7. យីអាស្អីគេនេះ!

437 56 1
                                    

« អៅ! អាប៊ីន! មុខស្អុយតម្លេះអាប្អូនថ្លៃ! » ជីមីនស្រាប់តែឃេីញប៊ូនមុខស្អុយស្ទុះចូលទៅសួរ រួមទាំងថេយ៉ុងនឹងបងៗគេដែរ

« គ្មានយ៉ាងម៉េចទេ គេចាំអូនប៊ីគេហ្នឹង មិនឃេីញគេមកមុខអោយស្អុយដូចអាចម៍!! » ជីនជាម៉ាក់ប្រាប់ទៅកូនៗ

« អរ...គេមិនមកក៏អត់ទៅ វាមិនដែលទេប៊ីនជួបគេម្តងគេក៏មកលេងផ្ទះយេីងនោះ! »

« ហ្ហឹកៗ ហា៎!!!! » ប៊ីនស្រែកយ៉ៃ ទម្លាក់ខ្លួនលេីដីយំរ៉ូសជេីង

« មិនដឹងទេ មិនដឹង ប៊ីប៊ីត្រូវតែមក ហ្ហឹកៗ ប៊ីប៊ីត្រូវតែមករកគេ »

« ងាប់ហេីយ មេីលវាយំ!! » ទាំងគ្រួសារហួសចិត្តពន់ពេកយំដូចអាណាចាក់ក គ្មានអ្នកណាទៅជួយលួងគេទេគឺឈរច្រត់ដៃមេីលគ្រប់គ្នា

« អូនលេីកគេទៅ ខ្ទិចស្មៅអស់ហេីយបេីរ៉ូសម្លឹងៗ » ណាមជូន

« បាច់ទេបង អោយយំហ្នឹងទៅ » ជីន

បុីត៚បុីត៚

ភ្លាមនោះស្រាប់តែសុីភ្លេឡានបានបន្លឺមក ប៊ីនឈប់យំភ្លាម ងាកទៅរកប្រភពដេីម ទាំងគ្រួសារក៏ចំហមាត់ព្រោះឃេីញឡានទំនេីបម៉ាកឡាំប៊ូគីនីបានចតនៅមុខរបងផ្ទះគេ ហេីយពេលដែរ...

« អាពៅ នោះប៊ីប៊ីឯងនួក៎ »

« ប៊ីប៊ី!! » សូប៊ីនរីករាយជាងត្រូវឆ្នោតប៉ុសAទៅទៀត គេងេីបព្រូស បោសដីចេញពីគូតជូតទឹកភ្នែកហេីយញញឹមស្រស់សធ្វេីអោយប៉ាម៉ាក់គេហួសចិត្តមិនស្ទេីរទេ

« ស្នេហា ធ្វេីអោយមនុស្សហ៊ានសូម្បីតែចុះខ្ទះខ្លាញ់! » ជីន

« តែបេីបងអត់ចុះទេ ខ្លាចងាប់ រួចអូនឯងទៅយកប្តីថ្មី! » ណាមជូន

« ហឹមអាកញ្ចាស់ dramaតិចមិនបាន! » ជីន

ហូប៊ីបានដេីរចូលមកកាន់កម្មវិធីយ៉ាងរញ៉ៃនេះទាំងភ័យបន្តិច ក្រែងចិត្តបន្តិច នៅពីក្រោយក៏មានឆ្កែអាស៎ មិនមេនទេ ក៏មានកម្លោះតាន់ដេីរតាមពីក្រោយមកដែរ ការពិតហូប៊ីបោកលោកតាន់អោយនាំគេមកទីនេះឯង។

« ជ..ជម្រាបសួរ លោកពូទាំងពីរនឹងបងៗទាំងអស់គ្នា! »

« បាទលេីកដៃថ្វាយសូប៊ីនណាក្មួយ! អូយច្រឡំ! លេីកដៃថ្វាយព្រះ! » ជីនណាមជូនញញឹមទទួលរាក់ទាក់ត្បិតមិនពេញចិត្តជាមួយម៉ាក់គេតែក៏មិនមេនស្អប់កូនដែរ

គ្រួសារមហាវ៉ល់Where stories live. Discover now