10. យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ

455 67 7
                                    

« នុយក្លែអែគ្រាប់ទី១០ ដែលពួកយេីងទេីបនឹងរកឃេីញថ្មីៗនេះ វាស្ថិតនៅប្រទេសជប៉ុនដែលជាប់ដែនព្រំប្រទល់ ជិតប្រទេសជិតខាងនោះ វាស្ថិតនៅតំបន់កក អស់រយ:ពេលជិតមួយសតវត្សហេីយ ហេតុនេះហេីយបានជាពួកយេីងមិនអាចរកឃេីញអោយលឿនជាងនេះ ពួកយេីងទេីបហ្នឹងបានដឹងក្រោមផ្កាយរណបថតមកពីខាងលេីនោះទេ! នាពេលនេះតំបល់ប៉ូលក៏ត្រូវបានរលាយបន្តិចម្តងៗក្រោមពន្លឺព្រះអាទិត្យ គ្រាប់បែកនេះនឹងចាប់ផ្តេីមដំណេីរការឡេីងវិញ ហេីយវាហ្នឹងផ្ទុះឡេីងបំផ្លាញពិភពលោកយេីងដូចជាគ្រាប់បែកផ្សេងៗទៀតកាលពីសតវត្សមុនៗមិនខាន ប្រទេសទាំងមូលនឹងរងគ្រោះពីសេសវិទ្យុសកម្មចេញពីនុយក្លែអែ វានឹងបំផ្លាញមនុស្សជាតិមិនខាន! »

«.....»

« កញ្ចាស់ ក្រមុំ កាតិប អាត់ អញឈ្នះទៀត តោះ វៃកន្ទេស! »

« មេីលប្តីច្រៀងបទ មាន់ស្រែរដូវកាលទី១មួយមេីលអូនចង់ស្តាប់ »  ជីនសំណូបពរប្តីហាក់ចាត់សម្តីលោកមន្ត្រីមិនគួរអោយស្តាប់ដូចជាបទមាន់ស្រែកឡេីយ

« មាន់ ចូលចិត្តណាស់ញុាំតែមេមាន់ រកតែស្លាបហេីយនឹងភ្លៅមាន់ ហេីយចូលចិត្តញុាំតែបបរមាន់ ហាសហា រាំៗ ឌីជេចាក់ភ្លេង »

ទឺតទឺតៗ

      សាលទាំងមួលក៏មកជាមានភ្លេីងរាត្រីទៅវិញ ហេីយបទមានស្រែលឺរងំៗ គ្រួសារនេះក៏ទៅដឹកដៃលោកមន្ត្រីធំមករាំរហូតដល់គាត់សន្លប់ដួលលេីដី ប្រឹប~

« ហូយជួយផងលោកមន្ត្រីសន្លប់! ស្លាប់បាត់ទេដឹង? »

« ប្តីលោតកន្លង » ជីនស្រែកអោយណាមជូនលោតកន្លងគាត់ ព្រោះសន្លប់ស្ងាត់មាត់ហេីយអត់ឃេីញឆ្លេីយសោះ

« ១...២...៣...១...២...៣ »

« មេីល៎ម៉ាក់ កូនខាំកែងជេីងវិញ » សូប៊ីនសុំខ្លួនមកជួយខាំកែងជេីង គេហាមាំត់ខាំមួយទំហឹង ហាំ~!

« អូយយូយ៎!! អូយៗឈឺណាស់ៗ ជួយៗ »

« ហេសហេ ដឹងខ្លួនវិញហេីយ ស្មានថាស្លាប់បាត់ហេីយតេី ?»

« យេីងមិនងាយងាប់ទេដរាបណាពួកឯងមិនទាន់ធរណីស្រូបទៅបាត់នោះ ហឹស! ពួកអាឯងឃេីញចឹងមិនមកជួយទេអត់បានការទាំងអស់គ្នា » វ័យចំណាស់ថ្នាក់ខ្ពស់ដេីរមកកៅអីគាត់វិញរួចថាទៅអោយអង្គរក្សផ្សេងៗបន្តិចនឹងមេបញ្ជាការផ្សេងៗដែលអង្គុយគ្មានហ៊ានងេីបគូតសោះ

គ្រួសារមហាវ៉ល់Where stories live. Discover now