19.ពូជអ្នកចម្បាំង

316 46 1
                                    

     កាត់មកខាងហូប៊ីជាមួយនឹងលោកមិកបុរសគ្រងឈុតយ៉ាងសង្ហាវិញ កំពុងតែនៅក្នុងឡាននៅឡេីយទេ ដោយអង្គរក្សរបស់លោកមិកជាអ្នកបេីកបរ ឯបាំងខាងក្រោយមិកអង្គុយមួយចំហៀងឯរាងតូចអង្គុយងាកមេីលទេសភាពទាំងស្នាមញញឹមរីករាយ

« ប៊ី! »

« បាទ! អេស! » គ្រាន់តែបែរមកភ្លាម មុខរាងតូចក្រមិចថ្ពាល់មូលក្លំមាមន្តស្នេហ៍ បានបែរទៅកៀកជាមួយមុខកម្លោះកូនកាត់ពីរសាសន៍នេះយ៉ាងស្និតស្នាល។ មិកស្លឹងមេីលមុខរាងតូចទាំងមិនហ៊ានដកដង្ហេីមបន្តិច ក្លិនកាយក៏ក្រអូបសាយភាពអន្ទាក់ដួងចិត្តកម្លោះមិកហេីយ

« អឺ..សុំទោស » នាយកម្លោះងាកចេញទាំងអៀន

« បាទ មិនមានអីឯណា និយាយចឹងមិកចង់នាំខ្ញុំទៅណាដែរ! » ហូប៊ីសម្តែងបោកបែបនេះពិតជាសមមិនគួរអោយជឿសោះ ព្រោះតែរាល់ដងស្រគត់ស្រគមណាស់ ឥឡូវបែរមកចាប់ដៃអ្នកកម្មោះពេញៗថែមទាំងឆ្លៀតអង្អែលទៀតផង។ ទាំងមិនដឹងថាការសម្តែងនេះជាចរន្តឆក់ទាញអង្រួនបេះដូងកម្លោះមិកនេះស្ទេីរឆ្កួត

« អឺ..គឺ..»

« សុំទោសមិន នេះជាអោកាសហេីយ » ប៊ីមេីលដឹងភ្លាមថានាយមានអារម្មណ៍យ៉ាងមិចតែពិតជាសុំទោសព្រោះនេះជាភារកិច្ច

« គឺ..គឺខ្ញុំនាំប៊ីទៅញុាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយកន្លែងដែលល្បីជាងគេ ប៊ីចង់ទៅទេ? »

« លោកមិកជាធម្មតាចូចចិត្តអាហារថ្លៃៗបែបនេះក៏អត់? »

« អត់ទេ និយាយតាមត្រង់ចុះប៊ី ខ្ញុំចូលចិត្តអាហារតាផ្លូវជាង ព្រះវាងាយ សាមញ្ញ នឹងមិនចាំបាច់រៀបឬកច្រេីន »

« អរ...» រាងតូចលាន់មាត់មួយម៉ាត់ មិននឹកស្មានថា កម្លោះកូនកាត់ពីរសាន៍លំដាប់នេះបែរជាមានចំណូលទៅអាហារតាមចិញ្ចេីមផ្លូវទៅវិញ វាសឹងតែមិនគួរអោយជឿ

« ចឹង យេីងទៅទីនោះវិញទៅ »

« ប៊ី...»

« មិក! ខ្ញុំសម្រេចតាមលោកណា ព្រោះខ្ញុំក៏ជាជនសាមញ្ញម្នាក់ដែរ ខ្ញុំមិនចេះហាយសូរអ្វីទេ »  រាងតូចនិយាយទាំងស្រទន់ដាក់នាយ ធ្វេីអោយបេះដូងនេះរង្គោះរង្គេីទៀតហេីយ ពិសេសពួកគេទាំងពិតថែមទាំងកាន់ដៃគ្នាក្នុងឡានយ៉ាងស្និតស្នាល តែសម្រាប់ហូប៊ីវិញអារម្មណ៍គេគឺគ្មានអ្វីនោះទេ។

គ្រួសារមហាវ៉ល់Where stories live. Discover now