32. បេសកកម្ម នំប័ុងបាក់យ៉ុង

364 58 5
                                    

     ឡានខ្មៅស្រិលបរចេញទៅលឿនស្លេវថែមទាំងមានឡានទាហានជាច្រេីនគ្រឿងបេីកតាមការពារសុវត្តិភាពពួកគេពីក្រោយជាច្រេីនព្រោះដឹងថា ចារកម្មបានមកដល់ទីនេះរួចទៅហេីយ។ មិកនាំតាន់នឹងហូប៊ីនចូលទៅកាន់បន្ទប់សំងាត់ដែលបានរៀបចំដោយរដ្ឋាភិបាលជប៉ុបសម្រាប់ការពាតសុវត្ថិភាពរបស់ពួកគេទាំងបីអ្នក។
     ហូប៊ីមានទឹកមុខមិនស្រស់ទាល់តែសោះ ក្នុងចិត្តកំពុងតែបន់ព្រះសុំអោយតាមថែរក្សារគ្រួសាររបស់គេទាំងមូល

« ប៊ី...តេីអូននៅពិបាកចិត្តមេនទេ? » មិកដេីរចូលមកសួរ

« មេនហេីយបង! ខ្ញុំបារម្ភពីប៊ីន ហេីយអ្នកម៉ាក់លោកប៉ា »

« កុំបារម្ភអី អូនដឹងថាថាពួកគាត់នេះខ្លាំងកំរិតណាហេីយ ត្បិតថាពេលខ្លះរាងបែកស្លុយក៏ពិតមេន! » មិក

« មេនហេីយ ខ្ញុំធ្លាប់មេីលងាយគ្រួសារគាត់ដែរកាលពីដេីមរឿង ដល់ឥឡូវម្នាក់ៗសុទ្ធតែអស្ចារ្យមិនគួរអោយជឿ នេះបានថា កុំចេះតែមេីលងាយមនុស្សត្រឹមសម្បកក្រៅ! » តាន់

« នឹកឃេីញកាលហ្នឹងបងត្រូវរបស់ពួកគាត់មិមស្ទេីរទេតាន់! » ហូប៊ីសេីចពេលរំលឹកកាលពីដំបូងៗនៅពេលតាន់ទៅលេខផ្ទះគ្រួសារមហាវ៉ល់

« ញញឹមវិញហេីយមេនទេហ្នឹង? »

« ហិហិ អរគុណាណាស់បងប្រុសទាំងពីរ? » ហូប៊ីញញឹមអរគុណដល់ពួកគេទាំងពីរក្នុងឋានះជាបងប្រុស ពួកគេក៏ញញឹមទៅកាន់នាយតូចវិញ ហេីយពេលនោះដែរក្រសែរភ្នែកនាយតាន់នាយមិកបានប្រទាក់គ្នាយ៉ាងយូរ ក្នុងក្រសែរភ្នែកគេទាងពីរពិបាកនឹងនិយាយចេញមកណាស់ថាគិតអ្វីអ្នកណាគិតអ្វី

ផាំង!!!!

« អាយ៎!!!! » ភ្លាមនោះ កញ្ខក់ប្រវែងក្រាស់ខ្មឹកបានបំបែកឡេីយហេីយលេចចេញនៅចារកម្មទាំងដប់អ្នកពាក់ឈុតខ្មៅទាំងអស់នចូលមកកាន់បន្ទប់សំខាន់ដែលគេទាំងបីកំពុងតែនៅ។ តាន់ ហូប៊ីភ័យយ៉ាងខ្លាំងពួកគេអោបគ្នាហេីយរត់ទៅក្រោយខ្នងនាយមិក។

« ពួកឯងជាអ្នកណា ទាហាន ទាហាន! »

« គឺប៉ាទេកូន កុំស្រែកអី? »

គ្រួសារមហាវ៉ល់Where stories live. Discover now