23.Tears

335 48 3
                                    

បរិយាកាសខាងក្រោម

     នៅឯខាងក្រោមសមាជិកគ្រួសារបានមកប្រជុំគ្នារួចរាល់អស់ទៅហេីយ ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះបេសសកម្មនាពេលនេះភ្លាម។ ម្នាក់ៗគ្រងឈុតអាវស្បែកពណ៍ខ្មៅ កាំភ្លេីងចងជាប់ចង្កេះ វែនតាខ្មៅ ហុឺហា៎ឡូយឆាយសង្ហាខ្លាំងណាស់ នេះបានសមជាបេសកជនពិតៗ មិនមានក្លែងបន្លំឬបែកស្លុយអ្វីឡេីយ។
     ហេីយបេីយេីងក្រឡេកភ្នែកមករកតុអាហាររបស់គ្រួសារនេះវិញ យេីងក៏បានឃេីញបុរសខ្ពស់ស្រឡះកូនកាត់ពីរសាសន៍ម្នាក់កំពុងតែអង្គុយយ៉ាងកំសត់ទឹកមុខនាពេលនេះពិបាកជាងអ្វីៗទាំងអស់ លាក់ទុក្ខនៅភាពគ្រាំគ្រារយលានជម្ពូក ឈឺចិត្តជាងត្រូវគេយកកាំបិតមកអារសាច់ ក្រោយពីបានដឹងរឿងរ៉ាវខ្មៅងងឹតរបស់ឪពុកខ្លួននឹងមនុស្សម្នាក់ដែលខ្លួនដាក់ចិត្តស្រឡាញ់។
   
« ក្មួយ! ឯងហូបអីសិនទៅ ហេីយសម្រាកនៅទីនេះហេីយ » ជីនបានប្រាប់រឿងគ្រប់យ៉ាងទៅកាន់នាយមិកអស់ទៅហេីយ ព្រមទាំងរឿងរបស់ហូប៊ីថែមទៀតថារឿងរ៉ាវកន្លងមកវាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។

« កុំសម្លាប់ប៉ាខ្ញុំបានទេ ត្រឹមជញ្ជូនគាត់ចូលគុក គឺចាត់ទុក្ខថានេះជាការដាក់ទៀនអោយមកខ្ញុំក៏បាន! » នាយនិយាយទាំងទម្លាក់ទឹកមុខមិនសូម្បីតែហ៊ានងេីបមកនិយាយជាមួយអ្នកគ្រប់គ្នាឡេីយ

« ពួកយេីងមិនហ៊ានធានាទេ បេីប៉ាឯងតដៃ ពួកយេីងក៏មិនទុកដែរ » ណាមជូន

« ខ្ញុំសុំទៅចុះ ខ្ញុំសំពះក៏បាន កុំធ្វេីអីប៉ាខ្ញុំ គាត់ខុសមែន តែ...តែខ្ញុំជាកូនគាត់ សូមអង្វរផងចុះ » ភ្លាមៗមិនក៏លុតជង្គង់ចុះនៅចំពោះមុខណាមជូនដេីម្បីសុំគាត់ ទាំងលុនតួ ជាមួយដៃប្រណម។ នេះបញ្ជាក់ថាទោះមិកដឹងថាឪពុកអាក្រក់យ៉ាងណាក៏នាយនៅតែស្រឡាញ់ឪពុករបស់នាយដែរ។ ចាំថាឪពុកនាយទោះអាក្រក់ល្អក៏គាត់នៅតែជាឪពុក។ណាមជូននឹងគ្រួសារគាត់ ឃេីញបែបនេះបានត្រឹមតែអាណិតហេីយក៏ចង់សុំទោសទៅមនុស្សស្មោះត្រង់ គ្មានកំហុសម្នាក់នេះដែលត្រូវបានគេបោកប្រេីមករហូត

« អធ្យាស្រ័យអោយពួកយេីងផងណាមិក! បេីកមានរឿងអីកេីតឡេីងលេីឪពុកឯង ខ្ញុំនឹងទទួលឯងជាកូនប្រុសរបស់ខ្ញុំ! » ណាមជូន

គ្រួសារមហាវ៉ល់Where stories live. Discover now