគេនឹងដោះលែងខ្លួន។
គិតត្រឹមត្រង់នេះរាងតូចតាំងអារម្មណ៍អោយល្អវិញ រួចចុះមកក្រោមដេីម្បីមកញាំអាហារជាមួយពួកគាត់គ្រាន់តែចុះមកភ្លាមក៏...

គ្រួសារមហាវ៉ល់Where stories live. Discover now