33.💥💥

356 56 0
                                    

     សាស្ត្រាញដាក់កាំភ្លេីងចុះក្រោមវិញសម្លឹងមេីលទៅកាន់ដំណេីរកូនប្រុសដែលកំពុងតែចុះមករកខ្លួនទាំងទឹកភ្នែកនោះ។មិកចុះមកដោយមានតាន់ដេីរពីក្រោយគេ  ក្រុមចារកម្មចង់បាញ់គេទាំងពីរអ្នកទៅហេីយ តែត្រូវបានសាស្ត្រាញឃាត់

« ចាប់គេទាំងពីរដាក់ខ្នោះទៅ! កុំបាញ់គេអោយសោះគេជាកូនប្រុសយេីង!! »

« អឺយ! មិចបានចាប់អញចឹង អញអត់ដឹងអីផង » តាន់នេះសាច់កម្មណាស់ មិនត្រូវជាស្អីផងចូលមកស្លាប់រស់នឹងគេដែរ អាណិតដែរតែអាណិតមិនចេញ! ។ មិកនឹងតាន់ត្រូវបានដាក់ខ្នោះទាំងពីរអ្នក ហេីយបញ្ជូនអោយឈរផ្តុំជាមួយគ្រួសារមហាវ៉ល់ទាំងអស់

« ប៉ាធ្វេីបែបនេះធ្វេីអីប៉ា? ប៉ា...ឈប់ទៅ! » មិកលត់ជង្គង់ចុះចំពោះមុខឪពុកទាំងយំ ឯសាស្តា្រញវិញ ងាកចេញទៅម្ខាងដោយមិនចង់ឃេីញទឹកភ្នែកកូនរបស់គាត់នោះទេ

« ចាប់គេចេញពីមុខយេីងទៅ ហេីយចាក់ចោរ ពួកយេីងត្រៀមបំផ្ទុះគ្រាប់នុយក្លេអ៊ែ» សាស្ត្រាញ

« ទទួលបញ្ជាទាន » ចារកម្មបានធ្វេីការចាក់សោរសំងាច់ដេីម្បីចូលទៅរកគ្រាប់នុយក្លេអ៊ែ។ កូនចៅសាស្ត្រាញម្នាក់ អូសខ្លួនមិកចេញពីមុខឪពុកគេតែគេប្រឹងរេី រេីរហូតទាល់តែមកឈរចំពីមុខឪពុកទាល់តែបាន

« មានហេតុផលអីដែលត្រូវធ្វេីបែបនេះ? មានហេតុផលអីដែលប៉ាត្រូវបំផ្លាញពិភពលោកនេះចោល? ហ្ហឹក..ប៉ាជាមនុស្សអាក្រក់ តាំងពីតូចរហូតដល់ធំខ្ញុំខំគិតថាប៉ាខ្ញុំជាវីរបុរស ប៉ាខ្ញុំជាពេទ្យដ៏ល្អសង្គ្រោះមនុស្ស តែការពិតប៉ាកុហកខ្ញុំមករហូត! ប៉ាធ្វេីបែបនេះធ្វេីអី? ឈប់ទៅប៉ា ខ្ញុំសុំប៉ាទៅចុះ!! » មិកស្រែកសួរឪពុក យំយ៉ាងកំសត់ សាស្ត្រាញគាត់មេីលទៅអាក្រក់តែគាត់នៅតែខំទប់ទឹកភ្នែកមិនចង់អាណិតកូនដែរ

« កូនសួរប៉ាថាហេតុអីមេនទេមិក? ប៉ាធ្វេីគឺដេីម្បីឯងណាកូន! »

« ប៉ាមិនមេនធ្វេីដេីម្បីខ្ញុំទេ ប៉ាធ្វេីដេីម្បីខ្លួនឯង!! ហ្ហឹកៗ ខ្ញុំស្អប់ប៉ា ខ្ញុំស្អប់ប៉ា!!! » មិកស្រែក

« ស្អប់ប៉ាចុះកូន មិនយូរមិនឆាប់ទេ ប៉ាគង់តែស្លាប់ដដែល ហេីយពេលគ្រប់យ៉ាងនឹងក្លាយជារបស់កូន កូននឹងក្លាយទៅជាអ្នកដឹកនាំមនុស្សទូរទាំងផែនដីនេះ! »

គ្រួសារមហាវ៉ល់Where stories live. Discover now