21.ចាកចេញ

354 51 1
                                    

#ផ្ទះគ្រួសរមហាវ៉ល់

     មិកបានដឹកដៃរាងតូចហូប៊ីចូលមកក្នុងផ្ទះទាំងញញឹម វត្តមានគេទាំងពីរក៏អោយសមាជិកគ្រួសារនេះនាំគ្នាទះដៃបញ្ញួសដែរ

« អូហូ ទេីបមកពីណាដូចជាញញឹមស្រស់ដល់ហេីយ ថ្ងៃណាចូលរោងការទៅនៀក៎ ចង់ញុាំក្បាលជ្រូក » ថេយ៉ុងបញ្ជួសឡេីងខាងកម្លោះអៀន តែខាងស្រីដូចគ្មានអារម្មណ៍អីទេ ដោយដឹងថានេះជាការសម្តែងរបស់ពួកគាត់

« អ្វីទៅក្បាលជ្រូក? » មិកនាយមិនស្គាល់ព្រោះគេបរទេសនោះអី

« ចាំទៅស្រុកយេីងនាំឯងទៅញុាំ ឆាប់សុំប្អូនយេីងរៀបការឆាប់ៗទៅ » ជុងហ្គ្កប្តីការថេយ៍ក៏ចូលដៃជេីងណាស់ដែរ នាយដេីរមកមិកធ្វេីអោយមិកនេះអៀនចង់តែជ្រែកដី

« បាទ! »

« អូហូមិក ក្មួយមកហេីយមេនទេ មកនេះមកជុំគ្នាញុាំងអាហារពេលល្ងាចតែម្តងទៅណា » ជីនបានចូលមករាក់ទាក់ទាញដៃជេីងអោយមិកទៅអង្គុយលេីកៅអីក្បែរហូប៊ីដែរដោយមិនអាចអោយគេប្រកែកទាន់។

« អឹមប៉ាវា ទៅក្រៅដាក់បាយអោយឆ្កែតិចណា៎ » ជីនបង្គាប់អោយប្តីគាត់ទៅក្រៅភ្លាម

« ហាក៎? ផ្ទះយេីងមានឆ្កែមានកាល! » ណាមជូន

« ថាអោយទៅក៏ទៅៗ និយាយច្រេីនមេនអាកញ្ចាស់នេះ! » ជីនសម្លក់មុខចង់សុីសាច់

« ទៅក៏បាន ហិកប្រេីគេអាហូត! » លោកណាមជូនងេីបចេញទៅទាំងមុខស្អុយប៉ែស ធ្វេីអោយសមាជិកផ្ទុះសំណេីចមិនលេីកលែងសូម្បីតែមិក។

« ញុាំទៅណា៎កុំក្រែងចិត្តអី សុទ្ធតែជាស្នាដៃពូទាំងអស់ » ជីន

« បាទអរគុណណាស់ ប៊ីអូនឆាប់ញុាដែរទៅ » មិក

« បាទ! » គ្រួសារក៏បាមចាន់ផ្តេីមការញុាំយ៉ាងស្ងៀមស្ងាត់ខុសពីធម្មតា អេ...ឬក៏ដោយសារមិនហ៊ានបញ្ចេញចរិកពិតព្រោះមាននាយមិកនៅ?

មួយសន្ទុះក្រោយមក មិកមានអារម្មណ៍ថាវិលមុខខុសប្រក្រតី គេគ្រវីក្បាលទៅមក ព្យាមយាមស្រវាចាប់ដៃហូប៊ីមនុស្សដែលគេស្រឡាញ់

« ប៊ី...អូន..អូននៅឯណា? »

« មិក! មិកយ៉ាងមិចហ្នឹង? ម៉ាក់...បងប្រុស មិកកេីតអី? » ប៊ីហេតុតែមិនដឹងរឿងគេក៏ភ័យឡេីងភ្លាម

គ្រួសារមហាវ៉ល់Where stories live. Discover now