30.អាតាប៉ែបារាំង

365 62 2
                                    

     បន្ទាប់ពីឆ្កែឆ្មាឈ្លោះគ្នាអស់មួយល្ងាចមក តាន់ត្រូវមកញុាំអាហារនៅឯតុអាហារតែឯងវិញដោយសារគ្រួសារណាមជូនទាំងអស់បានញុាំរួចហេីយនៅឡេីយតែគេនោះទេ តែអេ...គេមិនមេនញុាំតែឯងឯណា មានមនុស្សចំនួនប្រាំបួនអ្នកអង្គុយជុំវិញគេ។

« ធ្វេីស្អី មួយថ្ងៃទេីបចេញមកសុីបាយ?  » ជីនសួរភ្លាម

« អឺ...គឺ...»

« គេរវល់ដេកណាម៉ាក់! ដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ » មិកជួយនិយាយ

« អឹម ការពិតនេះយេីងមកជុំគ្នាអស់ហេីយ សល់ជាងប្រាំម៉ោងទៅបួនម៉ោងទៀតយន្តហោះរបស់យេីងនឹងទៅដល់ទឹកដីជប៉ុននៃទីក្រុងតូក្យូ! ហេីយម៉ាក់ចង់អោយពួកឯងត្រៀមខ្លួនអោយហេីយ ស្តាប់លឺទេ? » ជីន

« បាទម៉ាក់! » កូនៗនិយាយ

« ចុះខ្ញុំនោះម៉ាក់! » មិកបានសួរសំណួរនេះឡេីងបណ្តាលអោយជីននឹងស្វាមីគាត់ងាកមេីលមុខគ្នាបន្តិចសិន

« អឹម! ប៉ានឹងម៉ាក់បាននិយាយគ្នារួចហេីយ មិក ហូប៊ី នឹងឯងដែរអាតាន់! ពួកកូនត្រូវតែនៅទីស្នាក់ការជាមួយរដ្ឋាភិបាលជប៉ុន! ពួកកូនមិនអាចចុះបេសកកម្មនេះជាមួយពួកយេីងបានទេ វាគ្រោះថ្នាក់ណាស់!» ណាមជូន

« តែ...»

« ហូប៊ីអូន! លេីកនេះបងស្របតាមសម្តីប៉ានឹងម៉ាក់ទាំងអស់! អូននៅទីនេះហេីយទេីបមានសុវត្ថិភាព! » សូប៊ីនបានប្រាប់ទៅកាន់រាងតូចហេីយអង្អែលថ្ពាល់គេថ្នមៗបញ្ជាក់ថាគេពិតជាមិនចង់អោយរាងតូចទីផ្សងគ្រោះថ្នាក់ជាមួយគេមេន

« តែប៉ា...ខ្ញុំគិតថាមានតែខ្ញុំទេទេីបអាចបញ្ឈប់ក្រុមចារកម្មទាំងនោះបាន! » មិកនិយាយទាំងទឹកមុខយ៉ាងស្មេីរធេងបន្តិច

« ចារកម្មទាំងនោះជាកូនចៅរបស់ប៉ាខ្ញុំ! ហេីយប៉ាខ្ញុំបានស្លាប់បាត់ទៅហេីយ ដូចនេះអ្នកបន្តដំណែងរបស់គាត់គឺជាខ្ញុំ! » មិក

« មិក! ចារកម្មទាំងនោះកាចសាហាវជាងអ្វីដែលកូគិតទៅទៀត! ការពិតចារកម្មទាំងនោះមិនមេនជាមនុស្សទេ! » ពាក្យជីនបានធ្វេីអោយកូនៗរបស់គាត់ឆ្ងល់នឹងភាំងជាខ្លាំង

គ្រួសារមហាវ៉ល់Where stories live. Discover now