8. ឈប់ហៅខ្ញុំថាអូន ហៅខ្លួនឯងថាបង!

405 58 1
                                    

« ហាសហា អាស្អីគេនេះ! និយាយលេងសោះ នេះទឹកក្រូចរស់ជាតិប៉ោម ផឹកទៅជ្រះចង្រៃ! » ជីមីនក៏ចាក់ទឹកក្រូចអោយនាយតាន់ ពេលនេះនាយបាក់មុខមិនស្ទេីរទេគេមានប្រៀបលេីនាយគ្រប់គ្នា សូម្បីតែហូប៊ីក៏មិននៅខាងគេដែរ

« ហូប៊ីបងចាប់អោយឯងណា ញុាំទៅអាហារម៉ាក់របស់ពួកបងសុទ្ធតែឆ្ងាញ់ទាំងអស់ » សូហ្គានឹងជុងហ្គុករាក់ទាក់ទៅកាន់ហូប៊ីយ៉ាងកក់ក្តៅដែរ ពួកគេជួយដួសម្ហូបអោយគ្នា មានខ្លះទៀតក៏ដណ្តេីមគ្នាដូចជា...

« ប្តីឯងសុីក្បាល អូនសុីខ្លួន » ថេយ៉ុង

« យី! រកតែសាច់ទុកអោយប្តីអាកន្លែងឆ្អឹង » ជុងហ្គុក

« ចឹងប៉ាវ...មួយ ពីរ បី ហាសហា បងឯងចាញ់ សុីក្បាលទៅ បេីមិនសុខចិត្តនោះគូតមាន់ »

«  បានៗ ពួកអាដែង យេីងបេះអោយប្តីយេីងពិសារមុន ចាំពួកឯងសុីតាមក្រោយ! » ជីនលេីកចានមាន់យកទៅដេីម្បីបេះសាច់អោយណាមជូនប្តីគាត់វិញ

« ម៉ែហក៎ ប្តីសុទ្ធតែពិសាដល់កូនសុី លែងស្មេីគ្នាហេីយ »

« ចឹងមិនបាច់សុីទេ!! » ពួកគេក៏ដណ្តេីមគ្នាចុះឡេីងឡេីងរញ៉ៃ តែវាប្រែជាទិដ្ឋភាពគួរអោយរីករាយកក់ក្តៅនឹងពេញលេញបំផុតទៅវិញចំពោះហូប៊ីដែលគេមិនធ្លាប់ជួបប្រទះ។ ហូប៊ីញញឹមស្រាលមេីលទៅពួកគាត់ ខុសអីតែនាយតាន់មុខដូចអាចម៍ប្រឡាក់ផុក!

« រញ៉ៃបន្តិចហេីយ ប៊ីមិនប្រកាន់ទេណ៎! » សូប៊ីនលូកមាត់មកនិយាយរកហូប៊ីបន្តិច នាយតូចញញឹមស្រស់ ងាកមករកសូប៊ីនមុននឹងប្រាប់ទៅគេថា..

« គ្រួសារឯងពិតជាគួរអោយស្រឡាញ់ណាស់ »

« ចឹងចង់ក្លាយជាកូនប្រសារគ្រួសារនេះអត់? » សូប៊ីន

« ហាស់! »

« អឺ..គ្មានអីទេ ខ្ញុំនិយាយលេងទេតេី! »

« ខ្ញុំមានគូរដណ្តឹងហេីយ ឯងគួរតែខំរៀនបញ្ចប់ឆ្នាំនឹងរកការងារទៅ កុំគិតរឿងស្នេហាច្រេីនពេក! »

ឌឿក!

       មួយម៉ាត់សែនចុកចាប់របស់ហូប៊ីជាមួយសម្តីធម្មតាទេ តែវាដូចជាកាំភ្លេីងបាញ់ផូងផូងដាក់ក្បាលនឹងបេះដូងសូប៊ីនទៅវិញ។សូប៊ីនញញឹមលែងសម ស្រាប់តែទៅទាញដបស្រាយកមកផឹកក្អឹកៗ  ម៉ែឪឃាត់លែងទាន់

គ្រួសារមហាវ៉ល់Where stories live. Discover now