34.យេីងស្រឡាញ់ឯង

384 60 3
                                    

គ្រួយារទាំងមូលបានរត់មករកគេយ៉ាងជិតជុំ ហេីយក៏ជួយដោះខ្នោះដៃអោយតាន់ព្រមទាំងមិក តាន់លេីកទ្រមិកយ៉ាងញ័រដៃទទ្រេីត

« មិក មិក! ឯង...ឯងយ៉ាងមិចទៅហេីយ! មិចក៏ឯងធ្វេីឆ្កួតៗបែបនេះ! ឯងឡប់មេនទេហ្នឹង!! » តាន់ស្រែកថាអោយគេខ្លាំងសឹងតែយំចេញមកខ្លួនឯង តក់ស្លុតនៅពេលឃេីញគេរត់មករកគ្រាប់ជំនួសខ្លួន

« យេីងមិនដឹងទេ គ្រាន់តែមិនចង់អោយឯងស្លាប់! »

« តេីឯងឡប់ស្អីរបស់ឯងហាស៎ពេលនេះ?? ឯងឡប់មេនទេ?? » តាន់នៅតែស្រែកស្តីអោយគេ ដៃម្ខាងខ្ទប់ឈាមដៃម្ខាងទ្រក្បាលគេរួចជួយសែងគេដាក់ឡានបេីកចេញទៅកាន់មន្ទីពេទ្យភ្លាមៗមិនអោយមានអ្វីរារាំងទាន់។ ចំណែកកូនចៅដទៃរបស់សាស្ត្រាយក្រោយពីមេស្លាប់ទៅ ប្រព័ន្ធគ្រប់យ៉ាងត្រូវបានបិទអស់ទៅហេីយដូចនេះកូនចៅសាស្តារាញទាំងអស់ គឺត្រូវបានទាហានជប៉ុនចាប់យកបានសម្រេច។ រីឯលោកណាមជូន គាត់ត្រូវបានចូលទៅកាន់ព្រំដែនដេីម្បីទៅកាត់ខ្សែគ្រាប់នុយក្លេអ៊ែជាមួយទាហានជប៉ុនព្រោះត្រូវទុកអោយគ្រួសារជួយមេីលថែមិក ដោយគាត់អាចធ្វេីរឿងនេះតែម្នាក់ឯងបាន

« យេីង..យេីងក៏មិនដឹងដែរថាយេីងឡប់ឬឆ្កួត! យេីងពិតជាមិនចង់អោយឯងស្លាប់ពិតមេនតាន់! »

« ហ្ហឹក..ឯងឆ្កួតហេីយអាឆ្កួត អាបារាំងភ្លេី ឯងនៅតែភ្លេីអោយយេីងបោកបានទៀត! ហ្ហឹកៗ អាបារាំងឆ្កួត!! » តាន់ស្រាប់យំចេញមកភ្លាមៗ ក្រោយពីឃេីញសកម្មភាពនាយមិកធ្វេីបែបនេះចំពោះគេ

« ឯងក៏ឆ្កួតមិនខុសពីយេីងដែរ ដែលយកខ្លួនទៅពាំងគ្រាប់អោយហូប៊ីនោះ!! »

« គេជាកូនរបស់លោកជំទាវហេតុនេះហេីយយេីងត្រូវតែការពារគេ ចុះអាឯង អាឯងជាស្អីនឹងអញ បានឯងធ្វេីចឹង ហ្ហឹកៗ អាមិក អាបារាំង!! »

« ហឹស! ឈប់និយាយជាមួយឯងហេីយ! ម៉ាក់..ម៉ាក់ជីន! »

« បាទកូន នេះម៉ាក់ណា នេះម៉ាក៊ណាមិក កូនកុំកេីតអីណាកូន! » ជីនចូលមកចាប់ដៃមិកម្ខាងមកក្តោបជាប់ថ្ពាល់ យំផងអីផងមេីលទៅគួរអោយអាណិតណាស់

«កូនសូមទោសចំនួសប៉ាកូនផង! »

« ហ្ហឹក ប៉ាមិនថាអីទេកូន »

គ្រួសារមហាវ៉ល់Where stories live. Discover now